បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘Family’
My daughter’s 2 year-old birthday cake
HAPPY BIRTHDAY TO DAHLINA


ដើររើសគ្រាប់កៅឡាក់ – chestnut

គ្រាប់កៅឡាក់ពេលបកហើយ។ រើសបានមួយកញ្ច្រែង!!!

ផ្លែសុទ្ធតែបន្លា

លីណានិងវិចិត្រពេលដើររើសគ្រាប់កៅឡាក់
សប្បាយណាស់!!!!

ដើមគ្រាប់កៅឡាក់
ដំណើរកំសាន្តទៅបាត់ដំបង
Dance With My Father – រាំជាមួយឪពុកខ្ញុំ
| Back when I was a child Before life removed all the innocence My father would lift me high And dance with my mother and me and then . Spin me around till I fell asleep If I could get another chance Ooh, ooh When I and my mother would disagree Later that night when I was asleep If I could steal one final glance Sometimes I’d listen outside her door I know I’m praying for much too much |
សំលឹងមើលទៅកាលពីកុមារភាព មុនពេលដែលខ្សែជីវិតដែលក្មេងខ្ចីបានរំលងទៅ ឪពុកខ្ញុំធ្លាប់លើកខ្ញុំឡើងខ្ពស់ ហើយរាំជាមួយម្តាយខ្ញុំនិងខ្ញុំ . ហើយបន្ទាប់មកគាត់បង្វិលខ្ញុំរហូតខ្ញុំគេងលក់។ ប្រសិនបើខ្ញុំមានឱកាសម្តងទៀត Ooh, ooh ពេលដែលខ្ញុំនិងម៉ាក់មិនចុះសម្រុងនឹងគ្នា ក្រោយមកនៅយប់នោះពេលខ្ញុំគេងលក់ ប្រសិនបើខ្ញុំអាចលួចក្រលេកមើលជាចុងក្រោយបានម្តង ពេលខ្លះខ្ញុំស្តាប់ពីក្រៅទ្វារបន្ទប់ម្តាយខ្ញុំ ខ្ញុំដឹងថាខ្ញុំកំពុងបន់ស្រន់ច្រើនឡើងៗ រាល់យប់ពេលគេងលក់ |
ថ្ងៃបុណ្យឯករាជ្យរបស់បារាំងនៅរ៉ែន – ១៤ កក្កដា
នៅរ៉ែនគេធ្វើពិធីព្យុហយាត្រាដើម្បីអបអរថ្ងៃបុណ្យឯករាជ្យរបស់បារាំងតាំងពីល្ងាចម្សិលមិញម៉្លេះ ហើយពេលយប់មានបាញ់កាំជ្រួចទៀត។ កាំជ្រួចស្អាតដល់ហើយ! គេបាញ់តាមចង្វាក់ភ្លេងទៀតផង។ ជាធម្មតាខ្ញុំចូលចិត្តមើលកាំជ្រួចណាស់។ អោយតែដឹងថាមានបាញ់កាំជ្រួច គឺទៅចង់មុងចាំហើយស្រេច។ អាណិតតែ កូនស្រីទេ! ខំនៅចាំមើលដែរតែ ដល់ពេលគេចាប់ផ្តើមបាញ់ លក់បាត់ទៅហើយ! ទោះបីស្នូរកាំជ្រួចចង់រង្គើមេឃក៏មិនខ្ចីភ្ញាក់ដែរ!។ ទំរាំតែគេបាញ់ទាល់តែម៉ោងជាង១១យប់ឯណោះ!! ព្រោះមេឃទាល់តែថ្មើរហ្នឹងទើបងងឹត!។
រូបថតទាំងអស់នេះថតដោយប្តីខ្ញុំ វិចិត្រ។ មានតែរូបថតមួយដែលខ្ញុំជាអ្នកថត។
ធ្វើម៉េចអោយនាងព្រមពាក់របាំងមុខ(MASK)ពេលជិះយន្តហោះ?
ពិបាកចិត្តដល់ហើយ នៅតែ១អាទិត្យទៀតដល់ពេលធ្វើដំណើរហើយ! អ្នកផ្ទះផ្តាំថាអោយពាក់ម៉ាស់គ្រប់គ្នា ព្រោះខ្លាចជំងឺថ្មី។ តែគិតមិនចេញសោះមិនដឹងថា លីណា(កូនស្រីខ្ញុំ អាយុជិត២ឆ្នាំ) ព្រមពាក់រីអត់?! មានបងប្អួនណាធ្លាប់មានបទពិសោធនេះទេ? ចែកគ្នាដឹងផងថាត្រូវធ្វើយ៉ាងម៉េច? ត្រូវប្រើសិល្ប៍វីធីយ៉ាងណាសំរាប់បញ្ចុះបញ្ចូល?

