បោះឆ្នោតជ្រើសរើសបវរកញ្ញាមីនកម្ពុជា២០០៩

Miss Battambang
Dos Sopheap
Age: 18
Hometown : Damnak Lourng Village, Svay Por District
Mine accident : 1996
Marital status: Single
Kids: None
Occupation: Student
Future ambition: Accountant for an NGO
Favorite color: Red
.
ចូលរួមបោះឆ្នោតជ្រើសរើសបវរកញ្ញាមីនកម្ពុជា២០០៩នៅគេហទំព័រ http://miss-landmine.org/cambodia/index.php/candidates.html
រូបខាងលើជាកញ្ញាដែលខ្ញុំបោះឆ្នោតអោយ
ដាល្យា 12:52 ល្ងាច on ខែ តុលា 15, 2009 តំណភ្ជាប់អចិន្ត្រៃ |
EHHEHEHE is this a joke?!
monida 1:17 ល្ងាច on ខែ តុលា 15, 2009 តំណភ្ជាប់អចិន្ត្រៃ |
No not a joke!! Please read here http://miss-landmine.org/cambodia/index.php
ដាល្យា 3:07 ល្ងាច on ខែ តុលា 15, 2009 តំណភ្ជាប់អចិន្ត្រៃ |
Yep i read.. i will cast my vote soon.. will they all be supporting World Peace too
ដើមត្នោត មួយ 11:04 ល្ងាច on ខែ តុលា 15, 2009 តំណភ្ជាប់អចិន្ត្រៃ |
អរគុណណាស់ ដែលបានចែករំលែកពត៌មាន បោះឆ្នោត បវរកញ្ញាគ្រាប់មីន!
យ៉ា 2:06 ព្រឹក on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
ដូចជាពិបាកជ្រើសរើសដល់ហើយ
Mai 2:52 ព្រឹក on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
The world choose woman who are beautiful, charming, clever, smart, elegant to become miss world but cambodia choose woman who is landmine victim to represent cambodia….. hummmm how sad….
monida 6:43 ព្រឹក on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
Not only Cambodia. There is Angola too.
The purpose: to empower women and challenge concepts of physical perfection while raising global and local awareness of landmines.
kaps 8:37 ព្រឹក on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
មើលរូបភាព នារីជនរងគ្រោះទាំងអស់នោះ គួរអោយរន្ធត់និងអាណិត
ជាទីបំផុត ហើយបានធ្វើអោយ ខ្ញូំនឹកឃើញកាល ខ្ញុំនៅក្នុងសមរភូមិ
មិត្តខ្ញុំមួយចំនួនធំ ត្រូវស្លាប់ និងរបួសដោយសារគ្រាប់មីន និងគ្រាប់កាំភ្លើង
ទូទៅ ។ ក្នុងនោះមានយុទ្ធជន អាយុ១៦-១៧ពីរនាក់ ត្រូវមីនដាច់ជើង
ទាំងពីរនៅពីក្រោយខ្នងខ្ញុំ ដោយសារពួកគេពុំព្រមស្តាប់ខ្ញុំ។ នៅពេលនោះ
ខ្ញុំជាអ្នកនាំទ័ព ចំនួន ១២០នាក់ ខ្ញុំបានប្រាប់គេ អោយដើរជាន់ដានជើងខ្ញុំ
គ្រប់ៗគ្នា ពីព្រោះកន្លែងដែល ពុំដែលស្គាល់ យើងមិនបានដឹងថាមីននៅ
កន្លែងណាទេ នេះនៅចំចំណុចខាងជើងអូឡាក់តែ ប្រហែល ៣០០ ម៉ែត្រ
