SOK MONIDA

Work, Family, Information… and Entertainment

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘Health

Women at Risk of Foot Pain from High Heel Shoes

ជាមួយ 5 វិចារ

Boston (DbTechNo) – Results of a new study show that wearing bad shoes when you are young can result in many foot problems later in life.

Shoes such as high heels, flip flops, sandals and slippers fit into the category of foot wear that is deemed not to be very “healthful” because they lack proper foot support.

They may look cool and stylish but when it comes down to it, they may result in severe foot problems later in life.

According to the researchers, from Boston University School of Public Health, women are more prone to foot pain as they age because of the types of shoes they wear differing from the type that men choose to wear.

For example, those high heels that so many women love to wear, may look hot, but finding one woman that will tell you how much she loves wearing them for their comfort is impossible.

Researchers analyzed results of data collected on 3,378 adults who participated in the Framingham Foot Study.
http://www.dbtechno.com/health/2009/09/29/women-at-risk-of-foot-pain-from-high-heel-shoes/

បានសរសេរ ដោយ monida

ខែ កញ្ញា 29, 2009 ម៉ោង 4:43 ល្ងាច

បានដាក់ប្រកាស ក្នុង Health

កម្មវិធីដ៏ល្អមួយ៖ ឈប់​ជក់​បារី​ដើម្បី​ឈ្នះ​រង្វាន់

គ្មានវិចារ

រាជធានី​ភ្នំ​ពេញ៖ នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​ កញ្ញា​ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ក្នុង​ កម្មវិធី«ឈប់​ជក់​បារី​ដើម្បី​ឈ្នះ​រង្វាន់»ដែល​ក្នុង​នោះ​មាន​រង្វាន់​ម៉ាក ​ HONDA WAVE ចំនួន​២​គ្រឿង​ និង​ទូរទស្សន៍​ម៉ាក PANASONIC ២១​អ៊ីញ​ចំនួន​៨​គ្រឿង​ទៀត។

លោក​វេជ្ជ​បណ្ឌិត​ មុំ​ គង់​ នាយក​ប្រតិបត្តិ​ អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ឲ្យ​មានកម្ម​វិធី​ឈប់​ជក់​បារី​ដើម្បី​ឈ្នះ​រង្វាន់ គឺ​ជា​វិធី​សាស្ត្រ​មួយ​ជួយ​ដល់​អ្នក​ជក់​បារី​ឲ្យ​ផ្ដាច់​ចេញ​ពី​ការ​ជក់​ បារី​បន្ត​ទៀត ដែល​កម្មវិធី​នេះ​ចាប់ផ្ដើម​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​នៅ​ ឆ្នាំ​១៩៩៤ ​រហូត​មក​ដល់​ពេល​នេះ​មាន​៥០​ប្រទេស​ចូល​រួម​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ គោល​បំណង​នៃ​យុទ្ធនាការ​នេះ​ដើម្បី​អប់រំ​សាធារណជន​ឲ្យ​យល់​ពី​គ្រោះថ្នាក់​ នៃ​ការ​ជក់​បារី ហើយ​ឈាន​ទៅ​រក​ការ​ផ្ដាច់​ជា​ស្ថាពរ​ និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​មិន​ជក់​បារី​ជួយ​ដល់​អ្នក​ជក់​បារី​ឲ្យ​ឈប់​ជក់​ តទៅទៀត​ ព្រម​ទាំង​រួម​វិភាគ​ទាន​ក្នុង​ការ​អនុវត្ត​មាត្រា​១​៤​នៃ​អនុសញ្ញា​ស្ដី​ពី ​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ផង​ដែរ។ អានបន្ត »

បានសរសេរ ដោយ monida

ខែ កញ្ញា 11, 2009 ម៉ោង 10:50 ព្រឹក

បានដាក់ប្រកាស ក្នុង Health, Information

ក្រូចថ្លុង​កម្ចាត់​ខ្លាញ់​ ប្រយុទ្ធ​នឹង​ជំងឺ​​ទឹក​នោម​ផ្អែម

គ្មានវិចារ

ក្រូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លុង​ ផ្ដល់​នូវ​សារជាតិ​ចត់​ ដើម្បី​ជួយ​កម្ចាត់​រោគ​ធាត់​លើ​ស​ទម្ងន់​ដោយ​វា​ជំរុញ​ឲ្យ​ថ្លើម​កម្ទេច​ ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ជំនួស​ឲ្យ​ការ​ថែរក្សា​ទុក​វា។

