Posts Mentioning RSS Toggle Comment Threads | គ្រាប់ចុចផ្លូវកាត់ លើក្តារចុច

  • monida 6:48 am on October 21, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ជន​កម្ពុជា​ម្នាក់​បង្កើត​ម៉ាស៊ីន​សម្ងួត​ផលិត​កសិកម្ម​បាន​ដោយ​ខ្លួន​ឯង 

    បាត់ដំបង៖ កសិករ​ខ្មែរ​ម្នាក់​ដែល​បាន​​ទៅ​សិក្សា​លើ​វិស័យ​កសិកម្ម​ នៅ​ប្រទេស​វៀតណាម​ បាន​រក​ឃើញ​វិធីសាស្ត្រ​ផលិត​ម៉ាស៊ីន​សម្ងួត​ផលិតផល​កសិកម្ម​ខ្លួន​ឯង។

    លោក​ វ៉ាន់​ ធី​ ដែល​ជា​អ្នក​ផលិត​ម៉ាស៊ីន​សម្ងួត​នេះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ មក​ទល់​បច្ចុប្បន្ន​នេះ​លោក​បាន​ផលិត​ម៉ាស៊ីន​សម្ងួត​នេះ​បាន​​ជា​ច្រើន​ គ្រឿង​ទៅ​តាម​ការ​កុម្ម៉ង់​ទិញ​ពី​អង្គការ​ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នានា។ ម៉ាស៊ីន​សម្ងួត​នេះ​ត្រូវ​ការ​ទំហំ​ទីធ្លា​ប្រមាណ​ជា​២០០​ម៉ែត្រ​ក្រឡា​ ហើយ​វា​អាច​ផ្ដល់​នូវ​សីតុណ្ហភាព​ថេរ​ប្រមាណ​ពី​៤២​ទៅ​៤៨​អង្សា​សេ។ ម៉ាស៊ីន​សម្ងួត​អាច​សម្ងួត​ស្រូវ​បាន​រហូត​ដល់​ទៅ​៣០​តោន​ ដោយ​ប្រើ​ថិរវេលា​ប្រមាណ​ជា​២៤​​ម៉ោង​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ​លោក​ក៏​អាច​ផលិត​​ម៉ាស៊ីន​សម្ងួត​ធុន​តូច​ដែល​អាច​សម្ងួត​ ស្រូវ​រហូត​​ដល់​១០​តោន​ ហើយ​ស៊ី​​ពេលវេលា​តែ​ប្រមាណ​ពី​១០​ ទៅ​១២​ម៉ោង​ផង​ដែរ។

    អានបន្ថែម

     
  • monida 10:07 am on October 19, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Sina Vann – Cambodia Frederick Douglass Award 

    Sina Vann walks into her worst nightmare every day. For more than two years she was tortured and raped as a sex slave in Phnom Penh. She now goes back to the brothels to help sex slaves escape, and to provide health advice for those unable to break free.

    http://www.freetheslaves.net/Page.aspx?pid=501

     
  • monida 10:54 am on October 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    កម្ពុជា​​នឹង​មាន​រោងចក្រ​​អគ្គិសនី​ប្រើ​ថាមពល​នុយក្លេអ៊ែរ 

    ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជាតិ​ បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ តុលា​ ឆ្នាំ​២០០៩​ថា​ នា​ពេល​ខាង​មុខ​បន្តិច​ទៀត​នេះ​ កម្ពុជា​នឹង​មាន​រោងចក្រ​​អគ្គិសនី​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

    ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី​​​ ទៀ​ បាញ់​ ថ្លែង​​នៅ​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា​ ក្នុង​ពេល​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​មក​ការពារ​​សេចក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​ការ​ហាមឃាត់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធជីវសាស្ត្រ​ និង​អាវុធ​វិទ្យុ​សកម្ម។ (បន្ថែម …)

     
    • ហនុមាន 3:09 ល្ងាច on ខែ តុលា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សុំទោសទៅចុះ ខ្ញុំមិនមែនចង់បង្អាប់បង្អន់ ខ្មែរ ទេ តែអាចធ្វើទៅរួចដែរទេ បើប្រជាជនខ្មែរមួយ ចំនួន រកតែខោស្លៀកគ្មានផង ហ្នឹង ? ប្រសើរណាស់ សំរាប់ប្រទេសជាតិ តែសំរាប់ប្រជាជន គ្នា នៅតែយ៉ាប់ដដែលហ្នឹង មែនទេ ? នីដាបានទៅស្រុកខ្មែរច្រើនជាងខ្ញុំ ហើយក៏បានឃើញទិស្ថភាពរបស់ប្រជាជន ក្រីក្រដែរ អាចទៅរួចទេ ?

    • សាយ័ន្ត 7:52 ល្ងាច on ខែ តុលា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្រាន់តែអនុម័តដីធ្វើរោងចក្រមានទៅអស់ប៉ុន្មានដីខ្មែរសល់ច្រើនសឹងអី! រួចធ្វើគំរោងសិក្សា គឺសុំលុយគេមកមានទៅច្អី! ខ្វះធនធានមនុស្សជួលពួក ពូកែបរទេសមកជួយចាយលុយជំនួយទៅ! ហេហេ បើថាចង់អោយខ្មែរ ដាក់ទុនទាំងស្រុងលើរឿងហ្នឹងទាល់យូរ!

      • Monida 10:01 ល្ងាច on ខែ តុលា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        សង្ស័យតែ​អោយ​សៀម​មក​វិនិយោគផង​ក៏មិនដឹង! បើបាន​ផល​បានទាំងអស់​គ្នា​ តែបើផ្ទុះរោង​ចក្រវិញខ្មែរទាំងអស់​ច្បាស់​ជា​ចេតរយហើយ!!

    • ហនុមាន 11:25 ល្ងាច on ខែ តុលា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្លាចតែខ្មែរធ្វើលាន់ ដល់បានផលយៀកណាមយកអស់ក៏មិនដឹង ចយដឹកហ្អើយ ! :D

  • monida 10:08 am on October 13, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ពៅ បញ្ញាពេជ្រ 

    untitledតាមទស្សនាវដ្តីប្រជាប្រិយលេខ ៤៦៨  (១១ – ២០​កញ្ញា ២០០៩) បាន​ចុះផ្សាយពី​នាង​កញ្ញា​ពៅ បញ្ញាពេជ្រ ថា​នាង​នឹង​វិល​ត្រលប់​​ទៅ​ផ្ទះវិញ​នៅ​ខែ​ធ្នូឆ្នាំ២០០៩នេះ។ ទោះបីជានាង​នៅ​តែដើរ​មិន​ទាន់​រួចក្តីក៏​សុខភាព​នាង​បាន​ប្រសើរ​ឡើងវិញ​ហើយ​ថែម​ទាំង​សំលេង​នៅ​ដូច​ដើម​ទៀតផង។


    .

