Posts Mentioning RSS បង្ហាញ / បិទបាំង ខ្សែវិចារ | គ្រាប់ចុចផ្លូវកាត់ លើក្តារចុច

  • monida 4:49 pm October 8, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    សំណួរល្បងប្រាជ្ញា 

    នៅលើកប៉ាល់មួយ​មាន​អ្នកដំណើរ​ចំរុះជាតិសាសន៍។ បន្តិចក្រោយមក​មាន​នារីម្នាក់បានឃើញ​មនុស្សម្នាក់លង់ទឹក! នាង​ក៏ស្រែក​អោយ​គេ​​ជួយ។ ពេលនោះមាន​៖

    • ជនជាតិអាមេរិចម្នាក់​ដើរមក នាងថាបើលោក​ជួយគេ​លោក​នឹង​ក្លាយ​ជា​វីរៈបុរស   ជនជាតិអាមេរិចម្នាក់នោះក៏លោតចុះទៅ​ជួយភ្លាម។
    • ជនជាតិអង់គ្លេសម្នាក់​ដើរមក នាងថាបើលោក​ជួយគេ​លោក​គឺពិត​ជាសុភាពបុរសមែន (gentleman)​   ជនជាតិអង់គ្លេសម្នាក់នោះក៏លោតចុះទៅ​ជួយភ្លាម។
    • ជនជាតិអាល្លឺម៉ង់ម្នាក់​ដើរមក នាងថាលោកត្រូវតែ​ជួយគេ​ព្រោះនេះជាច្បាប់។ ជនជាតិអាល្លឺម៉ង់ម្នាក់នោះក៏លោតចុះទៅ​ជួយ​ភ្លាម​។
    • ជនជាតិបារាំងម្នាក់​ដើរមក នាងថាអ្នកឯងជួយគេ​ទៅ​នឹងមាន​ស្រី​ស្រលាញ់​ច្រើន។ ជនជាតិបារាំងម្នាក់នោះក៏លោតចុះទៅ​ជួយ​ភ្លាម។
    • ជនជាតិអារ៉ាប់ម្នាក់​ដើរមក នាងថាអ្នកឯងជួយគេ​ទៅ​នឹងបានទៅឋានសួគ៌ជាមួយព្រះអ្នកឯងមិន​ខាន។ ជនជាតិអារ៉ាប់​ម្នាក់​នោះ​​ក៏​​លោតចុះទៅ​ជួយ​ភ្លាម។
    • ជនជាតិជប៉ុន​ម្នាក់​ដើរមក តើគេនិយាយដូចម្តេចទើប​ជនជាតិជប៉ុននោះលោត​ទៅ​ជួយ​គេដែរ?
     
  • monida 1:06 pm September 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ម៉ូតមួយណា​ស្អាតជាងគេ? 

    maga_30402maga_30403maga_30376

     
  • monida 6:39 am July 12, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ធ្វើម៉េចអោយនាង​ព្រមពាក់​របាំងមុខ(MASK)ពេលជិះយន្តហោះ? 

    ពិបាកចិត្ត​ដល់​ហើយ នៅតែ១អាទិត្យទៀត​ដល់​ពេល​ធ្វើ​ដំណើរ​ហើយ! អ្នក​ផ្ទះ​ផ្តាំ​ថាអោយ​ពាក់ម៉ាស់គ្រប់គ្នា ព្រោះខ្លាច​ជំងឺ​ថ្មី។ តែ​គិត​មិន​ចេញ​សោះ​មិន​ដឹង​ថា លីណា(កូនស្រី​ខ្ញុំ អាយុជិត២ឆ្នាំ) ព្រមពាក់រីអត់?! មានបង​ប្អួនណា​ធ្លាប់​មាន​បទ​ពិសោធនេះទេ? ចែកគ្នា​ដឹងផង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ត្រូវ​ប្រើ​សិល្ប៍វីធី​យ៉ាងណា​សំរាប់​បញ្ចុះ​បញ្ចូល?

    DSC_2258

     
    • ដើមត្នោត មួយ 9:41 ព្រឹក ខែ កក្កដា 12, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      របាំងមុខ បានពីណាហ្នុង, ក្រុមហ៊ុនអាកាសចរ ចែកអោយមុន ឬ ទិញពួកវា នៅផ្សារ? សួរអោយដឹង ព្រោះដើមត្នោត មួយ ក៏នឹងចេញដំណើរ អាទិត្យក្រោយដែរ មិនទៅប្រទេសខ្មែរ ប៉ុន្តែទៅបញ្ច្រាសទិស ពីប្រទេសខ្មែរ។

      ដើមត្នោតមួយ មិនដឹងថា ត្រូវប្រើប្រាស់ពាក្យពន្យល់មេចដែរ ព្រោះក្មេងអាយុជិត ២ ឆ្នាំចឹង ចេះនិយាយ សព្វគ្រប់ហើយនៅ, និយាយបារាំង ឬ និយាយខ្មែរ ប៉ុន្តែគ្រប់ការពន្យល់ អាស្រ័យលើម្តាយ របស់ក្មេង ដែលធ្លាប់នៅស្និទ្ធ ជាមួយក្មេង។
      ជារួម គួរតែពន្យល់ត្រង់ ប្រាប់កូន ដោយពាក្យធម្មតាងាយយល់ ថា កូនត្រូវតែពាក់របាំងមុខ លើយន្តហោះ ការពារឆ្លងជំងឺជ្រូក ព្រោះបច្ចុប្បន្ន មានជំងឺឆ្លង។ ម៉ាក់យាយ ក៏បានផ្តាំចឹងដែរ។ កូនមើល ម៉ាក់ជាមនុស្សធំ ក៏ម៉ាក់ត្រូវតែពាក់របាំងមុខ។ កូនចេះពាក់ខ្លួនឯង របាំងមុខទេ? ចាំម៉ាក់ពាក់អោយ​… ហូរហែរទៀត មិនដឹងទេ… ស្រេចលើសាម៉ីខ្លួន ជាម្តាយ របស់ក្មេង។

      ចៀសវាង ប្រើប្រាស់ ពាក្យបន្លាចក្មេង !

      • monida 11:43 ព្រឹក ខែ កក្កដា 12, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        របាំងមុខ​នេះ​ខ្ញុំទិញ​ពី​កន្លែង​លក់​ថ្នាំ ប្រាប់​គេ​ថា​យក​របាំង​មុខ​ការពារ​ជំ​ងឺ​ផ្តាសាយ​ប្រភេទ​ថ្មី។
        អរគុណ​ ដើមត្នោតមួយ ណាស់។ ខ្ញុំ​នឹង​ព្យាយាមបញ្ចុះ​បញ្ចូល​នាង​តាម​ការ​ណែនាំ​នេះ។​

    • Miss_tda 11:11 ព្រឹក ខែ កក្កដា 12, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      i guess it comes in handy, especially swine flu is around. :D

    • ព្រហ្មលិខិតគ្មានន័យ 2:18 ល្ងាច ខែ កក្កដា 12, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សួស្តី ម៉ូនីដា
      តែវាឃើញម៉ែឳពាក់វាពាក់តាមហើយ។
      បើមិនឥចឹងទេបញ្ជោរវា ដោយមានរង្វាន់ដែលវាចូលចិត្តលេងជាងគេ។

    • Samady KS 3:37 ព្រឹក ខែ កក្កដា 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បង​ មូនីដា សាក​​សរសើរ​ក្មេង​សិន​ទៅ រួច​ប្រាប់​អោយ​កូន​បង​ឯង​ពាក់ ម៉ាស់​សិន ហើយ​ថត​រូប​កាត់​មួយ​បន្ទាប់​មក​ទៀត​យក​មក​អួត​ប្រាប់​គាត់​ថា ពាក់​ទៅ​ឃើញ​ថា​ស្អាត​ណាស់។ បញ្ជោ​កូន​បង​បន្ថែម​ទៀត​ទៅ​ប្រ​ហែល​ជា​បាន។

      • monida 6:31 ព្រឹក ខែ កក្កដា 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        អូ៎អរគុណប្អូន Samady KS ណាស់! នេះជាវិធីល្អណាស់​ដែល​បង​ភ្លេច​នឹក​ឃើញ។ ព្រោះកូន​បង​កាល​ណា​ថត​រូប​គេ​ហើយ គេ​ចូល​ចិត្ត​មើល​ណាស់! ហើយ​បើ​សរសើ​ថា​ស្អាត​ទៀត មិន​បាច់​និយាយ​ទេ​គឺ​កាន់កាម៉េរ៉ា​នោះ​ជាប់​ហើយ! អរគុណប្អូនម្តង​ទៀត។

    • kunthy 5:52 ព្រឹក ខែ កក្កដា 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មានវិធីចុងក្រោយគឺបើលីណាអត់ព្រមពាក់ទេ អោយញុំាថ្នាំងងុយគេងទៅ ហើយអាចគេងស្ងៀមអោយពាក់ម៉ាស់អោយបានហើយ!!
      និយាយលេងទេ!! និយាយទៅមានតែវិធីច្រើនយ៉ាង មានវិធីលួងលោមផ្អែមល្ហែម​ បញ្ឆោត បន្លាច សំឡុត…:)