ផ្លែឈើ​ដ៏​សាមញ្ញ​​មួយ​នេះ​​បាន​បង្ហាញ​ថា​ គេ​មាន​ប្រយោជន៍​ជា​ខ្លាំង​​សម្រាប់​​សុខភាព​មនុស្ស​ ប្រសិន​បើ​វា​មាន​រសជាតិ​ចត់​ ដោយ​វា​ដើរ​តួ​ជា​អាវុធ​នៅ​ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​ទឹកនោម​ ផ្អែម​ ដ៏​ដូចជា​ការ​កម្ទេច​ជាតិ​ខ្លាញ់​កុំ​ឲ្យ​ឡើង​​ទម្ងន់​ផង​ដែរ។ នេះ​បើ​តាម​ការ​និយាយ​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ស្រាវជ្រាវ​ និង​បាន​ទទួល​លទ្ធផល​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០០៩។

ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ ណារីនជែនីន​ (Naringenin) សារជាតិ​ហ្វ្លាវ៉ូណូអ៊ីដ​ (Flavonoid) ម្យ៉ាង​ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​ បាន​ធ្វើ​ឲ្យ​ថ្លើម​មិន​រក្សា​ទុក​នូវ​ជាតិ​ខ្លាញ់​ទេ​ ផ្ទុយ​​ទៅ​វិញ វា​បាន​ដុត​បំផ្លាញ​ក្រោយ​ពេល​ដែល​គេ​បាន​បរិភោគ​អាហារ​រួច​ហើយ។ អានបន្ត »

បានសរសេរ ដោយ monida

ខែ កញ្ញា 6, 2009 ម៉ោង 12:21 ល្ងាច

បានដាក់ប្រកាស ក្នុង Health

ប្រទាលកន្ទុយក្រពើ

ជាមួយ 10 វិចារ

DSC_3320

ប្រទាលកន្ទុយក្រពើមិនត្រឹមតែជារុក្ខជាតិ​សំរាប់ដាំ​លំអផ្ទះ​ប៉ុណ្ណោះទេ វា​ថែម​ទាំង​ផ្តល់​គុណ​ប្រយោជន៍សំរាប់យើងទៀតផង។ វាសារៈសំខាន់ម៉្យាងដែលខ្ញុំទើបដឹងនិងចាប់​ផ្តើមអនុវត្ត​ដើម្បី​សោភ័ណភាព​សក់។

បន្ទន់និងបណ្តុះសក់

វិធី៖

  • ចិតសំបកប្រទាលកន្ទុយក្រពើចេញ
  • ចិតស្តើងៗរឺកោសយកសាច់អន្ធិល
  • កក់សក់រួចផ្អាប់៣០នាទី
  • លាងសំអាតចេញ ជាការស្រេច។

អនុវត្តដូចវិធីខាងលើ​ជា​​ប្រចាំ១ថ្ងៃម្តង​អ្នកនឹងបានទទួលលទ្ធផលជាទីគាប់ចិត្ត៕

បានសរសេរ ដោយ monida

ខែ សីហា 4, 2009 ម៉ោង 4:19 ព្រឹក

បានដាក់ប្រកាស ក្នុង Health

ជំងឺ​​រលាក​ថ្លើម​ប្រភេទ​ C បណ្ដាល​មក​ពី​អ្វី​និង​ឆ្លង​តាម​របៀប​ណា?

មាន ១ វិចារ

ទោះ​បី​​ជា​ជំងឺ​​រលាក​ថ្លើម​មាន​ច្រើន​​ប្រភេទ​​ក៏​ដោយ​ចុះ​ តែ​ឥទ្ធិពល​នៃ​​ការ​បង្ក​គ្រោះ​ថ្នាក់​​គឺ​ប្រហាក់ប្រហែល​គ្នា​ប្រសិន​បើ​យើង​មាន​ការ​ភ្លេចភ្លាំង​ ឬ​មិន​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ការពារ​ ឬ​ព្យាបាល​ដោយ​ប្រុង​ប្រយ័ត្ន​ ឬ​គ្រូពេទ្យ​ព្យាបាល​គ្មាន​ជំនាញ​ច្បាស់លាស់​​នោះ​ទេ​។