ជាប់អូព្រុំដែនខ្មែរ-ថៃ ខ្ញុំសុំទាហានថៃ ដើរនៅលើដីគេ តែគេមិនអោយ
យើងដើរ ដូច្នេះខ្ញុំត្រូវប្តូរស្លាប់រស់ ដើម្បីនាំទ័ព គឺខ្ញុំសុខចិត្តស្លាប់ បើសិនជា
ខ្ញុំជាន់មីន តែខ្ញុំសំណាងល្អណាស់ គ្មានអ្វីប៉ះពាល់ខ្ញុំទេ ។ លុះឃើញពួកខ្ញុំ
ត្រូវមីនដាច់ជើងអស់ពីរនាក់ នោះហើយ ទើបទាហានថៃអោយ ពួកខ្ញុំដើរ
លើដីគេ… ខ្ញុំពុំមែនតែជាអ្នកនាំទ័ពទេ តែខ្ញុំជាអ្នកដើរដាក់និងដោះមីន
ផងដែរ នេះសុទ្ធតែជាការងារ គ្រោះថ្នាក់ជាទីបំផុត វិសតែស្លាប់ពី-បីដងដែរ
តែមិនស្លាប់ ដូចជាយើងដើរទាក់ខ្សែរមីន ដែលគេបង្កៃ មីននោះថ្មីចែស តែ
វាមិនផ្ទុះ បើផ្ទុះវិញមិនដឹងជាយ៉ាងម៉េចទេ គ្មានកន្លែងក្រាបផង ក្រាបលើថ្ម
គ្រាន់តែទាក់ភ្លាម ខ្ញុំស្រែកប្រាប់អោយ អ្នកក្រោយក្រាបមួយរំពេចដែរ…
មួយទៀតគ្រាប់បេ ធ្លាក់ពី-បីម៉ែត្រពីខ្លួន អត់ត្រូវដែរ គ្នាខ្ញុំក៏មិនត្រូវ ប្រឡាក់ តែដី ហើយភក់…។ល។
monida 2:13 ល្ងាច on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
ពិតជាកគ្រោះថ្នាក់មែន! តែហេតុអ្វីបានជាលោកដើរដាក់មីនថែម?
ហនុមាន 4:17 ល្ងាច on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
ថាខ្ញុំទៅវាជាមនុស្សអាក្រក់ សំដីមិនគួរសម មានអាអ្នកចូលមកស្តីអោយគ្នាទៀត ពិការឬអត់ ក៏គ្នា(នាង)ជាខ្មែរដែរ នាងត្រូវការជំនួយពីយើងរាល់គ្នា នាងពិការអវជីវហើយ សូមកុំធ្វើអោយនាងពិការ ចិត្តទៀត ចុះពីភពលោកនេះអីក៏ខ្មៅក្រខ្វក់ម្លេះ ? Friends like these who need enemies ? She need support and encouragement from us, com’on people where your love for your national pride?
បងរីករាយ 4:41 ល្ងាច on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
បងហនុមាន ថ្វីត្បិតតែបងមនុស្សអាក្រក់ តែបងមានបេះដូង បងមានចិត្ត
មេត្តា និងសន្ដោស ជាងមានអាអ្នកចូលមកស្តីអោយគ្នាទៀត ។ ដូច្នោះ
នាំឲ្យសមមូល បងហនុមានពិតជាចិត្តល្អ ជាងអាអ្នកមួយនោះ ៕
អរគុណបងហនុមាន
ប្អូនរីករាយ
ហនុមាន 11:11 ល្ងាច on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
That’s sweet of you ប្អូនរីករាយ បងអរគុណហើយ មនុស្សខ្ញុំគ្មានអីអស្ចារ្យទេ ដូចតែគេតែឯងដែរហ្នឹង !
ហនុមាន 4:36 ល្ងាច on ខែ តុលា 16, 2009 តំណភ្ជាប់អចិន្ត្រៃ |
ខ្ញុំបានបោះឆ្នោត អោយពួកគាត់ម្នាក់មួយៗ លើកលែងតែកំពង់ឆ្នាំងគាត់បានពីរ ព្រោះកំពុងឆ្នាំងជា ស្រុកកំណើតខ្ញុំ បើបោះអោយមួយអត់មួយមិនកើត ម្លោះហើយទាល់តែបោះអោយទាំងអស់ ខ្ញុំអត់ហានអាញេអាញៃទេ ជើងរបស់ពួកគាត់សុទ្ធតែឈើផង លោតែខឹងអីហ្នឹងត្រូវមួយជើង មិនបង់ខាតមរណះភាពទៅហើយអីហ្នឹង ?