      • monida 6:35 ព្រឹក ខែ កក្កដា 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        អរគុណ kunthy ណាស់! ខ្ញុំក៏​ធ្លាប់​គិត​ដែរ​ពីវិធីចុងក្រោយ​មួយនេះ។ តែ​ប្តី​ខ្ញុំ​ហាម​ដាច់​ខាតព្រោះ​ថ្នាំងងុយគេង​មិន​ល្អទេ ធ្វើ​អោយ​ខ្សោយ​ប្រាជ្ញា​ក្មេង។

    • kunthy 7:56 ព្រឹក ខែ កក្កដា 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៏ ខ្ញុំគ្រាន់តែនិយាយលេងទេ វិធីនេះមិនល្អទេ!!​ សូម្បីតែខ្ញុំជាមនុស្សចាស់ក៏ជៀសវាងដាច់ខាតមិនប្រើថ្នាំងងុយគេងទេ សុខចិត្តបើកភ្នែកភ្លឹសៗគេងអត់លក់ទាល់ភ្លឺក៏ទ្រាំដែរ!!
      ដូចច្នេះមានតែការលួងលោមនាងអោយប្រើម៉ាស់អោយអស់ពីលទ្ធភាពទេ :) ​ និយាយពីរបៀបលួងលោមខ្ញុំចូលចិត្តរបៀប Incentives ធ្វើហើយបានរង្វាន់ដែលចូលចិត្តពី ម៉ាក់ ប៉ាទិញអោយ ហាហា។

      មានវិធីផ្សេងៗដើម្បីជៀសវាងគ្រុនផ្តាសសាយថ្មីនេះ គួរតែមានអាកុល(Hand cleaning Gel)​នៅជាប់ខ្លួនទុកសំអាតដៃ​អោយនាងអោយបានញឹកញាប់ ជៀសវាងយកដៃមិនស្អាតប៉ះច្រមុះ ញីភ្នែក ត្រចៀកព្រោះវាជាកន្លែង Sensitive សំរាប់ឆ្លងមេរោគទាំងនេះ។ បើអ្នកដំនើរណាមិនស្រួលទេ កុំនៅជិតអី..អាចជៀសវាងកន្លែងដែល​មានមនុស្សជុំៗ….

      • monida 8:08 ព្រឹក ខែ កក្កដា 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        មែន​ហ្នឹងថ្នាំងងុយគេងមិន​គួរ​ប្រើទេ។ ខ្ញុំ​នឹង​ទិញអាកុលដាក់​តាម​ខ្លួន។ អរគុណ​kunthy ​ណាស់សំរាប់​ការផ្តល់​យោបល់ដ៏​ល្អនេះ។

    • កេសី 7:35 ព្រឹក ខែ កក្កដា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គួរតែទម្លាប់កូនអោយពាក់ពីឥឡូវទៅ ព្រោះរឿងពាក់ម៉ាស់នេះ បើមិន​ធ្លាប់ទេ គឺពិបាកណាស់ ។ ខ្ញុំចាស់នៅពិបាក ចុះទម្រាំដល់ក្មេងទៀត? ពេល​ខ្ញុំធ្វើ​ដំណើរម្ដងៗ ខ្ញុំត្រូវពាក់ម៉ាស ថប់ដង្ហើមសឹងតែស្លាប់ អញ្ចឹងខ្ញុំត្រូវបើកដក​ដង្ហើម​សឹង​តែប្រាំនាទីម្ដង ។ បើម៉ូនីដាទម្លាប់កូនពីឥឡូវ ទំរាំដល់ថ្ងៃឡើងយន្ត​ហោះ ប្រហែលកូនអាចទម្លាប់បាន ។

      • monida 11:21 ព្រឹក ខែ កក្កដា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ខ្ញុំនឹង​សាក​ល្បង​តាម​ការណែនាំ​របសក់កេសី។ អរគុណណាស់។ តែខ្ញុំចេះតែ​គិត​ថាយើង​មិន​អាច​ពាក់​ម៉ាស់​រហូត​ទេ​មែន​ទេ? ព្រោះត្រូវ​ដោះ​ចេញ​ពេល​ញ៉ាំ​អាហារ…អីចឹង​ពាក់ម៉ាស់ក៏មិន​ប្រា​កដ​ថា​អាច​ការពារ​បាន​១០០%​ដែរ។

        • កេសី 3:40 ព្រឹក ខែ កក្កដា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          ត្រឹមត្រូវណាស់ ការពាក់ម៉ាសតែមួយមិនអាចការពារមេរោគបានឡើយ ។ ម៉ូនីដាគួរតែមានពពួក anti-septic hand gel ប្រភេទ waterless ដាក់​តាមខ្លួន ហើយលាងដៃកូន និង ខ្លួនឯងអោយញឹកញាប់ ។ ខ្ញុំតែងតែ​ធ្វើ​បែបនេះ ព្រោះ​ខ្ញុំត្រូវជិះរថយន្ដក្រុងញឹកញាប់ ហើយយើងមិនអាចដឹងថា​អ្វីដែល​យើង​បាន​ប៉ះពាល់មានមេរោគ ឬ អត់ ។ សង្ឃឹមថាវិធីនេះ​ក៏អាចជួយ​ខ្លះផង​ដែរ ។

  • monida 12:49 pm July 2, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    មិនចេះផឹកស្រាមិនមែនជាបុរសពេញលក្ខណៈរឺ? 

    នៅស្រុកយើងពេលប្រុសៗ​​បាន​​អង្គុយ​តុជុំ​គ្នា អ្វីដែលចាំ​បាច់​មិន​​អាច​​អត់​​បាន​​​គឺជល់កែវគ្នា។ នៅគ្រប់​កម្ម​​វីធី​ទាំងអស់ មិនថា​មង្គលការ​ ឡើងផ្ទះ ខួបកំណើត ភ្ជាប់ពាក្យ… សូម្បី​តែ​បុណ្យ​សព​​ក៏ជល់​កែវគ្នាដែរ។ អ្វីដែលគួរអោយទើសចិត្ត​បំផុតនោះ គឺមានអ្នក​មេ​ខ្យល់​ទៀត​ពេល​ស៊ី​ផឹក​នោះ! គឺ​អ្នកដើរនាំគេគោះកែវ អ្នកចាក់ស្រាអោយ អ្នកដាក់លក្ខខណ្ទ (លើកដាច់ រឺ ចាក់​អោយ​​ពេញ​កែវ​មិន​ដាក់​ទឹកកក…)។ ហើយ​មានអ្នក​ខ្លះពេល​គេមិន​គោះកែវ​ជាមួយ​តាំង​និយាយ​ថា “ ​ប្រុសរឺមិនមែន?” រឺក៏ថា “ ខ្លាចប្រពន្ធម៉្លេះ!!” រឺបើឃើញ​ប្រពន្ធ​អង្គុយ​ក្បែរ​ក៏ថា “ បើកសិទ្ធិអោយ​គ្នា​ខ្លះទៅ!!” … ស្តាប់ទៅដូចជា​យ៉ាងម៉េចមិន​ដឹងទេ! សួរ ថា តើពេល​ស្រវឹងស្រាជោគជាំ​ទៅ​​ចំណេញអ្វីខ្លះ?​ ដូចជាមិនមាន​ចំណេញ​ទេ​មើល​ទៅ!។ ហើយ​តើ​អ្នក​ណា​ដែល​រង​ការ​លំបាក​ជាមួយ​យើង? ប្រហែល​ជា​មិន​មែន​​អ្នក​នាំគោះ​​កែវទាំង​នោះទេ។ ច្បាស់ជាសាច់ញាតិ ប្រពន្ធ​កូន​នេះ​ឯង​ជា​អ្នក​ពិបាក​ជាមួយ។  ប្រសិនបើយើងចូលចិត្តផឹកស្រា​ច្រើន គួរតែផឹកតែ​ឯង​ទៅ មិន​គួរ​មក​​បង្ខំ​អ្នក​​ដទៃ​ទេ​។ តែពេល​​ខ្លះ​​​ប្រុសៗ​គេ​និយាយថា​បើមិន​គោះ​កែវមិនសូវជិតស្និទ្ធនឹងគ្នា រឺ ក៏ជជែក​ការងារមិន​ងាយ​ត្រូវគ្នាទេ!! មែនទេ?

     
    • សុវុឌ្ឍី 1:05 ល្ងាច ខែ កក្កដា 2, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេ លើកអោយដាច់ពេកផឹកដំបូង ហេហេហេ

    • ជីវិតអមតៈ 1:38 ល្ងាច ខែ កក្កដា 2, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើមិនចេះផឹកស្រាក៏មិនអីដែរ នៅតែជាបុរសពេញលក្ខណៈអាដែរទេ។
      តែបើមិនចេះស្រលាញ់ស្រីទើបមិនគ្រប់លក្ខណៈជាបុរសភេទ…
      តោះ!លើកដាច់សាច់ស្អាត … ហាហាហា

    • សុភ័ក្ត្រ 5:34 ល្ងាច ខែ កក្កដា 2, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ធម្មតា​ទេ ចូល​ក្នុង​សង្គម បើ​មិន​ចេះ​ផឹក​វា​ដូច​ជា​ពិបាក​រាប់​អាន​មនុស្ស​ដែរ តែ​បើ​ពេល​ផឹក​យើង​គួរ​ប្រមាណ​ខ្លួន ទើប​មិន​ផ្ដល់​ទុក្ខ​ឲ្យ​ខ្លួន​ឯង រួម​និង​អ្នក​ក្បែរ​ខ្លួន!