    .

    រូបថតពីទស្សនាវដ្តីប្រជាប្រិយ

     
  • monida 3:31 pm on October 1, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    បវរកញ្ញាកម្ពុជានៅបារាំងឆ្នាំ២០10 

    http://www.cuisine-du-cambodge.com/actualites/index.php?post/Apsara-TV-organise-l-%C3%A9lection-de-Miss-Cambodge-2009

    កម្មវិធីនេះ​រៀបចំ​ឡើង​នៅ​ថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2009 នៅ Bussy Saint Georges ប្រទេសបារាំង។

    បវរកញ្ញាកម្ពុជានៅបារាំងកាលពីឆ្នាំ២០០៨

    រូបថត៖ http://www.cuisine-du-cambodge.com/actualites/index.php?post/Photos-des-Miss-Cambodge-2008

    បវរកញ្ញាកម្ពុជានៅបារាំងកាលពីឆ្នាំ២០០៦


    រូបថត៖ http://rotha.blog.lemonde.fr/2006/01/

     
  • monida 9:05 am on September 30, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    កម្ពុជា​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​នៃ​ប្រទេស​ផលិត​គ្រឿង​ញៀន​ 

    ការ​ប្រកាស​លុប​ឈ្មោះ​​កម្ពុជា​ចេញ​ពី​បញ្ជី​​ប្រទេស​ផលិត​គ្រឿង​ញៀន​នេះ​ ត្រូវ​បាន​​ប្រកាស​នៅ​ក្នុង​កិច្ច​​ប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​​ អាស៊ាន​​លើក​ទី​៣០​​” ស្ដី​​ពី​បញ្ហា​​គ្រឿង​ញៀន” ដែល​មាន​ការ​ចូល​រួម​ក្រោម​អធិបតីភាព​លោក​នាយឧត្តមសេនីយ៍​​ កែ​​ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ និង​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​ដែល​ធ្វើ​ឡើង​នៅ​ សណ្ឋាគារ​ណាហ្គាវើល​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៩។

    អានបន្ថែម៖ http://women.open.org.kh/km/cambodia-notinlist-drugeproducer

     
  • monida 9:35 pm on September 27, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Today must be cake day for Google 

    Why does “ Google” have two “ l” s in its name today? It’s

    “ Google’s 11th Birthday.”



    http://www.abcnews.go.com/Technology/google-birthday-google-celebrates-11-years/story?id=8686205

     
  • monida 6:44 pm on September 26, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ទឹក​នៅ​ភ្នំពេញអាចបរិភោគបានដោយមិន​ចាំបាច់​ត្រូវការ​ដាំពុះជាមុន 

    កាលពី​សប្តាហ៍មុន​នៅ​ទូរទស្សន៍អប្សរាមាន​កិច្ច​សម្ភាសន៍មួយ​ជាមួយ​លោក​អគ្គនាយករដ្ឋករទឹកស្វ័យត​​រាជធានី​ភ្នំពេញ​គឺ​លោក​ ឯក សុនចាន់។ ខ្ញុំបាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​​​ប្រសាសន៍របស់​លោក​ដែល​​ថា ទឹក​​នៅ​​​រាជធានី​​ភ្នំពេញគឺ​អាច​​បរិភោគ​ផ្ទាល់​បាន​​ពី​ក្បាល​រ៉ូប៊ីនេ​ដោយ​មិន​ចាំបាច់​ត្រូវការ​ដាំ​ពុះ​ជា​មុន។ ​សំរាប់​ផ្ទះដែល​​មាន​​អាង​ស្តុក​ទឹក​ទើបត្រូវការ​ដាំទឹកមុនបរិភោគ។ ប៉ុន្តែ​លោក​ក៏​មាន​ប្រសាសន៍​​​​ផង​​​ដែរ​ថា​មាន​ប្រជាជន​៨០%នៅ​រាជធានី​ភ្នំពេញ​ដែល​នៅ​មិន​ទាន់​ជឿ​ទុក​ចិត្តគឺ​នៅ​តែ​ដាំទឹក​មុន​បរិភោគ។ ធ្លាប់​មាន​អ្នក​ឆ្ងល់​ថា​ទឹក​ចេញ​ពី​រោង​ចក្រ​ភ្លាម​គីទទួល​ទាន​បាន​មែន តែ​ចុះទំរាំ​វា​ហូរ​មក​ដល់​ផ្ទះនិមួយៗ​តើគុណភាព​របស់​វា​នៅ​តែ​ដដែល​រឺ​ទេ​? លោក​អគ្គនាយក​ឆ្លើយ​ថា​នៅ​ខាង​ក្រោយ​វិក័យប័ត្របង់​ទឹកមាន​លេខ​ទូរស័ព្ទដែល​អាច​ទាក់​ទង​អោយ​ភ្នាក់​ងារ​រដ្ឋករ​ទឹកយក​ទឹក​នៅ​ផ្ទះ​យើង​​ទៅ​វិភាគ​បាន។ ទឹក​នៅភ្នំពេញមាន​២០០​អង្គធាតុ បើតាម​លទ្ធផល​វិភាគ​នៅ​សិង្ហបូរី និង​ចិន។​ លោក​ ឯក សុនចាន់​​​បាន​ទទួល​​រង្វាន់​កិត្តិយស​នៅ​ប្រទេស​ហ្វី​លី​ពីន​ក្នុង​ការអភិវឌ្ឍ​ទឹក​ស្អាតនៅ​រាជធានី​ភ្នំពេញ។

     
  • monida 5:59 pm on September 26, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ទារកកើតមកមាន​ទំងន់៨,៧គីឡូក្រាម 

    កាលពីថ្ងៃច័ន្ទ​ស្ត្រី​ម្នាក់​នៅ​​​ប្រទេស​​ឥណ្ឌូនេស៊ី​សំរាល​បាន​ទារក​ម្នាក់​មាន​ទំងន់​៨,៧គីឡូក្រាម មាន​ប្រវែង​៦២សង់ទីម៉ែត្រ។ ​ទារកនេះជាទារកដែល​ធំ​ជាង​គេនៅ​​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ក៏ជាទារក​ដែល​ស្ទើរតែ​អាច​ចាត់​ទុក​ជា​ទារក​ដែល​ធំ​ជាង​គេ​លើ​ពិភព​លោក។

