SOK MONIDA

Work, Family, Information… and Entertainment

រឿងនិទានមួយ

ជាមួយ 20 វិចារ

រឿងនិទានអំពីប្តីប្រពន្ធ២នាក់។ ថ្ងៃមួយបុរសជាប្តីបាន​ទទួល​សំបុត្រ​អញ្ជើញ​​ចូលរួម​ក្នុង​កម្មវិធី​មួយជាមួយ​ភរិយា។ បុរសនោះ​សប្បាយ​ចិត្ត​​ណាស់ព្រោះតាំងពីរៀបការមកមិន​ដែលមាន​ឱកាសទៅណា​ជាមួយ​​ភរិយាសោះ។ តែនាងជាប្រពន្ធ​មិន​សូវ​សប្បាយចិត្តទេ។ នាង​គិត​​ថា​​​បើ​​ខ្លួន​ក្រ​ដូច្នេះធ្វើម្តេចនឹងមានគ្រឿង​អលង្កា​ពាក់​បានសមរម្យនឹងគេ? ប្តី​​ឃើញ​​ប្រពន្ធ​​ពិបាក​ចិត្តដូច្នោះ ក៏យកប្រាក់​ដែល​គាត់​សន្សំ​​​​ទុក​​ទិញ​​​កាំភ្លើង​បាញ់សត្វអោយ​ប្រពន្ធទៅទិញ​ខ្សែក។ នាងប្រពន្ធ​យកប្រាក់នោះ​ទៅទិញបាន​ខ្សែកមាសមួយ​ខ្សែតូច តែនាង​មិន​ពេញ​ចិត្ត​សោះ។ នាងមានមិត្តភក្តិម្នាក់ជាអ្នកមានស្តុកស្តម្ភណាស់។ ក៏សំរេចចិត្តទៅខ្ចី​គ្រឿង​អលង្កាមិត្តនាង។ មិត្តនាងបានអោយនាង​ខ្ចីតាម​បំណង​មែន។ គេបានអោយនាងជ្រើសរើស​​គ្រឿង​អលង្កា​ដ៏​សំបូរបែបរបស់​​គេ។ នាងរើសបាន​​ខ្សែកមួយខ្សែយ៉ាងស្អាត។ ពេល​នាង​​ពាក់ចូលរួម​ក្នុង​កម្មវិធីនោះជាមួយ​ប្តី​​នាង អ្នកណាក៏សរសើថាខ្សែកនាងស្អាតដែរ។ នាង​ពិតជា​សប្បាយ​ចិត្ត​ណាស់។ តែ​ពេល​ត្រលប់​​មក​​ផ្ទះ​វិញស្រាប់​តែ​បាត់​ខ្សែកនោះ។ នាងនិងប្តីពិបាកចិត្តយ៉ាងខ្លាំង ហើយក៏សំរេចចិត្តទៅទិញខ្សែកនោះ​សងមិត្តនាង​វិញ។ ពួក​​គេ​រក​ទិញបាន ខ្សែក​ដែល​ប្រហាក់ប្រហែល​នឹងខ្សែកដែលបាត់តែ​​តំលៃ​របស់វា​រាប់ពាន់ឯណោះ។ ទោះ​ជា​យ៉ាងណា​ក៏​ពួក​គេ​សំរេច​ចិត្ត​ទិញដែរ។ នាងជំពាក់បំនុលគេ​យ៉ាងច្រើនព្រោះតែខ្សែកនេះ។ ​នាងក៏បានយកខ្សែកទៅសង​មិត្តនាង​វិញ។ មិត្តភក្តិ​នាងមិនបានបើក​មើលខ្សែកនោះទេ ក៏យកវាទៅទុក​តាមកន្លែងដើមវិញ។ និយាយពីនាងដែលខ្ចីខ្សែកនោះ ខំប្រឹងរកប្រាក់​សងបំណុល​គេជិត​១០ឆ្នាំ​ទើប​រួច។ ពេលសងបំណុលគេអស់ នាងក៏សំរេចចិត្តនិយាយការពិត​ប្រាប់​មិត្តនាង។ មិត្តនាងអាណិតនាង​យ៉ាង​ខ្លាំង ព្រោះ​ខ្សែកនោះ​មិន​មាន​​តំលៃដល់ម្លឹងឡើយ។ ខ្សែកនោះតំលៃតែប៉ុន្មានរយប៉ុណ្ណោះ។

នេះជារឿងនិទានពេលបាយថ្ងៃត្រង់ម្សិលមិញ…

បានសរសេរ ដោយ monida

ខែ មិថុនា 26, 2009 ម៉ោង 3:48 ល្ងាច

បានដាក់ប្រកាស ក្នុង Family

20 ចំលើយ

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. Meaningful, i really like to read this story again and again. Great idea