    • សាយ័ន្ត 6:41 ល្ងាច ខែ កក្កដា 2, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អារឿងផឹកនេះមិនដឹងថាខាងប្រទេសខ្លះគេផឹកយ៉ាងណាទេ!
      តែនៅឯនេះ​ គេផឹករបៀបបងនីដាថាអ៊ីចឹងឯង!
      តែចំពោះខ្ញុំ គឺផឹកតាមសមត្ថភាពប៉ុណ្ណោះ គេថាអីថាទៅ ហើយក៏មិនសូវអស់លុយដូចគេដែរ!
      ថ្ងៃខ្លះចង់ផឹកទិញ២ ៣កុំប៉ុងដាក់ទូទឹកកក ពេលបាយគាស់១!ម្យ៉ាងដែរ
      តែបើហៅទៅផឹក ទាំងកេសៗ ទៅមិនរួចទេ!ផឹកហើយក្អួតស្តាយណាស់!
      ម្យ៉ាងផឹកច្រើនពេក ក្រែងមានអ្នកខ្លះគេផ្តាច់!ហេហេ

    • Slak 1:42 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អេ… ស្រា​អី​គេ​មាន​ពពុះ​ដូច​ប៊ីយ័រ​ដែរ​ សូម​សាក​ផង​បាន​ទេ!!

    • Samady KS 2:31 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អុញ ! គេ​នាំ​គ្នា​និយាយ​រឿង​ ស្រា និង បីយ៊ែ ធ្វើ​អោយ​​ខ្ញុំ​ច្រួល​ច្របល់​ហើយ​តើ…..

    • អគ្គលីបុត្រ 2:46 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំ​ជ្រួលច្របល់បងប្អូនញាតិញោម!
      ស្រាគឺជាគ្រឿងសប្បាយ ស្រាគឺជា​មិត្តពេលសប្បាយ ពេលមានទុក្ខ!
      បើមិនផឹក ស៊ី​តែសាច់ក្លែម​ដូចអត់សូវមានន័យ! ចឹង​បើមានទឹកអី ដាក់ថែម​វារឹត​តែ​ធ្វើ​ឲ្យ​ឆ្ងាញ់! ដល់​ដាក់​ជ្រុល ដូល​ប្រុះ ក្អួតបែក​ប្រមាត់ និយាយ​ពីស្បាថ​ថា​ឈប់ តែ​ម៉ាអាទិត្យ​មិនទាន់ គេ​មក​បបួល ទៅទៀត :)
      សង្គម​គេ​និយម​ចឹង យើងត្រូវ​សំរប​តាមខ្លះ ចឹង​ខ្ញុំ​ត្រូវ​រៀន​ផឹក​ឲ្យ​ខ្លាំង​ទើប​មិន​ងាយ​ស្រវឹង! តែភ័យៗ ដឹង​ថ្លើម​សល់​ប៉ុណ្ណាទេ :(

    • កញ្ញា 3:35 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បុរសៗពេលមិនទាន់ស្រវឹងមិនអីទេ​តែដល់ពេលស្រវឹងចេញធាតុដើមអស់រលីង។​សង្ហាយ៉ាងណាក៏ប្រែជាគួរឲស្អប់ដែរ!​
      អ្នកខ្លះពេលគេដុកក៏ប្រឹងខែងរែងលើកដាច់ម៉ាដង្ហើម​ដល់ពេលដាច់អស់ស្រាជិតដាច់ខ្យល់ដែរដួលប្រូងបែកពពុះមាត់ស្គុល​គេរោមមើលលាន់!​មានអ្នកខ្ឡះនាំគ្នានិយាយ Be A Man តាមពិតអត់ដឹងថាពាក្យ​ថា Be A Man មានន័យមិចផងមើលទៅ។​ពាក្យនេះគឺមានន័យថាធ្វើជាបុរសពេញលក្ខណៈ​។​បុរសពេញលក្ខណៈមិនមែនពូកែផឹកទេគឺត្រូវតែមានចរឹកលក្ខណៈល្អ។ល។

      • monida 6:10 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        តែកញ្ញាជឿ​ទេ​ថា​មាន​នារី​ខ្លះ​ក៏​គេ​យល់​ថា​បុរស​ពេញ​លក្ខណៈ​ទាល់​តែ​ចេះ​ផឹក​និងចេះជក់! ពិតជាយ៉ាប់ខ្លួនមិនខានទេពេល​បាន​​បុរសពេញ​លក្ខណៈបែប​នោះ​ធ្វើប្តី។

    • machmorn 3:57 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អីយ៉ា! មានស្រាបៀរផឹកផងន៎ :-) ពិន័យខ្ញុំមួយកែវ ព្រោះខ្ញុំមកក្រោយគេ ;-) លើកដាច់ ហេ ហេ B-)

    • Samady KS 4:04 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អី​យ៉ា machmorn ចាប់​ផ្តើម​ចេញ​ស្ទិល ចាស់​កំ​រិល​ហើយ….​ហិ​ហិ​ហិ មក​ដល់​ក្រោយ​គេ ចង់​អោយ​គេ​ពិ​ន័យ​ដើម្បី​ផឹក​បាន​ឆ្ងាញ់​មាត់ ប៉ុន្តែ​ពេល​ផឹក​យូ​យូ ទៅ​ចាប់​ផ្តើម​ចាក់​បាញ់​ឆែវ​ពេញ​ហ្នឹង​ហ្មង…..​ហា​ហា​​ហា

    • machmorn 4:17 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនទាន់ដែលបានជួបគ្នាម្តងផង ម៉េចក៏ដឹង ហេ ហេ ហេ ទើបចាក់បញ្ឆែវ បីលើកនឹង ហើយអាលើកចុងក្រោយនឹងទាល់តែព្យួរសេរ៉ូមទើបដឹងខ្លួន ហាហាហា ;-)

      • Samady KS 4:22 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ចេះ​តែ​នាំ​គ្នា​ប្រូច​ប្រាច​ហ្មង? ម្ចាស់​ផ្ទះ​គេ អត់​ទាន់​ទៅ​កាប់​ទឹក​ កក ផង​ហ្នឹង? ញាំ​សាច់​ក្លែម​លេងៗ សិន​ទៅ​

    • អគ្គលីបុត្រ 5:30 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនបាច់​ដាក់ទឹកកកទេ នាំតែបាត់រសជាតិគេ! ផឹកសិច​តាហ្មងទៅ ទើបឆាប់ស្រវឹង!!
      @មើល​សាមឌី! មកស៊ី ឬក៏មក​ផឹក កុំលូក​ញាប់ពេក!
      @សុភ័ណ្ឌ! អត់ទាន់ដល់វេណទេ ប្រញាប់តែ​កញ្ឆក់​យក​ទៅ​ផឹក តិច​ពិន័យ ឲ្យទៅ​កាប់ទឹកកក​វិញឡូវ!
      @marchmorn! គេអត់​ទាន់ពិន័យ​ផង លើក​ដាច់ បីកំប៉ុង ម្នាក់​ឯង​បាត់ទៅហើយ មើល​អង្គុយ​ចុះ​ឲ្យ​ស្រួលមក កុំ​ឈរចឹង!
      @ម្ចាស់ផ្ទះ! ម៉េចយូរណាស់​ហើយ មិន​លើក​ម្ហូប​មក អស់​សាច់​ក្លែម​ឡូវ​ហើយ បង​ប្អូន​យើង ស៊ី​ច្រើនណាស់ កាប់​មាន់ថែម​ ពីរបីទៀត​មក!

      • Monida 6:03 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        អគ្គលីបុត្រត្រូវជាផ្ញៀវជូរ វឺផ្ញៀវផ្អែម? ហា​ហា សុំទោស​អត់មានអី​ទទួលទេ​សំរាប់អ្នកផឹកនោះ! ខ្លាចនាំប្តីខ្ញុំផឹកដែរ..ហេ ហេ… :D

        • ធារ៉ា 8:55 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          មែននឹងខ្ញុំក៏មិនចូលចិត្តមេខ្យល់នាំតែផឹក គិតតែអោយគេនឹងលើកដាច់ ដល់ពេលស្រវឹងមិនមែនមេខ្យល់នឹងអ្នកមើលឯណា គឺប្រពន្ធនឹងកូនទេដែលពិបាក ។ អំពើហិង្សាភាគច្រើន គឺកើតទ្បើងពីស្រាទាំងអស់នឹង! ប៉ុន្តែនៅតែឆ្ងល់ថាស្រាវាមិនចេះខុស ព្រោះពេលសប្បាយក៏ផឹក ពេលពិបាកចិត្តក៏ផឹក????​

          • monida 12:47 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

            មេខ្យល់ភាគច្រើន​មិនមែន​ចេះផឹកទេ គឺផឹកចេះ! ស្រាក៏ធ្វើអោយ​ញៀនដែរ។ អ្នកខ្លះដល់ម៉ោង​ផឹកមិនបានផឹកទៅជាហៀរទឹកមាត់ ហើយឡេសឡាស់​ពិបាក​ក្នុងខ្លួន…ពិតជាគ្មានអ្វី​ចំណេញសោះ!