    ស្ត្រីជាម្តាយ​មិន​បាន​សំរាល​តាម​បែប​ធម្មជាតិ​ទេ ហើយ​ការ​វះកាត់​ក៏នៅ​តែ​មាន​ការ​ពិ​បាកដែល​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចំ​ពោះ​ទារក​ដែល​មាន​មាឌ​ធំ​ខ្លាំងបែប​នេះ​ដូច​កាល​ពី​ឆ្នាំ​១៨៧៩​ដែរ។

    http://www.dgshi.cn/content/200909/254080.html

     
  • monida 1:54 pm on September 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    មិន​បន្តកិច្ចសន្យាជាមួយបាងកកអែរវ៉ 

    កិច្ចព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាលកម្ពុជា​និង​ក្រុម​ហ៊ុន​អាកាសចរណ័បាងកក​អែរវ៉េ​ត្រូវ​បញ្ចប់នៅ​ថ្ងៃទី២៥​តុលា​២០០៩​នេះ​ដោយ​លែង​បន្ត​តទៅ​ទៀត​ហើយ។ លោក​ម៉ោ ហាវណ្ណាល់រដ្ឋលេខាធិការ​នៃ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជាបានប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​ថ្ងៃពុធ​ថារាជ​រដ្ឋាភិបាលកម្ពុជា​នឹងមិន​បន្តកិច្ចព្រម​ព្រៀងជាមួយក្រុម​ហ៊ុន​អាកាសចរណ័បាងកក​អែរវ៉េទេ​នៅ​ពេល​ដែល​កិច្ច​ព្រម​​ព្រៀងបញ្ចប់នៅ​ថ្ងៃទី២៥​តុលា​២០០៩​ខាងមុខនេះ។ លោក​បាន​បញ្ជាក់​ថា​ការមិន​បន្តកិច្ចព្រម​ព្រៀងនេះគឺ​ដោយ​សាររដ្ឋាភិបាល​ចង់​លើកកម្ពស់​ក្រុម​ហ៊ុន​អាកាសចរណ័កម្ពុជា​អង្គរអែរដែល​ទើប​បង្កើត​ថ្មីកាល​ពី​ថ្ងៃ២៨​កក្កដា​ឆ្នាំនេះ។

    ——————————————————————————————————————————————————-

    ប្រភព៖ http://www.everyday.com.kh/services/newsdigest/?date=9/25/2009

     
    • engsamnang 8:51 ព្រឹក on ខែ កញ្ញា 26, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើធើ្វបែបនេះ តើអោយ​ទៅស្រុកថៃតាមណាទៅ ទោះបីជាមាន ថៃ​អ៊ែរ កដោយ ប៉ុនែ្ត វាថ្លៃ​បាកកក វាថោកជាង ហើយគេចូលចិត្តជិះតាមនឹងច្រើន។ និយាយរួម ខ្ងុំនិយាយមិនមែនកាន់ ជើង ថៃទេ តែ គិតមើលទៅ ខ្លាចយន្តហោះខ្លួន ដែលមាន ដៃមានជើងជាមួយ យួន អត់មានអ្នកជិះ ដូច ពួកមុន ទើប បឈ្យប់គេអត់ដឹង រឿង និយាយទៅ បាកកកមាន ដៃនៅស្រុកខែ្មរមួយ គឺ សៀមរាបអ៊ែរ ដែលមានសន្ទះខ្លាំង ខ្ងុំធ្លាប់ជិះ ឃើញថាល្អ អត់ដូច វៀតណាមអ៊ែរ ទេ ។

    • monida 10:44 ព្រឹក on ខែ កញ្ញា 26, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនដឹង​ថា​គេ​មិន​បន្តកុងត្រាទាំងសៀមរាបអ៊ែរវ៉េ​ដែរ​រឺ​យ៉ាងណាទេ!

    • Posoky 12:05 ព្រឹក on ខែ កញ្ញា 28, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយតាមត្រង់យួនវាមិនឆ្កួត ដាក់ឈ្មោះទាំងស្រុងដូចថៃទេ វានិយាយអស់លោក ហុចម៉ាខ្ទាស់ពីទៅ កែយន្តហោះដាក់ឈ្មោះខ្មែរ រួចលប់កុងត្រាថៃចោល ហើយចុះខ្មោចណា មិនជិះយន្តហោះខ្មែរក្បាលយួននោះ។ បើចេះមានយន្តហោះខ្មែរ ម្លេះចាប់ផ្តើមយូហើយ មិនចាំជិតដល់ពេលអស់កិច្ចសន្យាជាមួយថៃបានមក បង្កើតណាណីទេ យ៉ាប់ណាស់ខ្មែរខ្ញុំ។

  • monida 5:38 pm on September 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    យួនហាម​ខ្មែរមិន​អោយ​ធ្វើផ្លូវក្នុងស្រុក​ខ្មែរ!!! 

    អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​អាជ្ញាធរ​ព្រំដែន​វៀតណាម​ដែល​បាន​ហាម​ឃាត់​ការ​ ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្មែរ។

    ស្រ្តី​ឈ្មោះ ចាន់ ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ផ្លូវ​លំ​មួយ​ខ្សែ​នេះ​គឺ​ជា​ផ្លូវ​ចាស់​មាន​ស្រាប់​តាំង​ពី​យូរយារ​ណាស់​មក ​ហើយ តែ​មាន​ការ​ខូចខាត​តែ​អាជ្ញាធរ​វៀតណាម​បាន​មក​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ត​ទើប​ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំណូមពរ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ធ្វើការ​ ជួសជុល។

    អានបន្ថែម៖ http://www.rfa.org/khmer/indepth/vn-bans-road-construction-in-bavet-09232009221428.html

     
    • ច័ន្ទរឿន 11:24 ល្ងាច on ខែ កញ្ញា 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អានអត្ថបទនេះធ្វើអោយខ្ញុំនឹកឃើញដល់បទចំរៀង “ នាគព័ន្ធអស់ពិស” …​ខាងកើតក៏បាត់ ខាងលិចក៏បង់ស្រុកខ្មែរលិចលង់ស្ទើ…

      • monida 8:29 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ខាងកើត​ឆ្លាតជាង​ខាងលិច! មិន​ល្ងង់​យក​ដី​ខ្មែរ​កន្លែង​ល្បី​ទេ យក​តែ​កន្លែង​ធម្មតា​យក​ទៅ​ណា​មិន​អស់​ហើយ​គ្មាន​នរណា​ឈឺ​ក្បាល​វិលមុខទៀត!!។ កន្លែង​ប្រាសាទ​ កន្លែង​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​សុទ្ធ​តែ​ធ្វើ​របង​ព្រំ​អោយ​ទៀត!!​ ឆ្លាតទេ!?