ខ្ញុំធ្លាប់ត្រូវបានគ្រូពេទ្យជំរុញអោយធ្វើការរំលូតកូន
អត្ថបទនេះមិនមែនជាការវាយប្រហារដល់គ្រូពេទ្យដែលមានក្រមសីលធម៌វីជ្ជាជីវៈត្រឹមត្រូវនោះទេ។ នេះជាបទពិសោធផ្ទាល់របស់ខ្ញុំមួយដែលខ្ញុំចង់ចែករំលែកជូនស្ត្រីទាំងអស់ដែលមានគត៌ ទុកជាការពិចារណាមុននឹងធ្វើការសំរេចចិត្តអ្វីមួយទាក់ទងទៅនឹងគត៌របស់ខ្លួន។
ក្រោយពីរៀបការបាន៧ខែ ខ្ញុំនិងស្វាមីសំរេចចិត្តមានកូនដំបូង។ខ្ញុំជាស្ត្រីដែលមានរដូវមិនទៀងទាត់។ ខ្ញុំក៏បានប្រើឧបករណ៍ពិនិត្យទឹកនោមរៀងរាល់១អាទិត្យម្តងដើម្បី អោយដឹងថាមានផ្ទៃពោះរឺនៅ។ ក្រោយមកប្រហែលជា១ខែ ខ្ញុំក៏មានផ្ទៃពោះមែន។ តែខ្ញុំប្រាកដថាគត៌នោះអាយុមិនលើសពី១ខែទេ។ ខ្ញុំក៏ទៅពេទ្យ (កាល់ម៉ែត) នៅថ្ងៃទី២កុម្ភៈ២០០៧។ ដោយបំណងចង់បានដំបូន្មានពីគ្រូពេទ្យអំពីវិធីរក្សាគត៌។ អ្នកគ្រូពេទ្យម្នាក់នោះសួរពីរដូវចុងក្រោយរបស់ខ្ញុំ។ ខ្ញុំថារដូវចុងក្រោយរបស់ខ្ញុំអស់តាំងពីថ្ងៃទី២៥តុលា២០០៦ មកម៉្លេះ ហើយខ្ញុំបានប្រាប់គាត់ពីការពិនិត្យទឹកនោមដើម្បីអោយដឹងថាមានផ្ទៃពោះនេះ។ តែគាត់ដូចជាមិនរវល់ស្តាប់សោះ គាត់គិតតែផ្ទៀងផ្ទាត់តារាងគត៌។ គាត់និយាយថាគត៌នេះ អាយុជាង៣ខែហើយម៉េចក៏ពោះមិនទាន់ខ្ទៀតទៀត? ហើយក៏អោយខ្ញុំទៅពិនិត្យអេកូ។ ពេលឃើញលទ្ធផល គាត់ថាកូនខ្ញុំជាប្រភេទកូនពង មិនលូតលាស់ត្រូវប្រញ៉ាប់យកចេញ ហើយគាត់ក៏អោយលេខទូរស័ព្ទទាក់ទងដើម្បីរំលូតកូននោះ។ ឥឡួវកូនខ្ញុំមានអាយុ១ឆ្នាំ២១ខែហើយ នាងមានសុខភាពល្អណាស់។ ហេតុអ្វីបានជា អ្នកគ្រូពេទ្យម្នាក់នោះហ៊ានសន្និដ្ឋានបែបនេះ គ្រាន់តែពិនិត្យលើកទី១សោះ ដោយមិនតាមដានអោយបានច្បាស់លាស់សិន?