      • Samady KS 6:57 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        បុត្រ​អ្ហា…! ខ្ញុំ​គិត​ថា​មិន​ចាំ​បាច់​​កាប់​មាន់ កាប់​ទា ស្អី​នោះ​ទេ….​ព្រោះ​អី​ក្នុង​ភូមិ​ WordPress យើង​មាន​ជ្រូក​ម៉ា​ក្បាល​​ដែរ បើ​ជ្រុល កាប់​ជ្រូក​ហ្នឹង​យក​មក​ក្លែម​ក៏​បាន​ដែរ….
        ​មាន​អ្នក​ខ្លះ​ស្រវឹង​ចូល​ចិត្ត ដក​កាំ​ភ្លើង​មក​ សំ​ញែង បង្អួត​គេ បង្អួត​ឯង តែ​ពួក​យើង​ដែល​ជា​អ្នក​ភូមិ​ WordPress មិន​ចាំ​បាច់​​មាន​កាំ​ភ្លើង​អី​ទេ ប្រើ​តែ ចាពាម កៅ​ស៊ូ​ក៏​បាន​ដែរ…

        • កេសី 8:05 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          សាម៉ាឌី និយាយរឿងចំពាមកៅស៊ូអញ្ចឹង ខ្ញុំនឹកឃើញពីមុនខ្ញុំមានជំពាមកៅស៊ូ​ដែរ គឺទិញគេមួយ ៤០០០ ឯណោះ ។ ម៉ែឆ្ងល់ថាកូនឯងទិញចំពាមធ្វើអី ។ ខ្ញុំប្រាប់ថា អាហ្នឹងទុកការពារខ្លួនពេលមានអាសន្ន ។ ម៉ែហួសចិត្ត

    • កេសី 5:51 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទ្រីស្តីអ្នកផឹក “ ផឹកអោយគេសែង បើផឹកដើរខ្លួនឯង ផឹកធ្វើអី” តែខ្ញុំគិតថា “ លើកដាច់ ប្រកាច់ក៏ស្អាតដែរ” ហើយពេលនោះ អ្នកផឹកមិនមែនប្រកាច់តែ​ម្នាក់ឯងនោះទេ គឺនាំទាំងប្រពន្ធកូន ម៉ែឳ បងប្អូនមកប្រកាច់​ (មក​លំបាក) ជាមួយទៀតផង ។

      ភាគច្រើន ពេលគ្រឿងស្រវឹងចូលក្នុង​ខ្លួនជោគជាំហើយ ទោះជាអ្នក​នោះ​ជា​មនុស្សមានសីលធម៌ប៉ុណ្ណាក៏ដោយ ក៏ត្រូវ​បាត់សីលធម៌​អស់​ដែរ ។ នេះ​ហើយ​សង្គម​យកគ្រឿងស្រវឹងជាត្រីមុខ ។

      • monida 6:06 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ពេលស្រវឹង​បាត់សីលធម៌មកពីធ្វើទេកេសី! ធ្វើឫកជោរៗ បើមានកាំភ្លើងលើក​សំញ៉ែងភ្ជង់គេឯង ខ្លះចង់បំពានស្រី ខ្លះវាយ​ដំប្រពន្ធកូនទៀតផង…អាង​លេស​ថាស្រវឹងមិន​ដឹងខ្លួន! ស្រវឹង​គ្មានអ្វីក្រៅ​ពី​វិលមុខ ទន់ដៃទន់ជើង​ និង ងងុយ​គេង​​នោះទេ! ម៉េចក៏ពេល​ស្រវឹងមិន​ទៅដេកកណ្តាលថ្នល់ វីលោត​ពី​លើ​ផ្ទះ​រឺ…ផង!! ហាហា…

    • machmorn 8:46 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អធ្យាស្រ័យ សូមសួរម្ចាស់ប្លុកបន្តិច ព្រោះខ្ញុំចង់ដឹងដល់ហើយ ពេលស្វាមី អ្នកស្រីស្រវឹងជោគជាំ តើអ្នកស្រីប្រើឥរិយាបថបែបណាដែរចំពោះគាត់? ស្តីបន្ទោស លួងលោម រឺយ៉ាងណា? ចង់ដឹងណាស់ព្រោះខ្ញុំមិនទាន់ មាន… ហា ហា ហា :-)

    • Samady KS 8:51 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហា​ហា​ហា machmorn កុំ​សួរ​បែ​ហ្នឹង​អី? បើ​ប្តី​របស់​ម្ចាស់​ប្លក់ ស្រវឹង នោះ​គាត់​នៅ​តែ​ល្អ​ជា​មួយ​ប្តី​គាត់​ដែរ។ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​មិន​សូវ​ទុក​ចិត្ត​ ច្រីៗ សោះ ព្រោះ​ច្រីៗ អាឡូវ​អត់​ដូច​ច្រីៗ ពី​មុន​នោះ​ទេ. ស្រួល​មិន​ស្រួល​ពេល​ប្តី​ស្រវឹង​អត់​មក​ថ្នាក់​ថ្នម បែ​ជា​មក​​ដាក់​ ពី​បី ពិល​ផង​ក៏​មិន​ដឹង? ព្រោះ​តែ ចឹង​បាន​ខ្ញុំ​មិន​ទាន់​ចង់​បាន​ប្រ​ពន្ធ​ហ្នឹង​ណា…ស៊ូ​នៅ​កម្លោះ​វិញ​ល្អ​ជាង

      • monida 11:44 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        តាមពិត​ខ្ញុំក៏មិន​ដឹងថា​ខ្លួនឯងនឹង​មានឥរិយាបថ​បែបណា​ដែរពេលប្តីស្រវឹង?​ព្រោះគាត់​​មិនដែលស្រវឹងផង! ​

    • សុភា 9:03 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ផឹក​ស្រវឹង​ត្រូវ​ដឹង​ថា មិន​ត្រឹម​តែ​ធ្វើ​បាប​ខ្លួន​ឯង​ទេ ធ្វើ​បាប​ទាំង​សុនខ​ទៀត​ព្រោះ​គ្នា​មក​ស៊ី​បាញ់​ឆែវ (និយាយ​លេង​ទេ) ។

      ខ្ញុំ​ធ្លាប់​សួរ​បងៗ​ខ្ញុំ​ដែរ​ថា ហេតុ​អី​បាន ជួប​ជុំ​គ្នា​ចេះ​តែ​នាំ​គ្នា​ផឹក​ចឹង? គាត់​ថាមិន​ដែល​អ្នក​ណា​ជួប​ជុំ​គ្នា​នាំ​គ្នា​ធ្វើ​បបរ​ស្ករ​ស៊ី​ទេ​វើយ។ ហើយ​ខ្ញុំ​សួរ​ថា​ស្រា​ណឹង​ឆ្ងាញ់​ក៏​អី​ល្វីង​ចង់​ស្លាប់។ គាត់​ឆ្លើយ​ថា ទំរាប់​តែ​អស់​ម៉ាកែវ​ប្រឹង​លេប​ចង់​បែក​ភ្នែក ទំរាំតែ​ផឹក​បាន​ស្រវឹង​ណឹង​ណា ដឹង​ទេ​ថា​លំបាក​ប៉ុណ្ណា។

      • monida 12:50 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ​អ្នកផឹក​គេតែងនិយាយ​បែបនេះឯង! មិនងាយទេ​ចង់អោយ​គេឈប់​ផឹក​ងាយៗ​នោះ! ទាល់ហួសពេលហើយ ទើបស្តាយក្រោយ!! អុញអស់​ថ្លើមអាយីង!!