ពាក់ព័ន្ធ​ដល់​ជំងឺ​​រលាក​ថ្លើម​នេះ​លោក​វេជ្ជបណ្ឌិត​ ឆាយ​​ គឹមប៉ាវ​ ​ឯកទេស​ ថ្លើម​ ក្រពះ​ ពោះវៀន​​ដែល​មាន​សញ្ញាប័ត្រ​មក​ពី​ប្រទេស​បារាំង​ និង​បច្ចុប្បន្ន​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​សូវៀត​ បាន​ផ្ដល់​បទសម្ភាសន៍​បន្ត​ទៀត​ជាមួយ​កាសែត​​រស្មីកម្ពុជា​​ដោយ​លើក​យក​ជំងឺ​​រលាក​ថ្លើម​ប្រភេទ​ C មក​ធ្វើ​ជា​ប្រធានបទ​ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖ អានបន្ត »

បានសរសេរ ដោយ monida

ខែ សីហា 4, 2009 ម៉ោង 4:05 ព្រឹក

បានដាក់ប្រកាស ក្នុង Health

ស្ត្រី​មានគត៌ប្រើ​កុំព្យូទ័រ​បាន​ឬ​ទេ?

ជាមួយ 9 វិចារ

នៅ​ពេល​មានគត៌​ អនាគត​ម្ដាយ​គ្រប់​រូប​ក៏​ចាប់​ផ្ដើម​មាន​ការ​ព្រួយបារម្ភ​ថា​ តើ​ខ្លួន​អាច​ប្រើ​កុំព្យូទ័រ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ​បាន​ដែរ​ឬ​អត់?

លទ្ធផល​នៃ​ការ​សិក្សា​ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ​ថា​ ពន្លឺ​កាំរស្មី​ដែល​​ជា​គ្រោះ​ថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ ឬ​ធ្វើ​ឲ្យ​រលូត​កូន​​នោះ​ជា​រលក​ដែល​ធ្វើ​ឲ្យ​កើត​ចំហាយ​វិទ្យុ​សកម្ម​ (Ionizing Radiation) មាន​ជា​អាទិ៍​ រលក​ពី​ឧបករណ៍​ថត​កាំ​រស្មី​អ៊ុក្ស​ និង​ឧបករណ៍​ CT Scan។ ប៉ុន្តែ​​ពន្លឺ​ដែល​ជះ​ចេញ​ពី​អេក្រង់​កុំព្យូទ័រ​ ឬ​ VDT (Visual Display Terminals) ជា​ពន្លឺ​ម៉ៃក្រូរ៉េវ​ ដងស៊ីតេ​ទាប​ ដែល​​ជា​រលក​មេ​ដែក​អគ្គិសនី​ប្រភេទ​មិន​ធ្វើ​ឲ្យ​កើត​ចំហាយ​វិទ្យុសកម្ម​ (No nionizing Radiation) ទើប​មិន​បង្ក​គ្រោះថ្នាក់។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ប្រើ​កុំព្យូទ័រ​មិន​បាន​ត្រឹមត្រូវ​ រួម​ទាំង​ឥរិយាបថ​អង្គុយ​មិន​ត្រឹមត្រូវ​ ក៏​អាច​ធ្វើ​ឲ្យ​អនាគត​ម្ដាយ​ទាំងឡាយ​កើត​អាការ​ចុក​រួច​ដៃ​ជើង​ ឬ​អស់​កម្លាំង​ល្ហិតល្ហៃ​បាន​ដែរ។

ឥរិយាបថ​អង្គុយ​ដែល​ត្រឹមត្រូវ អានបន្ត »

បានសរសេរ ដោយ monida

ខែ កក្កដា 13, 2009 ម៉ោង 1:24 ល្ងាច

បានដាក់ប្រកាស ក្នុង Health, IT

ផ្លែឈើ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ

គ្មានវិចារ

១- ទំពាំងបាយជូរ

ជា​សារធាតុ​លាង​សម្អាត​ស្បែក​ ថ្លើម​ តម្រងនោម​ ពោះវៀន។ ក្រៅ​ពី​នេះ​ អត្ថប្រយោជន៍​នៃ​ទំពាំងបាយជូរ​នៅ​មាន​ជា​ច្រើន​ទៀត​ដូចជា:

ទំពាំងបាយជូរ​​មាន​គុណសម្បត្តិ​ជួយ​ព្យាបាល​សំបោរ​ដែល​ចេញ​ពី​រំអិល​ផ្សេងៗ​ក្នុង​រាងកាយ។
ទំពាំងបាយជូរ​ផ្ដល់​ថាមពល​​ខ្ពស់​ និង​ងាយស្រួល​ក្នុង​ការ​ទទួល​ទាន។
ទំពាំងបាយជូរ​សម្បូរ​ទៅ​ដោយ​អំបិល​រ៉ែ​​ ម្ល៉ោះ​ហើយ​ទើប​វា​ជួយ​ឈាម​ និង​ប៉ះប៉ូវ​កោសិកា​ក្នុង​រាងកាយ​បាន​ល្អ។

២- ម្នាស់

ម្នាស់​មាន​អង់ហ្ស៊ីម​ប្រូមេលីន​ខ្ពស់។​ អង់ហ្ស៊ី​នេះ​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អាស៊ីដ​អ៊ីដ្រូក្លរិក​ក្នុង​ក្រពះ​ ដំណើរការ​ល្អ​ ហើយ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​កាក​សំណល់​ដែល​ជា​ប្រូតេអ៊ីន​បំប្លែង​ខ្លួន​បាន​ កាន់​តែ​​លឿន​ទៀត​ផង។

គេ​មាន​ជំនឿ​ថា​ ម្នាស់​អាច​ជួយ​ប៉ះប៉ូវ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​សឹករេចរឹល​ ជួយ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវ​​អាហារ​ និង​ជួយ​កម្ចាត់​សំបោរ​បាន​ទៀត​ផង។ អានបន្ត »

បានសរសេរ ដោយ monida

ខែ មិថុនា 13, 2009 ម៉ោង 5:37 ព្រឹក

បានដាក់ប្រកាស ក្នុង Health

រំលូតកូន

គ្មានវិចារ

បើ​និយាយ​ពី​ការ​រំលូត​កូន គឺ​មិន​មាន​មាត្រា​ណា​មួយ​នៅ​ក្នុង​ច្បាប់​បាន​ចែង​ថា​ជា​ការ​ខុស​ច្បាប់​ នោះ​ទេ​នៅ​ប្រទេស​កម្ពុជា។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ច្បាប់​មិន​បាន​ចែង​គឺ​មាន​ន័យ​ថា ពលរដ្ឋ​អាច​ធ្វើ​បាន​គឺ​គ្មាន​ច្បាប់​ឬ​ក៏​នរណា​មក​ដាក់​ទោស​អូស​ដំណើរ​នោះ​ ឡើយ។

តែ​បើ​និយាយ​ពី​ធម៌​ព្រះ​វិញ ព្រះពុទ្ធ​លោក​បាន​ផ្ដល់​ឱវាទ​ថា កុំ​សម្លាប់​ជីវិត ព្រោះ​វា​ជា​អំពើ​បាប។ ចំណែក​ឯ​សាសនា​ដទៃ​ទៀត​ក៏​មិន​ខុស​ពី​សាសនា​ព្រះពុទ្ធ​ប៉ុន្មាន​ដែរ។ ពួក​អ្នក​កាន់​សាសនា​កាតូលិក និង​សាសនា​គ្រឹស្ត​ភាគ​ច្រើន​ក៏​បាន​ចាត់​ទុក​ថា ការ​រំលូត​កូន ឬ​ក៏​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​កូន​នោះ​គឺ​ជា​ការ​បំផ្លាញ​ជីវិត​មនុស្ស។ ពួកគេ​បាន​តវ៉ា​ថា អំពើ​បែប​នេះ​ត្រូវ​តែ​ហាម​ឃាត់។ ពួក​អ្នក​ទាំង​នោះ​គិត​ថា ជីវិត​មនុស្ស​គឺ​ព្រះ​ជា​អ្នក​ប្រទាន ហេតុនេះ​ បើ​បំផ្លាញ​ជីវិត​មនុស្ស​គឺ​ជា​ការ​ប្រឆាំង​នឹង​ព្រះ​ដែល​ជា​អំពើ​បាប ហើយ​ព្រះ​មិន​ប្រទាន​ពរ​ឡើយ។ អានបន្ត »