    Khemvitou

    ខែ មិថុនា 26, 2009 ម៉ោង 4:05 ល្ងាច

  2. រឿងនេះ ល្អណាស់ មានន័យល្អមែនទែន។ សង្ឃឹមថា មនុស្សយើងគួរតែពេញចិត្តអ្វី ដែលខ្លួនមាន ជាពិសេស រឿងខ្ចីរបស់គេនេះតែម្តង បើចៀសបាន គឺត្រូវតែចៀសអោយផុត។
    ដូចបារាំងឧស្សាហ៍និយាយ ៖
    les bons comptes font les bons amis

    rainbowpig

    ខែ មិថុនា 26, 2009 ម៉ោង 6:37 ល្ងាច

  3. les bons comptes font les bons amis ជួយបកប្រែផងបានទេ ;-)
    អ្ហេម៉េចដាក់ password ចឹង http://rainbowpig.wordpress.com/?

    monida

    ខែ មិថុនា 26, 2009 ម៉ោង 7:34 ល្ងាច

  4. សុំទោស គិតទៅដើរលេងម៉ារយៈ បានជាបិទប្លុកសិន ពីព្រោះខ្លាចឆ្លើយខំមិនទៅមិត្តប្លុកអត់ទាន់ ខ្លាចពួកគេខឹង។ ហេហេហេ

    បកប្រែពាក្យឃ្លាបារាំងអោយអ្នកនៅបារាំងស្តាប់យ៉ាងម៉េចទៅ? អៀនណាស់។ ហេហេហេ

    rainbowpig

    ខែ មិថុនា 26, 2009 ម៉ោង 11:09 ល្ងាច

    • នៅបារាំងមិនមែនមានន័យថាចេះបារាំង​ជ្រៅជ្រះឯណា! មែនទេ?
      ភាសាបារាំងរបស់ខ្ញុំឥឡូវនេះ​គឺសល់ពី៥ ៦ឆ្នាំមុនទេ។ ត្រូវនឹងខ្ជិលផងគ្មាន​រៀនគ្មានសូត្រអឺថែមទេ…

      Monida

      ខែ មិថុនា 27, 2009 ម៉ោង 6:03 ព្រឹក

  5. នេះជាហេតុផលដែលខ្ញុំមិចូលចិត្តខ្ចីគេ!តែទោះយ៉ាងណាការពឹងពាក់គ្នាគឺចៀសមិនផុតទេ!

    សាយ័ន្ត

    ខែ មិថុនា 26, 2009 ម៉ោង 11:52 ល្ងាច

  6. ១០ឆ្នាំ! ចុងក្រោយលឺពាក្យ​ថា​ប៉ុន្មានរយ​ប្រាកដជាបោកខ្លូន​មិនខាន!!

    អគ្គលីបុត្រ

    ខែ មិថុនា 27, 2009 ម៉ោង 2:30 ព្រឹក

  7. រឿងនេះមានអត្ថន័យគ្រាន់បើ :-) អរគុណដែលបាននាំរឿងល្អៗមកដាក់ ឲ្យអាន ;-)

    machmorn

    ខែ មិថុនា 27, 2009 ម៉ោង 4:15 ព្រឹក

  8. គ្រាន់បើ​ផុនគេ​បង​ស្រី​ បង​បា​ន​សាច់​រឿង​នេះ​មក​ពី​ណាដែរ?​
    មាន​ន័យ​គ្រាន់​បើ​ក្នុង​ការ​អប់​រំ​,​ ខ្ចីគេ​ធ្លាប់​ដៃ ដេកថ្ងៃ​ធ្លាប់​ភ្នែក​។
    ហា​ ហា ! ! អត់​លុយ​ផឹក​ខ្ចី​គេ​ញឹក​ ហាស ហាស ហា !

    Vanda

    ខែ មិថុនា 27, 2009 ម៉ោង 7:09 ព្រឹក

  9. hahaha This text came to be my reading comprehensive part in my English II final examination. hahah It is exactly the same.

    សុវុឌ្ឍី

    ខែ មិថុនា 27, 2009 ម៉ោង 7:28 ព្រឹក

  10. ដា​!!!​ I can read and type in Khmer now :D

    Dahlz

    ខែ មិថុនា 29, 2009 ម៉ោង 1:59 ល្ងាច

  11. That’s great!! How did you fix it?

    monida

    ខែ មិថុនា 29, 2009 ម៉ោង 2:09 ល្ងាច

  12. This is a good story. Thank for post it.

    Sok vansomphors

    ខែ កក្កដា 16, 2009 ម៉ោង 5:35 ព្រឹក


បញ្ចេញ មួយចំលើយតប