    • machmorn 9:45 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មែនក៏អី? នារីៗសម័យឥឡូវដល់ថ្នាក់នឹងផង គ្រាន់តែផឹកដល់ថ្នាក់ដាក់ពីរបីពិល :-(

    • Vanda 10:12 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចំនងជើង​គយរ​អោយ​ចាប់​អារម្មណ៌​មែនទែន​!
      មិនចេះ​ញ៉ាំស្រា​ពិបាក​ក្នុងការ​ចូល​ចំនោម​គេ​ណាស់​ ពិសេសនៅ​កន្លែង​ធ្វើការ​តែ​ម្តង​។
      ( ខ្ញុំ​ញ៉ាំ​ស្ទើរ​រាល់​ថ្ងៃ​ជាមួយ​នាយកខ្ញុំ​ ពេល​គាត់​ស្រ​វឹង​គាត់​តែង​និយាយ​ដើម​បុគ្គលិកមួយ​ចំនួន​ទាំង​ជន​ជាតិ​ខ្ញុំ​ និង ជន​ជាតិ​បរទេស​ប្រាប់​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​យក​ពាក្យសំដី​គាត់​មក​ប្រាប់​មិត្ត​រួម​ការងារខ្ញុំ​អោយ​ពួក​គេ ​កែប្រែ​ពី​ទង្វើ​និង កំហុស​ពួកគេ​…។គិត​ទៅ​ស្រា​ធ្វើ​អោយ​ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស
      ​ម្នាក់​ដែល​មិត្ត​រួម​ការ​ងារ​​គេ​ស្រ​លាញ់​រាប់​អាន​ថែម​ទាំ​ង​ជិត​ស្និត​ជាមួយ​នាយក​ខ្ញុំ​ទៀតផង​។​ អរគុណសុរា…​)។ អត្ថបទ​ដក​ស្រង់​។
      won shart!,

      • monida 12:58 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ពិតជាពិបាកមែន មានគំនាបឥចឹង!! តែថាភាគច្រើនគឺមកពីខ្លួនយើងនេះឯង! បើចិត្តយើងមិនចង់ មិនជោរតាមគេ ក៏ស្រាវាមិន​អាចអូសទាញយើង​បានដែរ។ ផឹកដើម្បីការងារ មិនចាំបាច់​ដល់ថ្នាក់ជោគជាំ​នេះទេ។ គេលើកតែ​មួយដង​ចប់ហើយ…

    • សុភ័ណ្ឌ 11:01 ព្រឹក ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូឡូ បុត្រ!!! អូ…​ សាម៉ាឌី មែនទេ? អើ… ជួយប្រាប់គ្នាៗយើងផងខ្ញុំទៅដល់ ឥលូវហើយ ខ្ញុំនៅតាមផ្លូវជាមួយតាស៊ីក្លូ ។ សួរគ្នាយើងមើស មានខ្វះអីទេ? ចាំខ្ញុំទិញបន្ថែម… ហើយចាំយើងបន្តតង់ទី២ទៀត (Karaoke) ហេសហេស

      • monida 1:01 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        នេះជាប្រពៃណីទៅ​ហើយ!! តើស្រីៗមានប្រពៃណីនេះដែរទេ? បើគ្មានតើអាច​ធ្វើឥចឹង​បានដែររឺទេ? ជួយប្រាប់ផង។ អរគុណទុកជាមុន។

        • សុភ័ណ្ឌ 9:26 ព្រឹក ខែ កក្កដា 7, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          ទៅសការ៉ាអូខេ អីគេហ្នឹង មិនសំរាប់តែអ្នកផឹកស្រានោះទេ ។ គេអាចទៅជា លក្ខណះគ្រួសារ រឹមិត្តភ័ក្គិ ក្នុងពិធីជប់លៀងផ្សេងៗ ជាពិសេសខួបកំណើត ព្រោះមិត្តខ្ញុំតែងធ្វើបែបនេះ ពួកគេក៏ជាស្រីៗដែរ…

    • រដ្ឋ 2:23 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ផឹក​ត្រូវ​ចេះ​ប្រមាណ​ខ្លួន បើ​ផឹក​បាន​គេ​មិន​ថា​អី​ទេ អ្វី​ដែល​ប្រពន្ធ​ពិបាក​ចិត្ត​ និង​មិន​ទុក​ចិត្ត​នោះ​ គឺ​ប្ដី​មិន​ចេះ​ផឹក ។ លេង​ម៉ោ​​ផឹក​ស្រវឹង ផឹក​ស្រវឹង (និយាយ​ឲ្យ​ចំ ឆាប់​ដួល) រញ៉េរញ៉ៃ នាំរឿង​ដល់​ប្រពន្ធ ដល់​គេ​ឯង នេះបាន​ហៅ​ថា​ ផឹក​គ្មាន​មាយាទ ។

      ធ្វើ​ខ្លួន​មិន​ចេះ​ផឹក គេ​បង្អាប់​ថា​ជា​អាចារ្យ ។ ផឹក​មាន​កាលៈទេសៈ ផឹក​មាន​សណ្ដាប់​ធ្នាប់ ផឹក​ចេះ​ច្បាប់​ផឹក ទើប​ជា​ប្រុស​គួរ​ឲ្យ​សរសើរ ដូច​គេ​ថា​មិន​ចេះ​ផឹក​មិន​ចំ​ជា​ប្រុស​ពេញ​លក្ខណៈ និយាយ​នេះ​ត្រូវ​ម្យ៉ាង តែ​ក៏​មិន​ត្រូវ​ម្យ៉ាង ព្រោះ​របៀប​វារៈ​ផឹក មិន​បង្ខំ​ទើប​ល្អ តែ​ក៏​មិន​បាន​ហាម​មិន​ឲ្យ​បង្ខំ ។ អ្នក​ផឹក​ត្រូវ​ឆ្លាត មាន​ភាព​ស្មើ​ភាព ស្គាល់​ចាស់ ស្គាល់​ក្មេង ក្នុង​តុ​ប្រជុំ​ផឹក ។

      ប្រធាន​បទ​របស់​បង​​ល្អ​ណាស់ គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​បង​ជា​មនុស្ស​ស្រី​ម្នាក់ ប្រហែល​ជា​មិន​សូវ​ជា​ចូល​ចិត្ត​អ្នក​ផឹក ប៉ុន្មាន​ទេ​មើល​ទៅ ហេហេ ខ្ញុំ​មិន​និយាយ​ច្រើន​ជាង​នេះ​ទៀតទេ ខ្លាច​គេ​ថា​ពូកែ​ផឹក :D ។ ខ្ញុំ​មិន​ត្រឹម​ចេះ​ប្លក់​ទេ ផឹក​ក៏​ចេះ​ដែរ ខ្លាច​គេ​ថា​ប្រុស​មិន​ពេញ​លក្ខណៈ….

    • រដ្ឋ 2:25 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ផឹក​ត្រូវ​ចេះ​ប្រមាណ​ខ្លួន បើ​ផឹក​បាន​គេ​មិន​ថា​អី​ទេ អ្វី​ដែល​ប្រពន្ធ​ពិបាក​ចិត្ត​ និង​មិន​ទុក​ចិត្ត​នោះ​ គឺ​ប្ដី​មិន​ចេះ​ផឹក ។ លេង​ម៉ោ​​ផឹក​ស្រវឹង ផឹក​ស្រវឹង (និយាយ​ឲ្យ​ចំ ឆាប់​ដួល) រញ៉េរញ៉ៃ នាំរឿង​ដល់​ប្រពន្ធ ដល់​គេ​ឯង នេះបាន​ហៅ​ថា​ ផឹក​គ្មាន​មាយាទ ។

      ធ្វើ​ខ្លួន​មិន​ចេះ​ផឹក គេ​បង្អាប់​ថា​ជា​អាចារ្យ ។ ផឹក​មាន​កាលៈទេសៈ ផឹក​មាន​សណ្ដាប់​ធ្នាប់ ផឹក​ចេះ​ច្បាប់​ផឹក ទើប​ជា​ប្រុស​គួរ​ឲ្យ​សរសើរ ដូច​គេ​ថា​មិន​ចេះ​ផឹក​មិន​ចំ​ជា​ប្រុស​ពេញ​លក្ខណៈ និយាយ​នេះ​ត្រូវ​ម្យ៉ាង តែ​ក៏​មិន​ត្រូវ​ម្យ៉ាង ព្រោះ​របៀប​វារៈ​ផឹក មិន​បង្ខំ​ទើប​ល្អ តែ​ក៏​មិន​បាន​ហាម​មិន​ឲ្យ​បង្ខំ ។ អ្នក​ផឹក​ត្រូវ​ឆ្លាត មាន​ភាព​ស្មើ​ភាព ស្គាល់​ចាស់ ស្គាល់​ក្មេង ក្នុង​តុ​ប្រជុំ​ផឹក ។

      ប្រធាន​បទ​របស់​បង​​ល្អ​ណាស់ គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​បង​ជា​មនុស្ស​ស្រី​ម្នាក់ ប្រហែល​ជា​មិន​សូវ​ជា​ចូល​ចិត្ត​អ្នក​ផឹក ប៉ុន្មាន​ទេ​មើល​ទៅ ហេហេ ខ្ញុំ​មិន​និយាយ​ច្រើន​ជាង​នេះ​ទៀតទេ ខ្លាច​គេ​ថា​ពូកែ​ផឹក :D ។ ខ្ញុំ​មិន​ត្រឹម​ចេះ​ប្លក់​ទេ ផឹក​ក៏​ចេះ​ដែរ ខ្លាច​គេ​ថា​ប្រុស​មិន​ពេញ​លក្ខណៈ….