    • ហនុមាន 12:35 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយអាចឹង បន្តិចទៀត ខ្ញុំលែងហ៊ានជុះអាចម៍នៅផ្ទះខ្លួនឯងហើយ ខ្លាចចេតរ៉យ ! យ៉ាប់ យ៉ាប់ យ៉ាប់ តាហ្មងខ្មែរ អូ ច្រឡំយួន ! :D

    • Samady KS 4:12 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំ​អត់​សូវ​ហ៊ាន​និយាយ​អី​ទេ ព្រោះ​អី​នៅ​ស្រុក​ខ្ញុំ​មាន​ បង​ប្អូន​វៀតណាម (មិត្តភាព​ពាន់​ឆ្នាំ​របស់​ខ្មែរ​) ច្រើន​ណាស់ បើ​ខ្ញុំ​និយាយ​អ្វី​ប៉ះ​ពាល់​បន្តិច​នោះ ប្រហែល​ជា​ពួក​គាត់ (វៀតណាម​) ដេញ​វ៉ៃ​ខ្ញុំ​ហុយ​ដី ​អាឡូវ​ហើយ….

      សូម្បី​តែ​ខ្ញុំ​ដើរ​កាត់​មុខ​ផ្ទះ​គេ​ ក៏​ខ្ញុំ​មិន​ហ៊ាន​មើល​មុខ​គេ​ចំ​ៗ ដែរ…..​នៅ​កំពង់​សោម

      • monida 8:35 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        អូ៎!​ ដល់​ម្លឹង​ផង! កាល​ពីមុន​នៅ​មុខបង​(ដី​វត្តប្រយូវង្ស) មា​​ន​យួន​អេតចាយ​នៅ វាពូកែ​យក​ចិត្ត​យក​ថ្លើមអ្នក​ជិតខាង​ណាស់!! ពេល​មាន​បុណ្យទាន សុទ្ធតែយក​នំ ចំណី​មក​អោយ​យើង​ទៀត! ដល់​ពេល​ដី​ឡើង​ថ្លៃ​វា​លក់​ដី​វា​បន្តិចនោះ​បាន​លុយ​មួយ​គគោក…

      • ហនុមាន 3:09 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ហើយសាម៉ាឌី មិនហ៊ានមើលមុខគេ ចុះបើគេចម្តិតអោយមើល ហ៊ានដែររ៉េ ? :D

    • សាយ័ន្ត 4:08 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនដឹងកាលណា អាជ្ញាធររឹតបន្តឹងលើ ការចេញចូលអត់ច្បាប់របស់ យួនបានទេ!? សូម្បីតែពួកខ្ញុំមករៀននៅយួនពេញច្បាប់ ក៏អាអ្នកគ្រប់ វាទាយកលិខិតឆ្លងដែនទៅកាន់! វាមិនដែលមានទេ អាយួននេះចំមែន ! តែនៅតែមានអ្នកបង់លុយរាប់ពាន់ដុល្លារមករៀន! ឆ្ងល់???

      • monida 4:31 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        មិន​ដឹង​កាលណាទេ!!?? បើគេចូលស្រុកខ្លួនឯងរឹតបន្តឹង​ច្បាប់​ទំលាប់ណាស់​បើ​ចូល​ស្រុក​ខ្មែរ​វិញ​ធ្វើ​ដូច​ចូល​ក្នុង​ដី​ខ្លួនអីចឹង! ដកយកលិខិតឆ្លងដែនពិត​ជា​អស្ចារ្យមែន​!!

    • ហនុមាន 8:55 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចង់ដឹងកាលណា សួរ Xun Zen ទៅដឹងហើយ តែមិនអាចប្រកាន់បានទេ ព្រោះគ្នាមានគ្រាប់ភ្នែកតែមួយ ម្ល៉ោះហើយ មើលមិនសូវច្បាស់ ! :D

    • កូនខ្មែរ-បារាំង 11:05 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ៊ុ​ន សែន កំពុងដើរតាមគន្លង​របស់ ជ័យជេដ្ឋា ទី២ ?

  • monida 6:28 am on September 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ចង់អោយបង់ពន្ធលើការប្រើវិទ្យុនិងទូរទស្សន៍នៅស្រុកខ្មែរ 

    លោកឈាងវុន​ ប្រធាន​គណៈកម្មការការ​បរទេសសហ​ប្រតិបតិ្តការអន្តរជាតិ​​ឃោសនា​ការនិង​ព័ត៌មាន​នៃរដ្ឋសភា​បាន​មានប្រសាសន៍​ថាលោក​មាន​បំណង​ចង់​អោយ​ប្រជាពលរដ្ឋ​ខ្មែរបង់ពន្ធជូន​រដ្ឋលើការប្រើវិទ្យុនិងទូរទស្សន៍ ហើយ​​លោក​ជំរុញ​អោយ​ក្រសួង​ព័ត៌មាន​ស្នើសុំ​ទៅ​នាយក​រដ្ឋមន្ត្រីជា​ថ្មី​ឡើង​វិញ​ពី​បញ្ហានេះ។ លោក​មានជំនឿថា​ប្រជា​ពលរដ្ឋខ្មែរមាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការ​បង់ពន្ធនេះបើ មើ់ល​តាម​កំរិតជីវភាពរស់​នៅ​បច្ចុប្បន្ន។

    ——————————————————————————————————————————————————

    ប្រភព៖ http://www.everyday.com.kh/services/newsdigest/Default.asp?date=9%2F24%2F2009&page=2

    អានបន្ថែមនៅ៖ http://ki-media.blogspot.com/2009/09/listening-and-watching-hun-xen-ranting.html

     
    • ហនុមាន 3:01 ល្ងាច on ខែ កញ្ញា 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនដឹងជាបង់ពន្ធ អីគេទេ ស្មានតែពន្ធទាំងហ្នឹង បានជួយដល់ ប្រជានុរាជ ខ្មែរអីហ្នឹង? លទ្ធភាព ខ្មោចអី មានតែយក មាន់ ទា គោក្របី ចុះបើគ្នាជាអ្នកក្រ នៅស្រែនោះ បានអីបង់ពន្ធអាចុះ ?

