សំណួរល្បងប្រាជ្ញា
នៅលើកប៉ាល់មួយមានអ្នកដំណើរចំរុះជាតិសាសន៍។ បន្តិចក្រោយមកមាននារីម្នាក់បានឃើញមនុស្សម្នាក់លង់ទឹក! នាងក៏ស្រែកអោយគេជួយ។ ពេលនោះមាន៖
- ជនជាតិអាមេរិចម្នាក់ដើរមក នាងថាបើលោកជួយគេលោកនឹងក្លាយជាវីរៈបុរស ជនជាតិអាមេរិចម្នាក់នោះក៏លោតចុះទៅជួយភ្លាម។
- ជនជាតិអង់គ្លេសម្នាក់ដើរមក នាងថាបើលោកជួយគេលោកគឺពិតជាសុភាពបុរសមែន (gentleman) ជនជាតិអង់គ្លេសម្នាក់នោះក៏លោតចុះទៅជួយភ្លាម។
- ជនជាតិអាល្លឺម៉ង់ម្នាក់ដើរមក នាងថាលោកត្រូវតែជួយគេព្រោះនេះជាច្បាប់។ ជនជាតិអាល្លឺម៉ង់ម្នាក់នោះក៏លោតចុះទៅជួយភ្លាម។
- ជនជាតិបារាំងម្នាក់ដើរមក នាងថាអ្នកឯងជួយគេទៅនឹងមានស្រីស្រលាញ់ច្រើន។ ជនជាតិបារាំងម្នាក់នោះក៏លោតចុះទៅជួយភ្លាម។
- ជនជាតិអារ៉ាប់ម្នាក់ដើរមក នាងថាអ្នកឯងជួយគេទៅនឹងបានទៅឋានសួគ៌ជាមួយព្រះអ្នកឯងមិនខាន។ ជនជាតិអារ៉ាប់ម្នាក់នោះក៏លោតចុះទៅជួយភ្លាម។
- ជនជាតិជប៉ុនម្នាក់ដើរមក តើគេនិយាយដូចម្តេចទើបជនជាតិជប៉ុននោះលោតទៅជួយគេដែរ?
សុភា 7:09 ព្រឹក on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ដូចជាគ្មានយោបលទេ
monida 11:03 ព្រឹក on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
គ្មានយោបល់គឺជាយោបល់មួយ។
គ្មាន 10:52 ព្រឹក on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
អ្នកនឹងលក់គ្រឿងអេឡិចត្រូនិចដាច់ជាងគេ
monida 11:02 ព្រឹក on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
អត់ទាន់ត្រូវទេ..
cambomaths 11:01 ព្រឹក on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
បើលោកលោតទៅជួយគេ ខ្ញុំនឹងស្រលាញ់លោក..
monida 11:02 ព្រឹក on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
អត់ទាន់ត្រូវទេ…
សុភា 12:12 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ទោះនិយាយយ៉ាងណាក៏គេត្រូវតែលោតទៅជួយដែរ ព្រោះអ្នកលង់ទឹកនោះជាអ្នកបើកកាប៉ាល់តែម្នាក់គត់
monida 12:52 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ហ្នឹងក៏មិនទាន់ត្រូវដែរ…
វិចិត្រ 1:33 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
គ្មាននរណាឆ្លើយត្រូវទេ
monida 3:26 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ម៉េចដឹង!!
Vanda 1:58 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
បើអ្នកជួយគេទោះបីជាអ្នកឯងស្លាប់ក៏បន្ទាប់ពីអ្នកស្លាប់ហើយ៧ថ្ងៃអ្នកនឹងចាប់ជាតិវិញដូចបន្ទូលព្រះរបស់អ្នក។
ចេះតែថាទេ….កិកិ!ៗ
monida 3:28 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ត្រូវឆ្ងាយ!!
Mai 2:07 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ខ្ញុំថាខ្ញុំឆ្លើយត្រូវ
monida 3:29 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ប្រញាប់អួតម៉្លេះ!! ឆ្លើយសិនមក!
សុភា 3:56 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
អ្នកគ្រូ ស្អែកនាំគ្នាទៅកាថិន(រកថមួយទៀតអត់ឃើញ)អត់? ទើបតែលឺបងកុលនាថប្រាបម្សឹលមិញ
monida 4:01 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
ទៅតើ…សូត្រមន្តពេលល្ងាច! កឋិនរបស់សមាគម SOLIDARITE BRETAGNE CAMBODGE. កូនផ្សោតទៅដែរ? ចុះកុលនាថ?
សុភា 4:30 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
បងកុលនាថគាត់ទៅ តែខ្ញុំអត់បានទៅទេ។ ព្រោះទើបតែដឹងល្ងាចមិញ ហើយអត់មានគំរោងផង។ ម្យ៉ាងថ្ងៃចន្ទគ្រូហៅទៅប្រជុំ មើលកាងារខ្ញុំ ហេហេ។ ចឹងហើយ ត្រូវរៀបចាំកាងារតិចតូចដែរ
។
សិស្សមកពីតិចណូជំនាន់ខ្ញុំនឹង គេទៅវិញហើយរឺក៏មានអ្នកនៅរៀនបន្តរទៀត?
monida 5:18 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
អ្នកណាគេរៀនជំនាន់កូនផ្សោតឯង?