    • hanumanking 4:34 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អស់អាលីង ហ្មង មកក្រោយគេ នៅសល់តែសំបកកំប៉ុង :D ​បើមិនចេះពិស្រា មិនអាចចាត់ថាជា បុរសពេញលក្ចណះបាន ចង់និយាយថាយ៉ាងមេច? ចង់ថាអ្នកចេះពិសារ ស្រា មានពងពីរ ហើយអ្នកមិនចេះពិសារ មានពងតែមួយ ? បើចាត់ទុក មនុស្សដែល ស្រែគអាឡេអាឡូ ដើរវេរពេញផ្លូវ នោមពេញវាល នោះជាមនុស្សប្រុសពេញលក្ខណះ ខ្ញុំជាប្រុសដែរ សុខចិត្តសុំចេញចុះ ! :(

      • monida 10:15 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        មិនដឹងន័យគេពិតប្រាកដគឺអ្វីទេ hanumanking អើយ “ មិនចេះផឹកស្រា មិនមែនជា បុរសពេញលក្ខណៈ” នោះ! ខ្ញុំលឺជារឿយៗពាក្យ​នេះ​ គឺពេល​ដែល​មេខ្យល់​នាំគេ​គោះ​កែវ គេថាមិនចេះ។

    • ម៉ន 7:01 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អារឿងហ្នឹងហើយបានជាខ្ញុំសុខចិត្តគ្មានមិត្ត ។ ដល់ទៅលេងស្រុកខ្មែរម្តង ត្រូវបង្ខំចិត្តលើកកែវជាមួយគេ ព្រោះចង់ទុកមុខអោយពួកគេ មិនចង់អោយគេថាឈ្លើយពេក ចំមែនម៉ង ។ អ្នកណាថាមិនចេះផឹកស្រាមិនមែនជាប្រុស ? ចុះបើស្រីផឹកវិញ មិនក្លាយជាប្រុសទៅហើយ ? ផ្តេសផ្តាស់មែន ។
      សួមសួរថា៖ តើស្រាអាចផ្ដល់ប្រយោជន៏ល្អអ្វីខ្លះចំពោះយើង ?

      • monida 10:22 ល្ងាច ខែ កក្កដា 3, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ស្រុកយើងគេ​អោយ​កិត្តិយសតាម​​ការលើក​កែវ ហើយមិនមែនលើក​តែម្តង​ដូចគេ​ទេ គឺលើកទាល់តែដាច់ផ្ងារតែម្តង។ តែប្រុសៗ​ក្នុងគ្រួសារខ្ញុំ​អត់មានអ្នក​ណាចេះ​គោះ​កែវ​ទេ តែក៏មិនអ្នកណាគ្មាន​មិត្តភក្តិដែរបងម៉ន។ ពួកម៉ាកនាំផឹក ភាគច្រើនសុទ្ធតែពួកម៉ាកនាំខូច! ផឹកហើយជា​ទូទៅ​នាំ​ Karaoke ហើយហួស​ទៅ​រកអេដ​ស៍​បណ្តោយ :-D !!

    • គីមស៊្រុន 1:30 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនសូវពូកែផឹកទេ តើសូមបញ្ចេញយោបល់មួយដែរ។
      «មិនចេះផឹកស្រា»ក្នុងចំនង​ជើង មានន័យ២៖ ១គឺមិនចេះសោះតែម្ដង​គឺប្រឹងលេបយ៉ាងម៉េចក៏​ផឹកមិនចូល និងទី២ គឺផឹកហើយស្រវឹងហើយអត់ជឿថាខ្លួន​ស្រវឹង។ ក្នុងន័យទាំង២ហ្នឹង មួយណាក៏មិនមែនលក្ខណៈមនុស្សប្រុស​មិនពេញលេញ​ដែរ។ អ្នកផឹកដែល​ដឹងកំលាំង​ខ្លួនឯង​អាចទ្រាំដល់ស្មានណា ដឹងថាខ្លួនឯង​ផឹកត្រឹមណាបានស្រវឹង ទើប​ជាមនុស្សប្រុស​ពេញលេញ។ ផឹកស្រា​ផឹកត្រឹម​សប្បាយនិង​រាប់អាន​មិត្តភក្ដិ​បានហើយ តែបើផឹកដល់ខូចសុខភាពនោះ ខ្ញុំថា​គួរតែកាត់បន្ថយខ្លះជាការប្រសើរ។

      • Monida 8:20 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        នេះក៏ត្រូវ​ម៉្យាងដែរ។ តែអ្វី​ដែលខ្ញុំផ្តោត​ជាសំខាន់​គឺ ខ្ញុំចង់ដឹង​ថាហេតុ​អ្វី​បានជា​បុរស​ភាគច្រើន​គេយល់ថា​មិនចេះផឹកស្រា​(មិនលើក​កែវ​ជាមួយ)មិនមែនជា​ប្រុសពេញ​លក្ខណៈ។
        ផឹកតិច​ស្រវឹង ផឹកច្រើនបានស្រវឹង គឺស្រវឹងដូចតែគ្នាទេ… ផឹកច្រើនបានស្រវឹង​រឹតតែយ៉ាប់ទៅទៀតព្រោះអស់​លុយវឹតតែច្រើន!
        កាត់បន្ថយជាការប្រសើរណាស់​។

    • Vanda 2:04 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បន្ទាប់ពី​ផឹកយ៉ា​ង​ជោគ​ជាំ​​ហើយ​ពួក​បុរសៗ​​ខ្លះ​​តែង​ពោល​ថា​៖
      -អា​ណា​ថា​អញ​ស្រ​វឹង​ហ្អាស៎? (សំនូរនេះ​ស​បញ្ជាក់​ថា​ ម្នាក់​នោះ​ស្រ​វឹង​
      ​លែង​គ្រប់​គ្រ​ងខ្លួន​ឯង​បាន​ ហើយ​លែង​ដឹង​ខុស​លែង​ដឹង​ត្រូវ​ហើយ​
      តែ​បើ​មាន​បុរស​ណា​ពោល​ថា​៖
      -សុំ​ទោស​ខ្ញុំ​ស្រ​វឹង​ហើយ…​​(នេះ​ស​បញ្ជាក់​ថា​ ម្នាក់​នោះ​មិន​ទាន់​ស្រ​វឹង​ទេ​..
      .. ហា​ស​ ហា!)

    • machmorn 2:22 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណសម្រាប់ចម្លើយ monida!
      ខ្ញុំកាត់បន្ថយច្រើនណាស់តាំងពីស្រវឹងតូងឆាំងមក :-) កាលពីមុនមួយដប បួននាក់ តែឥឡូវមួយនាក់បួនដប ហាហាហា (Joking)។
      តែខ្ញុំនៅតែចង់ដឹងដដែល តើមានបងប្អូនណាអាចឆ្លើយសំនួរនេះបានទេ? (ផ្តល់អាទិភាពចំពោះនារីៗ)

    • រដ្ឋ 6:34 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឆាក​ជីវិត​មនុស្ស​មិន​ដូច​គ្នា​នោះ​ទេ ចេះ ផឹក​ឬ​មិន​ចេះផឹក​វា​គ្មាន​អ្វី​ធំដុំ​នោះដែរ ។ ផឹក​ក្នុង​ការ​កំសាន្ត ដើម្បី​មិត្ត​ភក្តិ សប្បាយ​រីករាយ​ក្នុង​ពិធី​ជប់លៀង​ផ្សេង​ៗ ។ ផឹក​នេះ​ផឹក​ល្អ ហើយ​ចំណេញ… បង​គួរ​ដឹង​ហើយ​ថា​ផឹក​របៀប​ម៉េច​ដែល​មិន​ល្អ និង​ផឹក​យ៉ាង​ម៉េច​ដែល​មិន​ចំណេញ វា​មិន​ដូច​គ្នា​ទេ ។

      • Monida 8:39 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        បងមិន​ថាទេ​ផឹក១កែវ២ មានទៅឆ្អី! ហើយបើ​អ្នកណា​ចូលចិត្ត​ផឹក​ច្រើន ក៏ផឹកទៅ…តែការបង្ខំគេអោយគេ​ផឹកដែរ គួរអោយ​ស្អប់​បំផុត។

        • រដ្ឋ 4:42 ព្រឹក ខែ កក្កដា 5, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          ដោយ​មនុស្ស​ទេ​បង អ្នក​មាន​សុជីវធម៌​ក្នុង​ការ​ផឹក​គេ​មិន​បង្ខំ​ទេ គេ​គ្រាន់​សាក​ចិត្ត​ប៉ុន​នោះ បើ​យើង​ផឹក​មិន​បាន​គេ​មិន​ថា​អី​ទេ ។ បើ​អ្នក​ចេះ​គិត​គេ​មិន​ថា​ម្នាក់​នោះ ប្រុស​មិន​ពេញ​លក្ខណៈ​សោះ​ទេ បង​កុំ​ម៉ៃ​យក​ទាំង​អស់ ។​

          • monida 6:01 ព្រឹក ខែ កក្កដា 5, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