      • khmerse7en 11:10 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ត្រឹមត្រូវណាស់បង ស្រុកខ្មែរមានអ្នកមានច្រើនណាស់ ចំណែកអ្នកក្រក៏មាន​ ច្រើនផងដែរ បើសិនជាមានការបងពន្ធនេះមែន មិនដឹងរាស្រ្តខ្មែរ ទៅជាយ៉ាង​ ណានោះទេ?

    • monida 3:39 ល្ងាច on ខែ កញ្ញា 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មើល​គេមើល​យ៉ាងម៉េច​ទេ…ឃើញ​ប្រជាជន​ខ្មែរមានជីវភាពជធូរធារ!!

    • សាយ័ន្ត 3:52 ល្ងាច on ខែ កញ្ញា 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ្នកខ្លះមានតែ វិទ្យុមួយគ្រាន់ស្តាប់កំសាន្តអាលូវចង់ពន្ធហ្នឹងទៀត ឯទូរស័ព្ទ មិនប្រាកដថា អ្នកមានប្រើទាំងអស់មានលុយទេ! ខ្លះគ្រាន់តែកាន់ នឹងបានទាក់ទងរកការងារធ្វើ! នៅយួន GDP គេខ្ពស់ជាងខ្មែរផង គេមិនទាន់យកពន្ធបែបហ្នឹងផង! យកស្អីទៅវាស់ជីវភាពខ្មែរ ពួកអស់លោកហ្នឹង?

    • សុភា 4:01 ល្ងាច on ខែ កញ្ញា 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេ វិធី​សាស្ត្រ​ថ្មី​ដើម្បី​អភិវឌ្ឈន៏​គ្រួ​សារ។

    • កូនខ្មែរ-បារាំង 9:34 ល្ងាច on ខែ កញ្ញា 24, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្រហែលជាគេជាន់ករាស្រ្តខ្មែរ មិនទាន់អស់ចិត្តទេមើល៍ទៅ !

    • យ៉ា 1:36 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បន្តិច​ទៀត​ទូរសព័្ទ​ដៃ​ក៏​ត្រូវ​បង់​ពន្ធ​ដែរ​ហើយ​មើល​ទៅ :)

    • engsamnang 9:24 ព្រឹក on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឡប់ឆ្តួតទៀតហើយ បង់ពន្ធអី្វទៅ អ្នកខ្លះមានតែលុយ ទិញវិទ្យុតូចមួយកត្រូវ បង់ពន្ទ ដែរ។ចាំមើល ជីវភាពប្រជាជនឡើង ក ចុះ?

    • សុទ្ធា 12:09 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គាត់នេះយូរៗទៅឆ្កួតមែនទែនហើយ
      បង់ក្បាលវាអី
      ឡានទំនើបវារាប់ម៉ឺនដុល្លារ វាជិះមិនបង់ពន្ធទេ
      ម៉ោអោយគេបង់ពន្ធថ្លៃស្តាប់វិទ្យុ មើលទូរទស្សន៍?
      ជាមួយខ្មែរសុខចិត្តអត់ស្តាប់ អត់មើល
      ចាំមើល កម្មវិធីអប់រំ អីៗ បានទៅដល់ប្រជាជនស្តាប់អត់?
      វាធ្វើយ៉ាងនេះកាន់តែយ៉ាប់

      • ហនុមាន 2:39 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ធ្វើដូចខ្ញុំទៅក៏បាន ដែរ ដើររើស ទូរទស្សន៍ ខូចដែលគេចោល យកទៅដាក់តាំងផ្ទះ ឲ្យល្អមើល ក៏ ប៉ុន្តែ អត់ដើរ រ៉េ :D អោយតែចៅហ្វាយ រករឿង ចេះតែព្រុះទៅ ម៉ាអាអណ្តាតឥតឆ្អឹង ចេះតែក្រលាស់ ទៅ មាន​ពិបាកអី ?

    • តាស៊ីក្លូ 7:31 ល្ងាច on ខែ កញ្ញា 25, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើមិនឆ្កួតក៏ឡប់ដែរនេះ ហាហាហាហហាហាហាហាហា

    • អគ្គលីបុត្រ 2:06 ព្រឹក on ខែ កញ្ញា 26, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្រាន់តែឃើញមុខ ក៏ដឹងថាអានេះអាជោរដែរ!
      យកពន្ធ​ល្បល់កាច់ស្អី!

  • monida 1:02 pm on September 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Elton John is too old to adopt a baby? 

    Elton John has been told by a Ukranian minister that he and partner David Furnish are “ too old” to adopt a baby boy from the country. The singer had been hoping to adopt a baby named Lev who he met while visiting an orphanage recently. However Ukranian government minister Yuriy Pavlenko has pointed out that according to Ukranian law the age difference between 62 year-old John and baby Lev is too great for him to be allowed to adopt, reports BBC News. In addition John and Furnish’s civil partnership would not be recognised as an official marriage in the country, the minister added.

    Source: http://www.nme.com/news/elton-john/47313

     
    • ហនុមាន 10:09 ល្ងាច on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនដឹងជា adopt​ កូនខ្មោចយ៍អីទេ​ពីរនាក់ហ្នឹងនោះ ចំណាយតែលុយជួយក្មេងទាំងនោះទៅ ប្រសើរជាង​។ យ៉ាប់មែន ពិភពលោកនេះ !

  • monida 12:36 pm on September 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ព្យុះ​ស្នេហ៍​កំពុង​​បោក​បក់​លើ​ការ​សិក្សា​របស់​យុវវ័យ​មួយ​ចំនួន 

    យុវជន​​មករា​សម្រេច​ចិត្ត​បណ្ដោះអាសន្ន​មិន​យក​សង្សារ​ទៀត​ទេ​សម្រាប់​ឆ្នាំ ​នេះ​ ពីព្រោះ​​ឆ្នាំ​នេះ​​មករា​ត្រូវ​ប្រឡង​បាក់ឌុប។ ប៉ុន្តែ​​សម្រាប់​ឆ្នាំ​ក្រោយ​យុវជន​​នេះ​នៅ​មិនទាន់​ហ៊ាន​ធានា​ចិត្ត​​​ របស់​ខ្លួន​បាន​នៅ​ឡើយ​ទេ​ ពីព្រោះ​ថា​ យុវជន​ម្នាក់​នេះ​ធ្លាប់​ជា​បុរស​សម្បូរ​ស្នេហ៍​​ និង​មាន​សង្សារ​​ជា​ច្រើន​​នាក់​មុន​ពេល​ចូល​ថ្នាក់​ទី​១២។

