ជន​កម្ពុជា​ម្នាក់​បង្កើត​ម៉ាស៊ីន​សម្ងួត​ផលិត​កសិកម្ម​បាន​ដោយ​ខ្លួន​ឯង

បាត់ដំបង៖ កសិករ​ខ្មែរ​ម្នាក់​ដែល​បាន​​ទៅ​សិក្សា​លើ​វិស័យ​កសិកម្ម​ នៅ​ប្រទេស​វៀតណាម​ បាន​រក​ឃើញ​វិធីសាស្ត្រ​ផលិត​ម៉ាស៊ីន​សម្ងួត​ផលិតផល​កសិកម្ម​ខ្លួន​ឯង។

លោក​ វ៉ាន់​ ធី​ ដែល​ជា​អ្នក​ផលិត​ម៉ាស៊ីន​សម្ងួត​នេះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ មក​ទល់​បច្ចុប្បន្ន​នេះ​លោក​បាន​ផលិត​ម៉ាស៊ីន​សម្ងួត​នេះ​បាន​​ជា​ច្រើន​ គ្រឿង​ទៅ​តាម​ការ​កុម្ម៉ង់​ទិញ​ពី​អង្គការ​ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នានា។ ម៉ាស៊ីន​សម្ងួត​នេះ​ត្រូវ​ការ​ទំហំ​ទីធ្លា​ប្រមាណ​ជា​២០០​ម៉ែត្រ​ក្រឡា​ ហើយ​វា​អាច​ផ្ដល់​នូវ​សីតុណ្ហភាព​ថេរ​ប្រមាណ​ពី​៤២​ទៅ​៤៨​អង្សា​សេ។ ម៉ាស៊ីន​សម្ងួត​អាច​សម្ងួត​ស្រូវ​បាន​រហូត​ដល់​ទៅ​៣០​តោន​ ដោយ​ប្រើ​ថិរវេលា​ប្រមាណ​ជា​២៤​​ម៉ោង​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ​លោក​ក៏​អាច​ផលិត​​ម៉ាស៊ីន​សម្ងួត​ធុន​តូច​ដែល​អាច​សម្ងួត​ ស្រូវ​រហូត​​ដល់​១០​តោន​ ហើយ​ស៊ី​​ពេលវេលា​តែ​ប្រមាណ​ពី​១០​ ទៅ​១២​ម៉ោង​ផង​ដែរ។

អានបន្ថែម