ផ្ទុះជម្ងឺផ្តាសាយ H1N1 លើកដំបូងនៅកម្ពុជា

swine25_06

រាជធានីភ្នំពេញ ៖ តាមប្រភពព័តមាន គួរឱ្យចាប់អារម្មណ៍បានឱ្យដឹងថា ស្ត្រីនិស្សិតជនជាតិអាមេរិកម្នាក់ ត្រូវដឹក តាម រថយន្ត សាមុយចេញពីមន្ទីរពេទ្យ SOS មកកាន់មន្ទីរពេទ្យកាល់ម៉ែត យ៉ាងប្រុងប្រយ័ត្ន កាលពី វេលាម៉ោង៩យប់ ថ្ងៃទី២៣ មិថុនា ២០០៩ បន្ទាប់ពីមានការសង្ស័យថា និស្សិតនេះមានវីរុសជំងឺ H1N1។​ ជនសង្ស័យមានជំងឺ H1N1 ត្រូវបាន​គេស្គាល់ថា មានឈ្មោះ KAYLA SPRAGUE ភេទស្រី អាយុ១៦ឆ្នាំ ជានិស្សិតជនជាតិអាមេរិក ចូល​មក​​ព្រះ​​រាជាណាចក្រ​​កម្ពុជា​តាម​រយៈ​ក្រុម​និស្សិត​ជា​ច្រើន​នាក់​ទៀត កាលពី ថ្ងៃទី១៩ មិថុនា។ ក្រោយ​ពី​ស្នាក់នៅ​ព្រះរាជាណាចក្រកម្ពុជា បានរយៈពេល​បួនថ្ងៃ និស្សិតរូបនេះ ត្រូវ បានគេបញ្ជូនទៅ​កាន់​មន្ទីរពេទ្យ SOS បន្ទាប់ពីមានជំងឺផ្តាសាយធម្មតា។ លោកវេជ្ជបណ្ឌិតសុខ ទូច បានឱ្យដឹង​តាមទូរស័ព្ទថា កញ្ញា KAYLA SPRAGUE វ័យ១៦ឆ្នាំ ត្រូវរកឃើញ មានរោគសញ្ញា H1N1 ហើយបច្ចុប្បន្ន​នាងកំពុង​សំរាកក្នុង​បន្ទប់​ដែល​មានសុវត្ថិភាពជាទីបំផុត នៃមន្ទីរ ពេទ្យកាល់ម៉ែត ដែលយើងបានត្រៀមបំរុងទុកជាស្រេចហើយនោះ។ លោកគ្រូពេទ្យម្នាក់និយាយក្នុងន័យ មិនបង្ហាញឈ្មោះ បាន​ប្រាប់កោះ​សន្តិភាព​ឱ្យដឹងថា ដោយ​ឡែក​អ្នក​គ្រូ​ជនជាតិ​កាណាដា​ម្នាក់ ឈ្មោះ VIVIANNE DAVID អាយុ២៧ឆ្នាំ ដែល​​រួម​​ដំណើរ​ជាមួយ​​​​និស្សិត​​ជន​ជាតិ​​អាមេរិក​រូបនេះ ក៏ត្រូវបានឱ្យ ស្នាក់នៅ​បន្ទប់​សុវត្ថិភាព​មួយដែរ ក្នុងមន្ទីរពេទ្យកាល់ម៉ែត ប្រយោជន៍ដើម្បី​ធ្វើការ​ស្រាវជ្រាវរកវីរុស H1N1 ។

អានបន្ថែម