    ស្ថិត​ក្នុង​អាយុ​១៧​ឆ្នាំ​យុវសិស្ស​រូប​នេះ​និយាយ​ថា​ រូប​គេ​ធ្លាប់​មាន​សង្សារ​ច្រើន​ណាស់​​កាល​ពី​មួយ​ឆ្នាំ​ ឬ​ពីរ​​ឆ្នាំ​មុន។ ទឹក​មុខ​អៀន​​ច្រាល​ឡើង​ក្រហម​បន្តិច​មករា​រៀបរាប់​ពី​បទពិសោធន៍​អាក្រក់​ ប្រាប់​ថា​ ស្នេហា​ក្នុង​វ័យ​សិក្សា​របស់​គាត់​ គឺ​ជា​ឧបសគ្គ​នៃ​ការ​សិក្សា។

    សក់​សិត​បះ​ឡើង​លើ​ ថ្ពាល់​ខួច​ទាំង​សង​ខាង​ មករា​បាន​និយាយ​សារ​ភាព​ត្រង់ៗ​ថា​ “ មាន​សង្សារ​នាំ​ឲ្យ​ខាត​ពេល​ ខាត​លុយ​ និង​ប៉ះពាល់​ដល់​ការ​​សិក្សា” ។ ពេល​មាន​សង្សារ​គឺ​គិត​តែ​នាំ​គ្នា​ដើរ​​លេង​​ទៅ​នេះ​ទៅ​​នោះ​ ហើយ​ពេល​ខ្លះ​គេច​រៀន។​យុវជន​​មករា​ត្រៀម​ចូល​ថ្នាក់​ទី​១២​ នៅ​ឆ្នាំ​ក្រោយ​​បាន​និយាយ​របៀប​អឹមអៀន​ថា​ បើ​ទោះ​បី​ជា​ខ្លួន​គេ​មាន​សង្សារ​ច្រើន​ក៏​ដោយ​ ក៏​គេ​​មិន​​បណ្ដោយ​ខ្លួន​ឲ្យ​ខូច​ដែរ។ ប៉ុន្តែ​យុវសិស្ស​រូប​នេះ​និយាយ​ថា​ មិត្ត​ភក្ដិ​របស់​គេ​ភាគ​ច្រើន​ខូច​ខ្លួន​ (បាត់បង់​ភាព​​បរិសុទ្ធ)។ មករា​និយាយ​​ត្រង់ៗ​ថា​ “ ៥០ភាគរយ​នៃ​មិត្ត​ភក្ដិ​របស់​ខ្ញុំ ​គឺ​មាន​សង្សារ​ហើយ​ពួក​គេ​ខូច​ខ្លួន” ។ (បន្ថែម …)

     
    • ហនុមាន 3:00 ល្ងាច on ខែ កញ្ញា 14, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំហួសពេលហើយ ព្យុះបោកបក់ ចង់ជ្រុះខោបាត់ហើយ ! :D

      • កេសី 6:58 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ល្បងឯងនៅមានធ្មេញបង្អួតស្រីដែរ ឬ អត់ហ្នុង? ចុះបើនៅមាន ធ្មេញហ្នុង​ស្រោបមាស ឬ អត់? ប្រយ៍ត្នចាញ់បោកស្រីៗក្មេងថា “ អូនស្នេហ៍តែមាសបង” (i only love your gold) :D

        • ហនុមាន 4:11 ល្ងាច on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          ធ្មេញ នៅមាន ហេ​ េហ អត់ហ៊ានស្រោបទេ ខ្លាចនាងកាត់យកតាំងក្បាលទៅ មិនតាយឡេវហើយទេ ? :D

          វិចិត្រ

          េហ ហេ អាហ្នឹងសីុសងតាមកាលះទេសះទេ វិចិត្រ បើខ្ញុំនៅស្រុក ស្វា ស្វាជាសង្សា ដូចគ្នា បើនៅស្រុកមនុស្សលោក ច្បាស់ជា មនុស្ស ដូចគ្នា ហើយ :D

      • វិចិត្រ 9:54 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ហនុមាន​ហ្នឹង​ចង់​បាន​សង្សារ​មនុស្ស​រឺ​សង្សារជា​ស្វា​​ដូច​គ្នា​? :D

    • អធិរាជម្នាក់ទៀត 4:45 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អត្តបទដែលមានន៏យបំផុត!
      បើចង់សប្បាយអាចចូលទៅកាន់​http://khmer-sabay.blogspot.com/

    • អគ្គលីបុត្រ 5:05 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្រុកណាៗ ក៏ដូចគ្នាដែរ!
      ពិភពលោក ប្រែប្រួល អ្វីៗគឺសេរីជ្រុល!

    • ម៉ន 7:35 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កាលខ្ញុំនៅរៀន អត់ដែលមានព្យុះស្នេហ៍ទេ មានតែព្យុះដំបងម៉ែ :D

    • កញ្ញា 8:14 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពិតជាត្រឹមត្រូវ!​ក្មេងៗសម័យនេះផ្តេសផ្តាស់ណាស់មិនសូវគិតពីការរៀនសូត្រអី​ទេ​ចេះតែពីតុបតែងខ្លួនបង្អួតគ្នាមិនថាប្រុសមិនថាស្រី។​​ពួកគេភាគច្រើនបន្តែតបន្តោយតាមសង្គម​ហើយសំភារះនិយមទៀតផង។​ដល់ពេលអញ្ចឹងទៅវាអាចប៉ះពាល់និងជះឥទ្ធិពលដល់ក្មេងៗដែលល្អៗដែរ។​
      ហើយបើរឿងស្នេហាវិញមិនបាច់និយាយ​រញេរញៃ​តាពីសតាពាសមិនដឹង​មួយណាជាមួយណា។​​ហើយបើថ្ងៃ១៤កុម្ភៈវិញ​ពួកគេនោះជ្រួលជ្រើម​រកលេខដាក់គ្មាន​ខ្លះដាច់យប់មិនចូលផ្ទះក៏មានតែនៅតាមផ្ទះសំណាក់​វិញដល់ក…។ បន្ទោសនរណាអញ្ចឹង?​

      • monida 10:10 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        មែនហ្នឹង! ទទួលឥទ្ធិពល​ពី​បរទេសទេ តែអនុវត្តជ្រុលជាងគេទៅទៀត!! មិន​ដឹង​ត្រូវ​បន្ទោស​អ្នកណា​ទេ។ តែ​ម្តាយឪពុក​ក៏ជាចំណែកមួយ​ ខ្លួនឯងក៏ជា​ចំណែក​មួយ គ្រូក៏ជាចំណែកមួយ​ដែរក្នុងការអប់រំក្មេង​ទាំងនោះ​អោយ​ចេះ​ពិចារណា។