            ត្រូវហើយប្អូន! តែដោយសារការដែលសាក​ចិត្ត ការនិយាយលេងនេះ​ មិន​ដឹង​ជាមាន​ប៉ុន្មានអ្នកទេ​ដែលមិនធ្លាក់​ខ្លួន​ជា​ទាសករ​របស់​ស្រា រឺមាន​គ្រោះ​ថ្នាក់​ដោយសារ​វា​​…។​
            ឩទាហរណ៍៖ ពេលស៊ីផឹក បងឃើញ​ពួកម៉ាកម្នាក់នោះមិន​ផឹក​សោះ បងក៏មកចាក់ស្រា​ចូល​​​ក្នុង​កែវ​របស់​គេ​​ហើយ​នាំ​គេ​លើក​កែវ។ ដំបូងគេអត់​លើកទេ តែក្រោយ​ពី​បង​សាកចិត្តគេ​បន្តិចមក គេក៏លើក​ដាច់តែម្តង! ហើយកែវ​លើក​ក្រោយ​គេ​អ្នក​មក​នាំបង​លើក​ម្តង! ដល់​ពេល​ស្រវឹង​ជោគ ជិះម៉ូតូទៅផ្ទះវិញ ជិះចូល​កណ្តាល​ថ្នល់ ឡានកៀរដួលអស់ធ្មេញមុខ! តើអ្នកដែលមកសាកចិត្តគេនោះ​មាន​អារម្មណ៍​​ថា​​គ្រោះ​ថ្នាក់​នេះ​មក​ពី​ខ្លួនជាអ្នកបង្កដែររឺទេ?​
            ឩទាហរណ៍​នេះ​បង​គ្រាន់​តែ​ចង់​បង្ហាញ​ថា មនុស្សមិនដូចគ្នាទេ។ អ្នកខ្លះចេះគិត តែអ្នកខ្លះក៏មិនចេះគិតដែរ។ អ្នកខ្លះចេះគិត គេមកនាំតែលើកកែវ​ម្តងហើយ ក័ចប់ទៅ! អ្នកខ្លះចេះគិតដែរ​តែខ្មាស់​នឹង​សំដី​គេបង្អាប់ (និយាយលេង សាកចិត្ត) ក៏តាំង​បង្ខំចិត្តធ្វើ​នឹង​គេ​ដែរ។

            • រដ្ឋ 5:19 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

              បង​និយាយ​ត្រូវ​មែន​ហើយ បុរាណ​ក៏​ធ្លាប់​ថា​ដែរ របស់​ទាំង​នេះ​មិន​ល្អ​ទេ អា​ល្បែង ស្រា ស្រី ។ បីយ៉ាង​នេះ ហើយ​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ…

    • រដ្ឋ 6:40 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្រពន្ធ​ឃាត់​ឃាំង​ប្ដី​ពេក​ក៏​មិន​កើត​ដែរ មិន​គួរ​ប្រកាន់​ពេក​ទេ ។ តែ សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ឲ្យ​​មនុស្ស​ស្រី​ផឹក​ស្រា​ទេ ជា​ពិសេស​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ សុខ​ចិត្ត​ផឹក​ខ្លួន​ឯង ព្រោះ​មនុស្ស​ប្រុស ផឹក​បាន​ច្រើន ។ ​ប្រពន្ធ​ខ្ញុំ​ក៏​មិន​ចូលចិត្ត​មនុស្ស​ផឹក​ស្រា​ដែរ តែនាង​មិន​ប្រកាន់​ទេ ផឹក​ឲ្យ​មាន​កំណត់ មាន​ពេល​វេលា ។ (និយាយ​ដូច​មាន​ប្រពន្ធ !! ខ្ញុំ​និយាយ​ទុក​មុន)

    • Monida 8:52 ព្រឹក ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      “ ប្រពន្ធ​ឃាត់​ឃាំង​ប្ដី​ពេក​ក៏​មិន​កើត​ដែរ មិន​គួរ​ប្រកាន់​ពេក​ទេ” អីចឹងប្តី​ឃាត់​ឃាំងប្រពន្ធ​ពេក​ក៏​មិន​កើត​ដែរ មិន​គួរ​ប្រកាន់​ពេក​ទេ។ គួរតែអោយនាង​ដើរ​ស៊ី​ផឹកដែរ ព្រោះនាងក៏ត្រូវការ​ចូល​ក្នុង​សង្គមហើយនាងធ្វើ​ដើម្បី​តែការងារ​នាង​ប៉ុណ្ណោះ។ ប្អូនយល់យ៉ាងម៉េចដែរ?

      • រដ្ឋ 4:37 ព្រឹក ខែ កក្កដា 5, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        បង​ពុំ​គួរ​សួរ​ដូច្នេះ​ទេ មនុស្ស​ស្រី​និង​ប្រុស​ម៉េច​នឹង​ដូច​គ្នា​ទៅ ។ អត្រា​ចូលចិត្ត​ផឹក​គឺ​បុរស​មាន​ច្រើន​ជាង​ហើយ មនុស្ស​ស្រី​ចេះ​ផឹក​ពិត​ជា​មិន​ល្អ​នោះ​ទេ បង​ក៏​ដឹង មិន​បាច់​សួរ​ផ្ចាញ់​ទេ… ទាំង​ស្រា ទាំង​ស្រាបៀរ​ពុំ​មាន​​ផល​ល្អ​ទៀត​ផង​សម្រាប់​សុខភាព​មនុស្ស​ស្រី បើ​បង​យល់​ពី​បញ្ហា​សុខភាព​បុរស និង​ស្ត្រី បង​ក៏​គង់​យល់​ដូច​គ្នា ។ រឿង​ផឹក​ស៊ី ឬ​មិន​ផឹក​ស៊ី​ពុំ​មែន​ជា​រឿង​ត្រូវ​ជជែក​រក​ឈ្នះ​ចាញ់​នោះ​ទេ លាត​សន្ធឹង​ដួង​ចិត្ត​ឲ្យ​បាន​វែង​ឆ្ងាយ​នឹង​ដឹង​ពី​ប្រយោជន៍​នៃប្រធាន​បទ​នេះ :)

        ដូច្នេះ​ហើយ​មនុស្ស​ស្រី​ខ្ញុំ​មិន​ចង់​ឲ្យ​ញ៉ាំ​ស្រា​ទេ ។ ញ៉ាំ​ទឹក​ក្រូច​បាន​ហើយ … មិន​មែន​ចង់​ចំណេញ ឲ្យ​វេរ​ស្រា​មក​ខ្ញុំ​ទេ តែ​ដើម្បី​សុខភាពស្ត្រី ។

        • monida 6:21 ព្រឹក ខែ កក្កដា 5, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          នេះមិន​មែនជាការ​សួរផ្ចាញ់​ផ្វាលប្អូន​តែ​ជា​សំណួរ​មួយ​សំរាប់​សង្គម​ដែល​គេយល់​ថា​ស្រី​និង​ប្រុស​មានសិទ្ធិ​ស្មើគ្នាប៉ុណ្ណោះ។ សុខភាព​មនុស្ស​ស្រីមិនប្រាកដ​ថា​ខ្សោយជា​មនុស្ស​ប្រុសទាំងអស់​នោះទេ។ ផ្ទុយ​មក​វិញ​ក៏អីចឹង​ដែរ។
          ប្រធាន​បទ​នេះ​​​បង​លើក​ឡើង​គ្រាន់​តែ​ចង់​ពញ្ញាក់​ស្មារតី​មនុស្ស​ដែល​បង្ខិត​បង្ខំ​គេ​អោយចេះ​ផឹកស្រាតែប៉ុណ្ណោះ និយាយបន្តុះបង្អាប់​អ្នកដែល​មិន​ចេះ​ផឹក​ស្រា​នៅចំពោះមុខ ​ក្នុង​ចំណុង​ចំណាម​មនុស្ស​ជាច្រើន​​​។​ នេះ​ជា​មូលហេតុ​ចំបង​ដែល​ធ្វើ​អោយ​មាន​កំណើន​អត្រា​អ្នក​ញៀន​​គ្រឿង​ស្រវឹង ​​កំណើនគ្រោះថ្នាក់​ក្នុង​សង្គម។

          • រដ្ឋ 5:25 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

            បង​គិត​ដល់​រឿង​វែង​ឆ្ងាយ​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​នៅ​ក្មេង ណា​មួយ​ពេល​ញ៉ាំ​ម្ដង​ៗ ញ៉ាំ​តែ​ក្នុង​គ្រួសារ ឬ​នៅ​ក្នុង​ផ្ទះ មិត្តភក្ដិ​ជាដើម មិន​ដល់​ថ្នាក់​ដើរ​ផឹក​ដេក​ដួលទេ … ខ្ញុំ​គិត​តែ​សុវត្ថិភាព​ជុំ​វិញ​ខ្លួន​ខ្ញុំ​ប៉ុននោះ ខ្ញុំ​ចេះ​ប្រយ័ត្ន​ប្រយែង​ហើយ ខ្ញុំ​មិន​ដឹង​ថា​ពេល​ខ្ញុំ​ចាស់​បន្តិច​ទៅ​យ៉ាង​ម៉េច​ទេ ។