peehs07 1:39 ព្រឹក on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
ការដាក់មីននិងការដោះមីន មិនមែនជាជំរើសរបស់ខ្ញុំឡើយ ហើយខ្ញុំក៏ពុំ
ដែលបានដើរដាក់ក្រៅពីព្រុំដែនឡើយ។ គឺដាក់មីននេះ ដើម្បីជាផ្នែកមួយ
ជួយការពារព្រុំដែនខ្មែរ-ថៃ ហើយអត់ដែលមាន បានដាក់បន្ថែមទៀតដែរ។
បើនិយាយអោយត្រង់ទៅ ពួកខ្ញុំមិនដែលចេះធ្វើ គ្រាប់មីននិងគ្រឿងអាវុធ ទាំងអស់នោះទេ ហើយអាវុធដែលពួកខ្ញុំធ្វើបាន គឺកាំបិត ពូថៅ ធ្នូរស្នា និង
ចំរូងជាដើម។ល។ បើចង់បានពត៌មានបន្ថែម សូមសួរទៅអង្ការអន្តរជាតិ
មើល តើមីននិងគ្រឿងអាវុធទាំងអស់នោះ អ្នកណាអ្នកធ្វើ…? អាវុធនិង
គ្រឿងអាវុធ ដែលពួកខ្ញុំប្រើនៅពេលនោះ ជារបស់អាមេរិកាំង និងចិន…។
យ៉ាងណាក៏ដោយ ខ្ញុំសូមប្រកាសដល់ អស់លោកដែលជាមហាអំណាចលើ
ពិភពលោកទាំងអស់ ល្មមឈប់ផលិតគ្រឿងអាវុធ ប្រល័យជីវិតមនុស្ស ទៀតទៅ ល្មមដល់ពេលអនុញាតិអោយមនុស្សលោក រស់នៅបានសេចក្តី សុខសាន្ត ជាមួយគ្នាជារៀងរហូតទៅ…។
ខ្ញុំមិនចង់បោះឆ្នោត អោយបងប្អូននារីពិការទាំងនោះឡើយ ដោយហេតុថា មិនចង់ជំរុញអោយមាននារីពិការតទៅទៀតឡើយ! ហើយខ្ញុំក៏សូមបញ្ឈប់
ដល់អស់លោក-លោកស្រី ដែលបានរៀបចំពិធីប្រឡងបវរកញ្ញានេះដែរ។
សូមអរគុណទុកជាមុន!
Monida 6:27 ព្រឹក on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
កម្មវិធីប្រលងបវរកញ្ញាមីននេះ តាមពិតទៅត្រូវបានគេលុបចោលហើយ ប៉ុន្តែគេនៅរក្សារការបោះឆ្នោតតាមគេហទំព័រដដែល។ នេះមិនមែនជាការចង់ជំរុញអោយមាននារីពិការតទៅទៀត តែជាការលើកទឹកចិត្តបើកក្តីសង្ឃឹមសំរាប់ពួកគេ អោយពួកគេយល់ថាគេនៅតែអាចធ្វើអ្វីៗបានដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់ដែរ។
ហនុមាន 2:07 ល្ងាច on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
នីដាមានប្រសាសន៍ប្រសើរណាស់ ទោះបីជាពួកគាត់ពិបារក៏ដោយ ក៏ពួកគាត់ជាមនុស្ស ដូចពួកយើងទាំងអស់គ្នាដែរ ជាម្តាយ ជាបងស្រី ជាប្អូន ជាញាតិរបស់អ្នកណាម្នាក់។ វាជាការអកុសល ជាសុបិន្តអាក្រក់របស់ពួកគាត់ មិនមែនពួកគាត់ភ្ញាក់ពីគេងឡើងនឹកចង់ ដើរកំសាន្ត ជាន់ មីន អោយដាច់ដៃ ដាច់ជើង នោះទេ ។ រឿងដែលគួរអោយឈឺចិត្តនោះ គួរតែគិតថាហេតុអ្វីក៏ប្រទេសរបស់យើង ប្រជាជនយើងចូលចិត្ត ស្អប់ខ្មែរដែលជាឈាមជ័ររបស់ខ្លួនម្លេះ ? ក្នុងនាមខ្ញុំបាទជាខ្មែរ មួយរូបមានមោទនភាពជា ខ្មែរ សូមសសើរដល់ពួកគាត់ដែលបានចូលរួមក្នុងពិធីនេះ ដើម្បីបង្ហាញដល់ពីភពលោកទាំងមូល អំពី សង្រ្គាមរបស់ខ្មែរ នឹងជនរងគ្រោះ ដោយសារគ្រាប់មីន ។ សូមអោយពួកគាត់មានសេចក្តីក្លាហាន ចិត្តរឹុងមឹុង ដោយមិនអាចគិតថាគាត់ជាជនពិការ មិនអាចធ្វើអ្វីៗបាន ដូចមនុស្សដ៏ទៃ !
