SOK MONIDA

Work, Family, Information… and Entertainment

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘Food

ឆាត្រពាំងកំប៉ុងថ្លើមជ្រូក

ជាមួយ 7 វិចារ

DSC09442

គ្រឿងផ្សំ៖ ត្រពាំងកំប៉ុង១កំប៉ុង ថ្លើមជ្រូក ខ្ទឹមសចិញ្ច្រាំ  ស្ករស ទឹកត្រី ម្រេច អំបិល ប្រេងខ្យង

របៀបធ្វើ

  • ស្ងោរថ្លើមជ្រូកអោយឆ្អិន រួច​ហាន់​ជា​បន្ទះៗ។
  • បំពងខ្ទឹមស រួចដាក់ថ្លើមជ្រូកដែលហាន់​ហើយចូល បន្ទាប់​មកចាក់ត្រពាំងកំប៉ុងចូល។ ឆា​ច្របល់គ្នា ដោយដាក់ស្ករស ទឹកត្រី ម្រេច អំបិល ប្រេងខ្យង​តាម​រសជាតិ​ដែល​ចូលចិត្ត។
  • គ្រប់រយៈពេល​២នាទីទុកជាការស្រេច (ត្រពាំងកំប៉ុងផុយស្រាប់​មិនចាំបាច់​រំងាស់ទេ)៕

បានសរសេរ ដោយ monida

ខែ កក្កដា 10, 2009 ម៉ោង 4:33 ល្ងាច

បានដាក់ប្រកាស ក្នុង Food

ចាហួយ

ជាមួយ 15 វិចារ

DSC08956

ធម្មតាខ្ញុំ​មិន​ដែល​ចាក់​ចាហួយ​ដាក់​កែវតូចៗ​អីចឹងទេ។​​​ លើកនេះដោយសារត្រូវលក់ បាន​ជា​ចេញ​មកជា​កែវ​តូចៗអីចឹង​វិញ។ សាលា​កូនស្រី​ខ្ញុំ​គេតំរូវអោយម្តាយរបស់​សិស្ស​បញ្ចេញ​ស្នារដៃ ធ្វើ​ជា​នំ​ក៏​បាន បង្អែម​ក៏​បាន​ដាក់​​លក់​​កាលពីអាទិត្យ​មុន​។ ប្រាក់ដែល​ចំណេញ​ផ្តល់ជូន​សាលា​សំរាប់​ទិញ​សំភារៈ​ដាក់​សាលា។ ពេលលក់នោះ លក់ដាច់មែនទែន!  តែអត់បានថតរូប ព្រោះលក់​ដាច់​ពេក។ ម្នាក់​ៗ​ត្រូវ​ជួយលក់​រយៈពេល១ម៉ោង។ ខ្ញុំមិនដែលចេះលក់ដូរអីទេ នេះជាបរិយាកាសថ្មី ពិតជាសប្បាយណាស់! មានមនុស្សជាច្រើន​តំរង់ជួរចាំ​ទិញ​…

គ្រឿងផ្សំ៖

  • ម្សៅចាហួយ១កញ្ចប់
  • ខ្ទិះដូង ពងមាន់១ ផ្លែមៀន២០០រឺ៣០០ក្រាម ស្ករស អំបិល

របៀបធ្វើ៖

  • ចាក់ម្សៅចាហួយ១កញ្ចប់ លាយទឹកនិងខ្ទិះដូង៣លីត្រ។ ដាក់ស្ករតាមរសជាតិ​ដែលចូលចិត្ត​ ហើយដាក់អំបិល១ចឹប ដើម្បីមាន​រសជាតិ​ផ្អែមមុត។
  • បកផ្លែមៀន ហាន់ជាសរសៃតូចៗ
  • ពងមាន់គោះយកពងក្រហម ហើយកូរវឹកអោយសព្វ
  • ដាក់ដាំទឹកចាហួយទាល់តែពុះ ទើបដាក់ចុះ ហើយដាក់ផ្លែមៀនដែលហាន់រួច ដាក់ពងមាន់រាយអោយចេញជាសរសៃ។
  • ដួសដាក់កែវ រឺ​ ចាន រឺ ថាស ទុកអោយកកជាការស្រេច។

បានសរសេរ ដោយ monida

ខែ មិថុនា 5, 2009 ម៉ោង 10:43 ព្រឹក

បានដាក់ប្រកាស ក្នុង Food

ខជើងជ្រូក

ជាមួយ 32 វិចារ

DSC07700

គ្រឿងផ្សំ៖ ជើងជ្រូក ខ្ទឹមស  ស្ករស ទឹកត្រី ម្រេច អំបិល

របៀបធ្វើ

  • កូរស្ករសអោយឡើងពណ៌កន្លាត
  • ដាក់ជើងជ្រូកចូល លាយជាមួយខ្ទឹមសចិញ្ច្រាំ ដាក់ទឹកត្រី ម្រេច អំបិល តាមរសជាត់ដែលចូលចិត្ត
  • រំងាស់ទាល់តែជើងជ្រូកផុយ ទុកជាការស្រេច

បានសរសេរ ដោយ monida

ខែ ឧសភា 26, 2009 ម៉ោង 6:47 ព្រឹក

បានដាក់ប្រកាស ក្នុង Food

ធ្វើគុយទាវសាកមើល!

ជាមួយ 18 វិចារ

dsc074911

កាលពីថ្ងៃសៅរ៍ ខ្ញុំនិងគ្រួសារខ្ញុំសាកធ្វើគុយទាវ​ញ៉ាំ មានអីគួរសមដែរតើ! អាចទទួលយកបាន ;-)

គ្រឿងផ្សំ៖

  • សាច់មាន់ សាច់គោ ថ្លើមជ្រូក បង្គាស្រស់
  • គុយទាវ សណ្តែកបណ្តុះ វាន់ស៊ុយ
  • អំបិល ស្ករ ទឹកត្រី ដុំស៊ុប ម្រេច

របៀបធ្វើ៖

  • ស្ងោរមាន់ ហើយដាក់អំបិល ស្ករ ទឹកត្រី ដុំស៊ុប ម្រេចតាមរសជាតិដែលចូលចិត្ត
  • ស្ងោរថ្លើមជ្រូក ហើយហាន់ជាបន្ទះស្តើងៗ
  • ហាន់សាច់គោជាបន្ទះ ហាន់វាន់ស៊ុយ
  • ស្រុះគុយទាវ ស្រុះសណ្តែកបណ្តុះ ស្រុះបង្គាស្រស់ ហើយដាក់ចូលគ្នា  រួចដាក់សាច់គោ វាន់ស៊ុយ។ ចុងក្រោយ​ដួស​ទឹក​ស៊ុប​ដាក់​ជា​ការស្រេច។ បើមានទឹកម្ទេស ទឹកសៀងកាន់តែប្រសើរ។

បានសរសេរ ដោយ monida

ខែ មេសា 27, 2009 ម៉ោង 8:32 ព្រឹក

បានដាក់ប្រកាស ក្នុង Food