សុភា 5:23 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
មានមង្គល ម៉ារ៉ាឌី
monida 6:07 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
មង្គលទៅ Bordeaux ម៉ារ៉ាឌីទៅ Lille.
សុភា 10:59 ព្រឹក on ខែ តុលា 10, 2009 តំណភ្ជាប់អចិន្ត្រៃ |
អូ! ស្មានតែគេនៅរ៉េនទេ
សាយ័ន្ត 6:48 ល្ងាច on ខែ តុលា 9, 2009 តំណភ្ជាប់អចិន្ត្រៃ |
នារីនោះគួរប្រាប់ថា នោះជាព្រះចៅអធិរាជ្យជប៉ុន! អ្នកត្រូវតែជួយគាត់អោយបាន! ហេហេ
monida 7:51 ព្រឹក on ខែ តុលា 10, 2009 តំណភ្ជាប់អចិន្ត្រៃ |
ដូចជាអត់ត្រូវម៉េចទេ!!
Vanda 9:06 ព្រឹក on ខែ តុលា 10, 2009 តំណភ្ជាប់អចិន្ត្រៃ |
ល្មមប្រាប់ចំលើយមក!
ចាំអ៊ុតចំលើយដូចចាំម៉ែមកពីផ្សារហើយនិះ!
Monida 10:09 ល្ងាច on ខែ តុលា 10, 2009 តំណភ្ជាប់អចិន្ត្រៃ |
dara 10:17 ព្រឹក on ខែ តុលា 20, 2009 តំណភ្ជាប់អចិន្ត្រៃ |
ខ្ញុំ អត់ដឹងចំលើយដែរ….ប្រាប់បានអត់?
monida 3:32 ល្ងាច on ខែ តុលា 20, 2009 តំណភ្ជាប់អចិន្ត្រៃ |
ជនជាតិជប៉ុនមិនមានទំលាប់ធ្វើអីអោយខុសគេទេ។ ដូច្នេះ ចង់អោយជនជាតិជប៉ុនលោតទឹកទៅជួយគេនោះ គ្រាន់តែថា “ គេលោតទៅជួយអស់ហើយ អ្នកឯងនៅចាំអង្កាល់ទៀត!?” ជប៉ុននោះច្បាស់ជាលោតទឹកដែរមិនខានទេ។
dara 2:25 ព្រឹក on ខែ តុលា 21, 2009 តំណភ្ជាប់អចិន្ត្រៃ |
ចុះឧបមាថា រឿងនោះជារឿងមិនល្អ តើជនជាតិជប៉ុនធ្វើតាមគេអត់?
monida 6:33 ព្រឹក on ខែ តុលា 21, 2009 តំណភ្ជាប់អចិន្ត្រៃ |
ចាំតែម៉្យាងបានហើយថា ជនជាតិជប៉ុនមិនមានទំលាប់ធ្វើអីអោយខុសគេទេ។ សូម្បីតែវះពោះខ្លួនឯងក៏គេមិនញញើតដែរ (វះពោះខ្លួនឯងចំពោះមេទ័ពដែលចាញ់សង្គ្រាម)។
dara 8:10 ព្រឹក on ខែ តុលា 21, 2009 តំណភ្ជាប់អចិន្ត្រៃ |
បាទ…អគុណ
ហនុមាន 2:58 ល្ងាច on ខែ តុលា 22, 2009 តំណភ្ជាប់អចិន្ត្រៃ |
មិនមែនទេ ត្រូវប្រាប់ជនជាតិជប៉ុននោះថា នៅក្នុងទឹកនោះមានគេ កំពុងរកត្រី យកទៅធ្វើ Sushi បើជនជាតិជប៉ុន មិនហក់ចុះចូលទៅក្នុងទឹកនោះដែរ ខ្ញុំអោយទៅពុះជញ្ជាំងផ្ទះគាត់ !
Monida 12:44 ល្ងាច on ខែ តុលា 23, 2009 តំណភ្ជាប់អចិន្ត្រៃ |
dara 2:18 ព្រឹក on ខែ តុលា 23, 2009 តំណភ្ជាប់អចិន្ត្រៃ |
តើមានចំលើយផ្សេងពីនេះទៀតទេ?….
ហនុមាន 2:18 ល្ងាច on ខែ តុលា 23, 2009 តំណភ្ជាប់អចិន្ត្រៃ |
អត់ដឹងទេ គ្រាន់តែមានសំណូរថែមថា ជនជាតិជប៉ុនសួរខ្លួនឯងថា ចុះបើនារីតែម្នាក់ ហើយ មនុស្សប្រុស ដល់ទៅប្រាំនាក់ឯណោះ ហើយមាឌដូចក្របីឈ្លាចមិនអាចជួយនាងបានផង ចុះទម្រំ ខ្ញុំជាជនជាតិអាសីុ បិុនឈើចាក់ធ្មេញ មានកំលាំងឯណា នឹងជួយពួកគេបាន សុំទោស ជួយអត់បានរ៉េ សាយ័នណារ៉ា !