ផ្លែឈើបន្សាបជាតិពុលក្នុងរាងកាយ

១- ទំពាំងបាយជូរ
ជាសារធាតុលាងសម្អាតស្បែក ថ្លើម តម្រងនោម ពោះវៀន។ ក្រៅពីនេះ អត្ថប្រយោជន៍នៃទំពាំងបាយជូរនៅមានជាច្រើនទៀតដូចជា:
ទំពាំងបាយជូរមានគុណសម្បត្តិជួយព្យាបាលសំបោរដែលចេញពីរំអិលផ្សេងៗក្នុងរាងកាយ។
ទំពាំងបាយជូរផ្ដល់ថាមពលខ្ពស់ និងងាយស្រួលក្នុងការទទួលទាន។
ទំពាំងបាយជូរសម្បូរទៅដោយអំបិលរ៉ែ ម្ល៉ោះហើយទើបវាជួយឈាម និងប៉ះប៉ូវកោសិកាក្នុងរាងកាយបានល្អ។

២- ម្នាស់
ម្នាស់មានអង់ហ្ស៊ីមប្រូមេលីនខ្ពស់។ អង់ហ្ស៊ីនេះមានប្រសិទ្ធភាពជួយឲ្យអាស៊ីដអ៊ីដ្រូក្លរិកក្នុងក្រពះ ដំណើរការល្អ ហើយថែមទាំងជួយធ្វើឲ្យកាកសំណល់ដែលជាប្រូតេអ៊ីនបំប្លែងខ្លួនបាន កាន់តែលឿនទៀតផង។
គេមានជំនឿថា ម្នាស់អាចជួយប៉ះប៉ូវផ្នែកផ្សេងៗនៃរាងកាយដែលសឹករេចរឹល ជួយព្យាបាលអាការរលាកក្នុងផ្លូវអាហារ និងជួយកម្ចាត់សំបោរបានទៀតផង។

៣- ប៉ោម
ផ្លែប៉ោមជារាជិនីនៃផ្លែឈើសម្រាប់កម្ចាត់កាកសំណល់ចេញពីរាងកាយ។ អត្ថប្រយោជន៍របស់ផ្លែប៉ោមមានដូចជា៖
ផ្លែប៉ោមមិនគ្រាន់តែមានសារធាតុផ្សេងៗដែលអាចជួយកម្ចាត់ជាតិ ពុលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារមិនឲ្យប្រូតេអ៊ីនក្នុងពោះវៀនផ្អូម រលួយទៀតផង។
ផ្លែប៉ោមមានកាកសរសៃយ៉ាងច្រើនដែលដើរតួជាអំបោសសម្អាតពោះវៀន ជះឥទ្ធិពលឲ្យថ្លើម និងប្រព័ន្ធរំលាយអាហារដំណើរការយ៉ាងមានប្រសិទ្ធភាពខ្ពស់។
ផ្លែប៉ោមសម្បូរទៅដោយវីតាមីន និងអំបិលរ៉ែដែលមានប្រយោជន៍ចំពោះវាកាយស្រាប់។
៤- ល្ហុង និងស្វាយ
ល្ហុង និងស្វាយមានលក្ខណៈស្រដៀងគ្នាតែម្ដង ប៉ុន្តែស្វាយមានសារធាតុសំខាន់គឺ៖
+ មានអង់ហ្ស៊ីមម្យ៉ាងឈ្មោះ “ ប៉ាប៉េន” តិចជាងល្ហុងបន្តិច។ ប៉ាប៉េននេះមានលក្ខណៈស្រដៀងនឹងអង់ហ្ស៊ីមប៉េបហ្ស៊ិនក្នុងក្រពះ អាហារ។ ដូច្នេះហើយទើបវាជួយធ្វើឲ្យកាកសំណល់ដែលជាប្រូតេអ៊ីនបំប្លែង ខ្លួនបានលឿន។ ល្ហុង និងស្វាយសុទ្ធតែជួយសម្អាតពោះវៀន និងជួយរំលាយអាហារ។
+ ក្រៅពីនេះ គេនៅមានជំនឿថា ល្ហុងអាចជួយកាត់បន្ថយអាការស្រងូតស្រងាត់បានទៀតផង (ប៉ុន្តែមិនទាន់នឹងការបន្សាបជាតិពុលក្នុងរាងកាយទេ)។
៥- ឪឡឹក
ឪឡឹកជួយសម្រួលបត់ជើងតូច។ ដូច្នេះទើបវាជួយលាងជម្រះរាងកាយបានយ៉ាងប្រសើរថែមទាំងជួយកាត់ បន្ថយសម្ពាធឈាមខ្ពស់ ប្រើព្យាបាលដំបៅក្នុងក្រពះ ធ្វើឲ្យស្រួលពោះទៀតផង។
+វិធីទទួលឪឡឹកឲ្យបានផលល្អបំផុត គឺត្រូវច្របាច់ទឹកចេញពីសម្បកឪឡឹក និងគ្រាប់រួចផឹកមុនទទួលទានសាច់ឪឡឹកក្នុងពេលបាយប្រមាណជាកន្លះ ម៉ោង។ សម្បកឪឡឹកដែលសម្បូរទៅដោយក្លរ៉ូហ្វីល និងគ្រាប់ដែលសម្បូរទៅដោយវីតាមីននេះ នឹងផ្ដល់ជាប្រយោជន៍ចំពោះរាងកាយល្អបំផុត៕
ប្រភព៖ http://women.open.org.kh/km/fruit-weaken-poison-inbody
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។