      • ហនុមាន 4:20 ល្ងាច on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ខ្ញុំឆ្ងល់ដែរ ក្មេងៗអាលូវ មិនដឹងជាស្អីវា អាយុ ដប់មួយ ដប់ពី មាន ប៊យហ្វ្រែន (boyfriend) ហ្គឺលហ្វ្រែន (girlfriend) អស់ហើយ កាលខ្ញុំនៅពីក្មេង អាយុ ដប់មួយ ដប់ពី នៅរត់លេងស្រាតនៅឡើយ ហើយឲ្យតែឃើញ ស្រីៗ ភ័យញ័រ ចង់រាគអាចម៍ហារដល់កែងជើង ( ព្រោះធម្មតា គេច្រើននិយាយថាហារដាក់ខោតែខ្ញុំអត់ស្លៀកខោ មានតែដល់កែងជើង ) ។ លុះដល់ អាយុ ២៥ ឆ្នាំ បានហ៊ាន លួចស្រឡាញ់គេ តែគេអត់ស្រឡាញ់វិញ មកទល់អាលូវនៅមុខស្ញេញដដែលហ្នឹង ! :D

        • ម៉ន 3:32 ព្រឹក on ខែ កញ្ញា 16, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

          បងឯងទៅនិយាយអី កាលពីជំនាន់ពួកយើងនោះ :D
          អាយុ១៨ហើយ ខ្ញុំនៅមិនទាន់បាត់ហៀរសម្បោរផង :D
          ទៅលេងជាមួយកូនក្រមុំគេ ទាន់តែរំលឹកអោយទៅជូត
          សម្បោរចេញ :D
          តែខ្ញុំគ្រាន់ជាងបងឯង ព្រោះខ្ញុំចេះលួចស្រលាញ់ស្រី
          តាំងតែពីអាយុ៨ឆ្នាំ គឺលួចស្រលាញ់អ្នកគ្រូក្រមុំ :D

          • ហនុមាន 2:54 ល្ងាច on ខែ កញ្ញា 16, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

            យ៉ាប់ហើយហ្នឹង ម៉ន ទៅលេងទាល់តែគេ ដាស់ឲ្យទៅជូតសម្បោរចេញ :D ត្រូវហើយ ម៉ន មានសំណាងជាងខ្ញុំ ម៉នមានអ្នកគ្រូក្រមុំ ខ្ញុំមានអ្នកគ្រូ ម៉េម៉ាយ ហើយចាស់ទៀត អាចឹងបានជា ខ្ញុំមិនសូវ រវាស ដូច ម៉ន ហ្នឹងណា ! :D

    • Bona 9:36 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មនុស្សត្រូវមានទំនួលខុសត្រូវលើខ្លួនឯង​ អ្វីល្អ ? អ្វីអាក្រក់ ?

    • មុន្នីរតនាតារា 10:25 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចូលជិតមួយខែ មានអ្នកជជែកគ្នាតែប៉ុន្មាននាក់ហ្នឹង!!!

    • មុន្នីរតនាតារា 11:38 ព្រឹក on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំលេងតែមួយប៉្រាវ ប្រាកដជាបែកបាក់គ្នាអស់។​ ក្មេងៗសម័យនេះមិនផ្តេសផ្តាស់ទេ ព្រោះពួកគេចង់ដឹងចង់សាកល្បង។
      មានទាំងស្នេហាត្រីកោណ និងស្នេហាចតុកោណទៀតផង…
      ខ្ញុំសូមឆ្លើយថា យើងគួរមានស្នេហា នៅពេលៈ
      ១. ១២​ដល់១៥ឆ្នាំ នៅក្មេងមិនទាន់មានបទពិសោធន៍
      ២. ១៥​ដល់១៩ឆ្នាំ កំពុងចង់សាកល្បង ឬ ស្គាល់រសជាតិស្នេហ៍
      ៣. ១៩ដល់ពេលចេញធ្វើការ មិនមានពេលជួបសង្សារ​ ប៉ុន្តែមានបទពិសោធន៍
      ៤. ដល់ជិតចាស់ ភ្លេចថាខ្លួនមានប្តីមានប្រពន្ធ​ ក៏យកសង្សារមួយទៀត។

      • Monida 12:28 ល្ងាច on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        មុន្នីរតនាតារាលេងអី​មួយ​ប្រាវ? ហើយ​អ្នកណា​បែក​បាក់គ្នាដោយសារ​ប្អូន!? ហេតុអ្វី​បាន​ជាក្មេងៗសម័យ​នេះ​​ចង់​សាក​​ល្បង​​រឿង​​មិន​​បាន​​ការ​​បែប​នេះ​​ទៅ​វិញ? ហេតុ​​អ្វី​​មិន​​ព្រម​​សាក​​ល្បង​​ខំ​​រៀន​​អោយ​ណាណី​វិញទៅ? ក្រែងលោ​បាន​ជាប់​មេដាយមាស​​អន្តរជាតិ​បាន​លើក​មុខ​ម៉ែឪផង និង​ប្រទេស​ជាតិផង។

      • ហនុមាន 4:05 ល្ងាច on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        អាចឹងបានជាស្រុកយើង មានរោគអេដ៍ HIV ល្មើសនឹងរំលោភដល់ស្រ្តីភេទ កុមារតូចៗ ការលក់ដូរញួញមនុស្ស ខុសច្បាប់​នាំឲ្យកើតមាន ទេសចរណ៍ ទៅ ស្រុកខ្មែរ ស្វែងរកការធ្វើបាបអំពើអបាយមុខ កាមទេពដល់ប្រជាជន ខ្មែរ ថាមើលយើងជាខ្មែរមួយរូបដែរ សុខចិត្ត ឲ្យពួកគេមើលងាយ ដល់ ប្រជាជន ខ្លួនដែរទេ ? បើមនុស្សក្នុងលោកនេះ សំបូរដូចប្អូនមុនី្នរតនាតារា នោះ ពីភពលោកនេះមុខជាញាប់ហើយ​! :(

    • សុវុឌ្ឍី 12:23 ល្ងាច on ខែ កញ្ញា 15, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ញុំឃើញគេមានស្នេហាសប្បាយសឹងអីនឹង ហេហេ