ច័ន្ទរឿន 2:51 ព្រឹក on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
I like this girl too. She is so cute. However, I think it her another picture which holding the gun is a wrong presentation. What does that picture signify? Therefore, I changed my mind to vote for another women.
Monida 6:32 ព្រឹក on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
I’m not sure about that picture too but it could represent that because of the gun that make this lovely lady with the crown but has only one leg…
ហនុមាន 2:15 ល្ងាច on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
That’s ashamed ! She holding a toy gun. The meaning behind the shot(picture) symbolized that she’s innocent,she don’t meant no harm,why me? What can she(I) do with a toy gun? If I have a real gun, Do you think I would become a handicaped person? The picture worth a thousand words. Use your imagination
peehs07 7:36 ព្រឹក on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
ខ្ញុំមើលៗទៅ ដូចជាវេទនាណាស់ បង្ខិតបង្ខំបងប្អូន នារីពិការទាំងនោះ អោយខំប្រឹងយ៉ាង ត្រដាបត្រដួស ចែវផងចោកផង មកចូលប្រឡងជា
បវរកញ្ញានេះ គឺច្បាស់ជាប៉ះពាល់ ផ្លូវចិត្តរបស់គាត់យ៉ាងខ្លាំង នេះមកពី
ទឹកលុយហើយ ដែលបណ្តាលអោយពួកគាត់ ប្តូរមកធ្វើយ៉ាងនេះ គឺមិន មែនជាជំរើសរបស់ពួកគាត់ឡើយ។
ចង់មិនចង់ គេថារំលោភសិទ្ធិស្រ្តី ឬសិទ្ធិមនុស្ស! មែនទេ…?
ហនុមាន 2:26 ល្ងាច on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
No one forced anybody to take any part of these contest. I’m sure those ladies Volunteer their time to raise an awareness to the world about the dangerous of landmines. You should be proud of their effort and commitment and bravery of their participating in this event. I knew I am. It’s not about money,it’s about how brave they are.They have pride,high spirits, and morality as a human being.
I would like to thank to those who put this awareness together,to bring the attention to the world about the dangerous of landmines,equality among women around the world.
peehs07 5:44 ល្ងាច on ខែ តុលា 17, 2009 តំណភ្ជាប់អចិន្ត្រៃ |
ខ្ញុំយល់ថា ចង់មិនចង់មាននារីខ្លះ ប្រហែលជានិងចង់ទៅជាន់មីន ដើម្បីបានពិការ និងបានទៅប្រឡងបវរកញ្ញា ជាមិនខាន!
យើងមិនអាចដឹងជាប្រកដដែរ តែមាននារីមួយចំនួន អាចជានារីខូចចិត្ត
ដោយសារប្តីលេងចោល សង្សាររត់ចោល ឬនារីខូចខ្លួនដោយកើតអេដ្ស
ជាដើម ដែលគ្មានអ្វីជាទីពឹងជាដើម…។
នារីកាលជំនាន់ខ្ញុំ មិនដែលអោយគាត់ ទៅច្បាំងទេ គឺជញ្ជូនបាយទឹក ជញ្ជូនគ្រាប់ និងសែងរបួសជាដើម នៅពេលពួកខ្ញុំមិនអាចចេញចូលបាន
តាមចិត្ត គឺនៅតែក្នុងលេនដ្ឋានប្រយុទ្ធ ទាំងយប់ទាំងថ្ងៃ អស់រយៈពេល ៥ខែ…