បានសរសេរ ដោយ monida

ខែ មិថុនា 13, 2009 ម៉ោង 2:58 ព្រឹក

បានដាក់ប្រកាស ក្នុង Health

គុណប្រយោជន៍១១យ៉ាងរបស់ផ្លែប័រ

ជាមួយ 13 វិចារ

  1. កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមបេះដូង។
  2. ការពារនិងព្យាបាល​ ក្រពេញប្រូស្តាតនិងជំងឺមហារីកដោះ។
  3. ផ្លែប័រមានសារធាតុរ៉ែសំខាន់មួយចំនួនដូចជា៖ ប៉ូតាស្យូម កាល់ស្យូម វីតាមីនសេ និង កា អាស៊ីតហ្វូលីក សូដ្យូមនិងជាតិសរសៃ។
  4. អាស៊ីតអូលេអ៊ីកនៅក្នុងផ្លែប័រជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម។
  5. ប៉ូតាស្យូមនៅក្នុងផ្លែប័រជួយអោយសម្ពាធឈាមមានលំនឹង។
  6. សូដ្យូមនៅក្នុងផ្លែប័រជួយកាត់បន្ថយគ្រោះថ្នាក់ដោយជំងឺលើសឈាម​និងជំងឺ​ដាច់សរសៃឈាមក្នុងខួរក្បាល។
  7. បង្កើនលទ្ធភាពរាងកាយក្នុងការស្រូបយក​សារធាតុការ៉ូទីន (វីតាមីនអា)
  8. ផ្លែប័រជួយដល់អ្នកដែលមានបញ្ហាផ្លូវភេទ។
  9. ផ្លែប័រជាអង់ទីអុកស៊ីដង់ដ៏ប្រសើរ។
  10. ផ្លែប័រជួយអោយស្បែកទន់ និង ជួយបណ្តុះសក់។
  11. ផ្លែប័រជួយរំលាយអាហារ។

បានសរសេរ ដោយ monida

ខែ មិថុនា 9, 2009 ម៉ោង 10:01 ព្រឹក

បានដាក់ប្រកាស ក្នុង Health

គុណ​ប្រយោជន៍​របស់​ឪឡឹក

គ្មានវិចារ

DSC08086អាកាសធាតុ​ក្ដៅ បើ​បាន​ទទួលទាន​ផ្លែ​ឪឡឹក​មួយ​ចំណិត ប្រាកដ​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ពី​ព្រោះ​ផ្លែ​ឪឡឹក​មិន​គ្រាន់​តែ​មាន​ ពណ៌​សម្បុរ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អត្ថប្រយោជន៍​របស់​វា​មាន​ច្រើន​ស្ទើរ​តែ​ស្មាន​មិន​ដល់។

វីតាមីន C ខ្ពស់

ពេល​ណា​យើង​ឧស្សាហ៍​ផ្ដាសាយ សូមសាកល្បង​ទទួល​ទាន​ផ្លែ​ឪឡឹក​ចំណិត​ធំៗ​មួយ​ថ្ងៃ​មួយ​ចំណិត​ធំៗ​មួយ​ថ្ងៃ​ មួយ​ចំណិត​ពេល​នោះ​អាការ​ផ្ដាសាយ​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ពីព្រោះ​ផ្លែ​ឪឡឹក​មាន​វីតាមីន C មិន​ចាញ់​ផ្លែឈើ​ដទៃ​ទៀត​ឡើយ។

ការ​ពារ​ការ​ឆ្លង​មេរោគ

ទឹក​ផ្អែម​ឪឡឹក​មាន​បេតាខារ៉ូទីន ដែល​រាងកាយ​ចាំបាច់​ត្រូវ​ប្រើ​ក្នុង​ការ​បង្កើត​វីតាមីន A ទុក​សម្រាប់​ប្រយុទ្ធ​ជា​មួយ​មេរោគ។ មិន​តែ​ប៉ុណ្ណោះ​បេតាខារ៉ូទីន​ក៏​បាន​ជួយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ស្ត្រី​ ស្បែក​ស្អាត​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។

អានបន្ត »

បានសរសេរ ដោយ monida

ខែ ឧសភា 8, 2009 ម៉ោង 12:23 ល្ងាច

បានដាក់ប្រកាស ក្នុង Health