កូនស្រីខ្ញុំ ដាលីណាពេលបច្ចុប្បន្ន
ទៅលេងមហាសមុទ្រអាត្លង់ទិច – La Baule-Escoublac
La Baule-Escoublac រឺហៅកាត់ថាឡាបូល(La Baule) ជាកន្លែងកំសាន្តមាត់សមុទ្រដែលមានឆ្នេរខ្សាច់វែងជាងគេនៅអឺរ៉ុប ប្រវែង១២គីឡូម៉ែត្រ។ កាលពីថ្ងៃអាទិត្យ នាំគ្នាទៅលេងទីនោះព្រោះអាកាសធាតុល្អមែនទែន…ចង់ល្អជ្រុល!
ក្តៅណាស់ម្ចាស់ថ្លៃអ្ហើយ! មេឃក្តៅប៉ុណ្ណឹងហើយ តែទឹកសមុទ្រនៅតែត្រជាក់ដូចទឹកកកអីចឹង! តែសប្បាយគួរសមដែរ ញ៉ាំបាយហើយនាំគ្នាដើរលេងតាមឆ្នេរទាំងកណ្តាលថ្ងៃត្រង់ជាក់ ហេ ហេ….នៅតែបន្តិចទៀតច្បាស់ជាក្រៀមដូចត្រីងៀតមិនខាន។
ពួកបារាំងចំលែកចិត្តមិនស្ទើរទេមើលទៅព្រោះមិនដែលឃើញអ្នកទៅលេងមាត់សមុទ្រស្លៀកខោខូវប៊យជើងវែង ហើយពាក់អាវដៃវែងទៀត។ ជួយមិនបានទេក្តៅចង់ខ្លោចយ៉ាងនេះ!
រឿងនិទានមួយ
រឿងនិទានអំពីប្តីប្រពន្ធ២នាក់។ ថ្ងៃមួយបុរសជាប្តីបានទទួលសំបុត្រអញ្ជើញចូលរួមក្នុងកម្មវិធីមួយជាមួយភរិយា។ បុរសនោះសប្បាយចិត្តណាស់ព្រោះតាំងពីរៀបការមកមិនដែលមានឱកាសទៅណាជាមួយភរិយាសោះ។ តែនាងជាប្រពន្ធមិនសូវសប្បាយចិត្តទេ។ នាងគិតថាបើខ្លួនក្រដូច្នេះធ្វើម្តេចនឹងមានគ្រឿងអលង្កាពាក់បានសមរម្យនឹងគេ? ប្តីឃើញប្រពន្ធពិបាកចិត្តដូច្នោះ ក៏យកប្រាក់ដែលគាត់សន្សំទុកទិញកាំភ្លើងបាញ់សត្វអោយប្រពន្ធទៅទិញខ្សែក។ នាងប្រពន្ធយកប្រាក់នោះទៅទិញបានខ្សែកមាសមួយខ្សែតូច តែនាងមិនពេញចិត្តសោះ។ នាងមានមិត្តភក្តិម្នាក់ជាអ្នកមានស្តុកស្តម្ភណាស់។ ក៏សំរេចចិត្តទៅខ្ចីគ្រឿងអលង្កាមិត្តនាង។ មិត្តនាងបានអោយនាងខ្ចីតាមបំណងមែន។ គេបានអោយនាងជ្រើសរើសគ្រឿងអលង្កាដ៏សំបូរបែបរបស់គេ។ នាងរើសបានខ្សែកមួយខ្សែយ៉ាងស្អាត។ ពេលនាងពាក់ចូលរួមក្នុងកម្មវិធីនោះជាមួយប្តីនាង អ្នកណាក៏សរសើថាខ្សែកនាងស្អាតដែរ។ នាងពិតជាសប្បាយចិត្តណាស់។ តែពេលត្រលប់មកផ្ទះវិញស្រាប់តែបាត់ខ្សែកនោះ។ នាងនិងប្តីពិបាកចិត្តយ៉ាងខ្លាំង ហើយក៏សំរេចចិត្តទៅទិញខ្សែកនោះសងមិត្តនាងវិញ។ ពួកគេរកទិញបាន ខ្សែកដែលប្រហាក់ប្រហែលនឹងខ្សែកដែលបាត់តែតំលៃរបស់វារាប់ពាន់ឯណោះ។ ទោះជាយ៉ាងណាក៏ពួកគេសំរេចចិត្តទិញដែរ។ នាងជំពាក់បំនុលគេយ៉ាងច្រើនព្រោះតែខ្សែកនេះ។ នាងក៏បានយកខ្សែកទៅសងមិត្តនាងវិញ។ មិត្តភក្តិនាងមិនបានបើកមើលខ្សែកនោះទេ ក៏យកវាទៅទុកតាមកន្លែងដើមវិញ។ និយាយពីនាងដែលខ្ចីខ្សែកនោះ ខំប្រឹងរកប្រាក់សងបំណុលគេជិត១០ឆ្នាំទើបរួច។ ពេលសងបំណុលគេអស់ នាងក៏សំរេចចិត្តនិយាយការពិតប្រាប់មិត្តនាង។ មិត្តនាងអាណិតនាងយ៉ាងខ្លាំង ព្រោះខ្សែកនោះមិនមានតំលៃដល់ម្លឹងឡើយ។ ខ្សែកនោះតំលៃតែប៉ុន្មានរយប៉ុណ្ណោះ។
នេះជារឿងនិទានពេលបាយថ្ងៃត្រង់ម្សិលមិញ…



























សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។