            អ្នក​ដែល​មាន​គ្រោះ​ថ្នាក់​ដោយសារ​គ្រឿង​អស់​នោះ ពិត​ជា​សង្គម​មាន​ការ​ព្រួយ​បារម្ភ​ពិត​មែន​ហើយ … បង​មើល​ទៅ​នៅ​អំពេញ​សព្វ​ង៉ៃ​នេះ គេ​បង្កើត​កន្លែង​ផឹក​ស៊ី​កាន់​តែ​ច្រើន​ហើយ ព្រោះ​មនុស្ស​បច្ចុប្បន្នគេ​ពេញ​និយម ។

        • ដាល្យា 1:05 ល្ងាច ខែ កក្កដា 5, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          ចុះក្រែងមនុស្សមានសិទិ្ធ​សើ្មគ្នា​​ដឹងខុសត្រូវដូចគ្នា​ចាំបាច់​មក​ហាមប្រាបធ្វើមើលតែហាមកូនក្មែងយ៉ាងម៉េច
          សុរាមានច្រើនប្រភេទ​​ចាប់ពី៥%​រហូតដល់​៥០%​​​​… wine, spirit, cocktails..beer etc.
          តែអ្វីក៏ដោយឲ្យតែ consumed excessively វាមិនដែលល្អទេ។
          បើមិនចង់ឲ្យខូចសុខភាពមានតែ​ញ៉ាំទឺកប៉ុណ្នោះ!​

    • វឌ្ឍនា 9:46 ល្ងាច ខែ កក្កដា 4, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅបរទេសកាញ៉ាំស្រាជារឿងធម្មតាមិនថាស្រាប្រភេទណាទេ ហើយអ្នកដែលញ៉ាំស្រា មិនឃើញមានអ្វីអាក្រក់ផង ព្រោះគេញ៉ាំមានកំណត់ គេញ៉ាំតាមលទ្ធភាពរបស់គេ។

      ខ្ញុំក៏ចូលចិត្តញ៉ាំស្រាបៀរដែរ…តែស្រាបៀរនៅស្រុកយើងគួរឲ្យខ្លាចណាស់ មានជាតិអាល់កុលខ្ពស់ពេក…

    • Samady KS 1:36 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពេល​ណា​អត់​លុយ​គេ​នាំ​គ្នា​គិត​ថា ស្រា​អត់​ប្រ​យោជន៏​ទេ មិន​គួ​ផឹក​សោះ​ឡើយ​តែ​ពេល​ណា​ដែល​មាន​​លុយ​ ហ៊ឺ​ហា​គេ​គិត​ថា​ស្រា​អាច​ធ្វើ​អោយ​យើង​សប្បាយ​​បាន

      • Monida 8:13 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ប្រហែល​ជា​អីចឹង​មែន! ព្រោះ​ពេល​មានលុយ​ច្រើន​មនុស្ស​ក៏ចាប់​ផ្តើម​បែក​គំនិតគិត​​ឃើញ​អ្វី​ប្លែកៗ​ដើម្បី​សប្បាយ។

    • machmorn 2:38 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណៗ អ្នកទាំងអស់គ្នាមែនទែនសម្រាប់ការពិភាក្សាយ៉ាងផុសផុល នេះ :-)

    • Monida 8:15 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សូមអរគុណ អ្នកទាំងអស់គ្នាដែល​បានជួយបញ្ចេញ​យោបល់​លើ​ប្រធានបទ​នេះ។

    • radyrin 8:49 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនគួរយកអារឿងស្រាហ្នឹងមកនិ​យាយសះ

      • monida 8:56 ព្រឹក ខែ កក្កដា 6, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ហេតុអី?

        • radyrin 2:40 ព្រឹក ខែ កក្កដា 7, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          ខ្ញុំគិតថាមិនមានសារះប្រយោជន៏ ក្នុងការអោយមិត្តភក្រ្ត័របស់ពួគយើង ជជែកគា្នសោះ។បងដឹងទេខ្ញុំធា្លប់លឺសុភាសិតរបស់ជនជាតិគេថា​ ”
          ទំលាប់អាក្រក់មួយដែលមនុស្សមា្នក់រៀបនឹងបោះបង់ចោល ប្រសិនបើយើងទៅ និយាយអំពីវាជាមួយគេនោះ គេនឹងនិយាយការពារវាភា្លម ហើយ ប្រកាន់យកគំនិតនោះបន្តទៀត ពុំខាន!!! “

          • Monida 6:14 ព្រឹក ខែ កក្កដា 7, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

            បងដូចជាមិនដែល​លឺ​សុភាសិត​នេះ​សោះ :D
            ចំពោះបង​វិញគិតថា កាល​ណាមនុស្សម្នាក់​នោះគេ​ចង់បង់បោះចោល​ទំ​លាប់​អាក្រក់​មួយ​ ​គឺមក​ពី​គេ​យល់​ពី​គុណ​វិបត្តិ​របស់​វា។ ហើយ​កាលណា​យើង​លើក​យក​មក​ពិភាក្សា​បន្ថែម វា​អាច​ជួយ​អោយ​គេ​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត។ តែបងទទួល​ស្គាល់ថា​ផ្នត់គំនិតមនុស្ស​ម្នាក់ៗ​គឺមិនដូច​គ្នាទេ។ អាចដូចអូន​និយាយ​ក៏​ថា​បាន។

            • radyrin 6:37 ព្រឹក ខែ កក្កដា 7, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

              ចំពោះសុភាសិតនេះខ្ញុំធា្លប់សា្តប់វិទ្យុហ្នឹងណាបង គេនិយាយថានេះជាគំនិតរបស់ប្រាជ្ញា ម្នាក់ តែខ្ញុំក៏គិតដូចបងដែរ។។។។។។។

  • monida 9:46 pm May 8, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ចិនមានវ៉ាក់សាំងនិងថ្នាំប្រឆាំងនឹងមេរោគH1N1? 

    វែបសាយ http://www.everyday.com.kh/​បានចុះផ្សាយនៅថ្ងៃទី០៨ ឧសភា ២០០៩ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាង​ក្រោម៖

    ចិនឱ្យអាសានវ៉ាក់សាំងការពារគ្រុនជ្រូក

    ប្រទេសចិនស្ម័គ្រចិត្តជួយដល់បណ្តាប្រទេសនៅក្នុងសមាគមអាសាន​​ដោយ​បាន​ផ្តល់ថ្នាំប្រឆាំងនឹងមេរោគ​ផ្តាសាយជ្រូក​និង​វ៉ាក់សាំង​ការពារ​ ជំងឺ​នេះ​ប្រសិនបើមេរោគH1N1រីករាលដាលខ្លាំងនោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោកវីតថាយ៉ាកែវផារា​ដៃ​និយាយ​កាល​​​​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រដ្ឋមន្ត្រីក្រសួងសុខាភិបាលចិន​លោក​វេជ្ជបណ្ឌិតចេនហ្សូ​បាន​ផ្តល់​ការ​ធានា​នេះ​ក្នុង​ពេល​ជួប​ពិភាក្សា​ទ្វេ​ភាគី​ក្នុង​ទីក្រុងបាងកក ។ ប្រទេសថៃកំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលមកពីបណ្តាប្រទេសអាសានបូកបីស្តីពី​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​នៅ​ឯ​សណ្ឋាគារតុសិតថានីក្នុងទីក្រុងបាងកក។

    ចំងល់៖

    • ហេតុអ្វីបានជាពុំមានសារព័ត៌មានណាចុះផ្សាយពីរឿងនេះ? ព្រោះនេះជាដំណឹងល្អបំផុតសំរាប់ពិភពលោក ជាពិសេសគឺ​សំរាប់ប្រទេសម៉ិចស៊ិច។
    • គេផ្តល់មកកម្ពុជានិងប្រទេសអាស៊ានដើម្បីជាជំនួយមនុស្សធម៌ រឺ ដើម្បីជាការពិសោធប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ?

    នៅវិទ្យាស្ថានប៉ាស្ទ័ររបស់បារាំង គេផ្សាយថា ទោះជាពួកគេខិតខំធ្វើការស្រាវជ្រាវយ៉ាងណាកវ៉ាក់សាំH1N1នេះមិនអាច​ចេញ​អោយប្រើប្រាស់ជាផ្លូវការនៅមុនខែកញ្ញាឆ្នាំនេះបានដែរ។

     
    • មហាក្សត្រី ល្បីខាងសំរស់ 7:42 ព្រឹក ខែ ឧសភា 9, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បណ្តាញសង្គមថ្មី សំរាប់ស្រ្តីខ្មែរ ៖ http://km-womenvision.ning.com ចេញដំណើរហើយ ហិ ហិ អញជើញចូលរួម ប្រយត្នអស់កន្លែង ព្រោះកន្លែងគ្មានកំណត់ ហិ ហិ

c
តែង ប្រកាសថ្មី
j
ប្រកាសបន្ទាប់/វិចារបន្ទាប់
k
ប្រកាសមុន / វិចារមុន
r
ឆ្លើយតប
e
កែប្រែ
o
បង្ហាញ/បិទបាំង វិចារ
t
ទៅ កំពូល
l
ទៅ ការពិនិត្យចូល
h
បង្ហាញ / បិទបាំង ជំនួយ
esc
បោះបង់