    • Ratanak 9:34 ព្រឹក on ខែ កញ្ញា 16, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ញុំមិនដឹងថាក្មេងមួយចំនួន ឥឡូវដែលមានអាយុចាប់ពី ១៨ឆ្នាំចុះក្រោម គេតែងហៅថា “ ក្មេងទំនើង ឫ ក្មេងឈាមរាវ” គិតដូចមនុស្សដែលមាន អាយុប្រហែលជា១៨​ទៅ ២៣​ ២៤ឆ្នាំទេណ៎!!​ មករា,​ ស៊ី​ណា, កញ្ញា​សូលីណា​(២៦ឆ្នាំ)ពេលខ្លះ​គាត់ដឹងខ្លួន បែរជាហួសពេលទៅហើយក៏ថា បានសំរាប់គាត់។ តែញុំសូមផ្តល់ជាយោប់ខ្លះៗ ទៅក្មេងឈាមរាវ ពិសេស នារីៗស្រីៗទាំងអស់ឲ្យ បានដឹងថា គ្មានសង្សាក្នុងពេលសិក្សានោះពិត ណាស់នឹងមានអនាគតភ្លឺស្វាងតទៅថ្ងៃក្រោយជាក់ជាមិនខាន។​ នាង​សុភី​មិត្តរបស់កញ្ញា​សូលីណា​​បាន​បញ្ជាក់​ឲ្យដឹងថា​ “ ស្រី​វ័យ​ក្មេង​មួយ​ចំនួន​ឥឡូវ​មាន​អារម្មណ៍​ខ្មាស់​គេ​​ ប្រសិន​បើ​ពួក​គេ​គ្មាន​គូ​ស្នេហ៍។​ គ្មាន​គេ​ស្រឡាញ់​មាន​ន័យ​ថា​ រូប​គេ​មិន​ស្អាត“ ។ ស្អាត មិនស្អាត អាស្រ័យអ្នក ទាំងនោះ មានចំនេះដឹងនិងចំនេះធ្វើរឺទេ​? ចេះដឹង ​ការងារររាក់ជ្រៅទេ? ចេះវិភាគលើមនុស្សល្អរឺមិនល្អទេហើយច្បាស់? ចេះគ្រប់គ្រងខ្លួនឯង រឺនូវ? ជាពិសេសចេះគោរពប្រពៃណីខ្មែរឲ្យបានល្អនិងខ្ជាប់ខ្ជួន នោះនិង មានគេគោតសរសើរមិនដាច់ពីមាត់ជាក់ជាមិនខាន ហើយមិនតែប៉ុណ្ណោះ ទេថែមទាំងអាចលើកកំពស់គ្រួសារនិងមុខមាត់ឪពុកម្តាយផងដែរ។
      បើសិនជាសំដីរបស់ខ្ញុំធ្ងន់រឺមិនសមគួរនិងស្តាប់យ៉ាងណាយ៉ាងណីនោះ សូមមេត្តា ខាន់ន្តីអភ៍យទោស ហើយក៏យកទោសអូសដំណើរខ្ញុំបាទអី!!! សូមអរគុណ។

    • សុភ័ណ្ឌ 11:03 ព្រឹក on ខែ កញ្ញា 16, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពេលអានរូចហើយ ខ្ញុំដូចជាចង់ទៅចូលរៀនថ្នាក់វិទ្យាល័យវិញដល់ហើយ… :D

    • សំណល់ 11:21 ព្រឹក on ខែ កញ្ញា 16, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គួរឱ្យសោកស្តាយនិងបារម្មណ៏មែន ដែលពួកគេនាំគ្នាសាកល្បងជាមួយប្រវត្តិច្រវាក់ស្នែហ៏ា

  • monida 10:50 am on September 11, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    កម្មវិធីដ៏ល្អមួយ៖ ឈប់​ជក់​បារី​ដើម្បី​ឈ្នះ​រង្វាន់ 

    រាជធានី​ភ្នំ​ពេញ៖ នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​ កញ្ញា​ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ក្នុង​ កម្មវិធី«ឈប់​ជក់​បារី​ដើម្បី​ឈ្នះ​រង្វាន់»ដែល​ក្នុង​នោះ​មាន​រង្វាន់​ម៉ាក ​ HONDA WAVE ចំនួន​២​គ្រឿង​ និង​ទូរទស្សន៍​ម៉ាក PANASONIC ២១​អ៊ីញ​ចំនួន​៨​គ្រឿង​ទៀត។

    លោក​វេជ្ជ​បណ្ឌិត​ មុំ​ គង់​ នាយក​ប្រតិបត្តិ​ អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ឲ្យ​មានកម្ម​វិធី​ឈប់​ជក់​បារី​ដើម្បី​ឈ្នះ​រង្វាន់ គឺ​ជា​វិធី​សាស្ត្រ​មួយ​ជួយ​ដល់​អ្នក​ជក់​បារី​ឲ្យ​ផ្ដាច់​ចេញ​ពី​ការ​ជក់​ បារី​បន្ត​ទៀត ដែល​កម្មវិធី​នេះ​ចាប់ផ្ដើម​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​នៅ​ ឆ្នាំ​១៩៩៤ ​រហូត​មក​ដល់​ពេល​នេះ​មាន​៥០​ប្រទេស​ចូល​រួម​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ គោល​បំណង​នៃ​យុទ្ធនាការ​នេះ​ដើម្បី​អប់រំ​សាធារណជន​ឲ្យ​យល់​ពី​គ្រោះថ្នាក់​ នៃ​ការ​ជក់​បារី ហើយ​ឈាន​ទៅ​រក​ការ​ផ្ដាច់​ជា​ស្ថាពរ​ និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​មិន​ជក់​បារី​ជួយ​ដល់​អ្នក​ជក់​បារី​ឲ្យ​ឈប់​ជក់​ តទៅទៀត​ ព្រម​ទាំង​រួម​វិភាគ​ទាន​ក្នុង​ការ​អនុវត្ត​មាត្រា​១​៤​នៃ​អនុសញ្ញា​ស្ដី​ពី ​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ផង​ដែរ។ (បន្ថែម …)

     
c
តែង ប្រកាសថ្មី
j
ប្រកាសបន្ទាប់/វិចារបន្ទាប់
k
ប្រកាសមុន / វិចារមុន
r
ឆ្លើយតប
e
កែប្រែ
o
បង្ហាញ/បិទបាំង វិចារ
t
ទៅ កំពូល
l
ទៅ ការពិនិត្យចូល
h
បង្ហាញ / បិទបាំង ជំនួយ
esc
បោះបង់